admin

administrator

រូប៊ីយ៉ូ ប្រាប់ចិនឲ្យជួយគ្រប់គ្រងឥរិយាបថអ៊ីរ៉ង់ ក្នុងឈូងសមុទ្រ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោនកំពុងសង្ឃឹមខ្លាំងថា ចិននឹងដើរតួនាទីយ៉ាងសកម្មជាងមុន ក្នុងការជួយសម្រួលភាពតានតឹងជាមួយអ៊ីរ៉ង់នៅតំបន់ឈូងសមុទ្រ។ នៅក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃទី១៣ ខែឧសភា លោក រូប៊ីយ៉ូ បានគូសបញ្ជាក់ថា ឥទ្ធិពលរបស់ទីក្រុងប៉េកាំងលើទីក្រុងតេហេរ៉ង់ គឺជាគន្លឹះដ៏សំខាន់ក្នុងការរក្សាសន្តិសុខក្នុងតំបន់ឲ្យមានស្ថិរភាព។ តាមរយៈការជំរុញនេះ អាមេរិកចង់ឃើញចិនចូលរួមដោយផ្ទាល់…

ទៀតហើយ! ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិខ្មែរ៤នាក់ ពាក់ព័ន្ធក្រុមហ៊ុនដឹកជញ្ជូនក្លែងក្លាយស្ទឹងត្រែង ឆបោកអនឡាញ និងគេចពន្ធ

ខេត្តស្ទឹងត្រែង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្ទឹងត្រែង បានសម្រេចឃុំខ្លួនជនជាតិខ្មែរចំនួន៤នាក់ ក្នុងសំណុំរឿងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងការនាំចូលទំនិញគេចពន្ធដ៏ធំមួយ ខណៈបក្ខពួកជនជាតិចិន និងជនសង្ស័យមួយចំនួនទៀតកំពុងរត់គេចខ្លួន។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ជនត្រូវចោទទាំង៤នាក់ រួមមាន៖ ចាន់ ប៊ុនអែម, ប៊ុនថន ភក្តី, ចាន់…

រន្ធត់! ប្ដីប្រពន្ធជំរិតទារប្រាក់សម្លាប់ក្មួយស្រីអាយុ៥ឆ្នាំ ត្រូវតុលាការបញ្ជូនចូលពន្ធនាគារ

ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទពីរនាក់ប្ដីប្រពន្ធដាក់ពន្ធនាគារ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់បណ្ដាលឲ្យក្មេងស្រីរងគ្រោះអាយុ៥ឆ្នាំបាត់ជីវិតយ៉ាងរន្ធត់។ តាមសេចក្ដីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តកណ្ដាល ជនត្រូវចោទជាប្ដីមានឈ្មោះ គឹម វណ្ណា អាយុ៣៥ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ឃាតកម្មដែលមានស្ថានទម្ងន់ទោសទាក់ទងអាយុជនរងគ្រោះ តាមបញ្ញាត្តិមាត្រា ២៥៤ និងមាត្រា ២០២…

ម្តាយវីរៈយុទ្ធជនពលី រំជួលចិត្តរហូតស្រក់ទឹកភ្នែក ពេលអភិបាលខេត្តនាំយកអំណោយថវិកាជូនដល់ផ្ទះ

ខេត្តកំពង់ចាម៖ ទឹកភ្នែកនៃក្តីរំជួលចិត្តបានស្រក់ចុះពីថ្ពាល់លោកយាយ វ៉ន អ៊ឹម អាយុ ៧៨ឆ្នាំ និងលោកតា សែម ស៊ីម អាយុ ៨០ឆ្នាំ ខណៈដែល ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដោយក្រុមការងារ បាននាំយកថវិកាសម្តេចតេជោ និងថវិការដ្ឋបាលខេត្ត រួមទាំងអំណោយជាច្រើនមកប្រគល់ជូនដល់គ្រួសារលោកយាយផ្ទាល់នៅរសៀលថ្ងៃទី…

សម្តេចធិបតី ៖ ការបំពេញកាតព្វកិច្ចយោធា ជាការវិនិយោគដ៏ខ្ពង់ខ្ពស់សម្រាប់ជាតិ

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងយ៉ាងច្បាស់ថា ការអនុវត្តកាតព្វកិច្ចយោធា មិនមែនជាបន្ទុកធ្ងន់របស់យុវជននោះទេ ផ្ទុយទៅវិញ វាជាការវិនិយោគដ៏ធំបំផុតក្នុងការបណ្ដុះស្មារតីស្នេហាជាតិ និងបង្កើនមោទនភាពជាតិសម្រាប់យុវជនខ្មែរគ្រប់រូប។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងខួបលើកទី១៩ ទិវាអតីតយុទ្ធជនកម្ពុជា កាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលមហោស្រពកោះពេជ្រ សម្តេចធិបតីបានមានប្រសាសន៍ថា រយៈពេល២៤ខែនៃការហ្វឹកហាត់ក្នុងជួរកងទ័ព…

សេតវិមានផ្សាយបញ្ជីមុខម្ហូបពិសេស ដែលលោក ស៊ី និង ត្រាំ ទទួលទានជាមួយគ្នា ក្នុងវិមាន Zhongnanhai

នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោក ដូណាល់ ត្រាំ ក្នុងប្រទេសចិន ប្រធានាធិបតីអាមេរិករូបនេះ និងប្រមុខរដ្ឋាភិបាលទីក្រុងប៉េកាំង លោក ស៊ី ជីនពីង បានទៅទស្សនាវិមាន Zhongnanhai ដោយផឹកតែ និងទទួលទានអាហារពេលថ្ងៃត្រង់ជាមួយគ្នា។ ស្របពេលដែលពិភពលោកផ្តោតខ្លាំងលើខ្លឹមសារនៃការជជែកពិភាក្សា ក៏ដូចជាសកម្មភាពរបស់លោកត្រាំ ប៉ុន្តែសេតវិមានបែរជាបង្ហាញពីបញ្ជីមុខម្ហូបពេលថ្ងៃត្រង់ ដែលមេដឹកនាំទាំងពីរទទួលទានទៅវិញ។ យោងតាមការបង្ហោះរបស់សេតវិមាន និងផ្សាយដោយកាសែត New…

លាតត្រដាង! អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួមបើកប្រតិបត្តិការសម្ងាត់វាយប្រហារសងសឹកអ៊ីរ៉ង់

សង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលខ្លាំងឡើងៗ នៅពេលដែលប្រទេសនៅឈូងសមុទ្រយ៉ាងតិច២ រួមមាន អារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម ត្រូវបានចោទប្រកាន់ថាបានធ្វើប្រតិបត្តិការវាយប្រហារដោយសម្ងាត់លើអ៊ីរ៉ង់ ដើម្បីសងសឹកនឹងការវាយប្រហារដោយដ្រូន និងមីស៊ីលពីសំណាក់ទីក្រុងតេអេរ៉ង់។ កាសែតអាមេរិក Wall Street Journal បានរាយការណ៍កាលពីថ្ងៃទី១១ ឧសភាថា អេមីរ៉ាត់អារ៉ាប់រួមបានវាយប្រហារទីតាំងអ៊ីរ៉ង់ជាច្រើនកន្លែង រួមទាំងរោងចក្រចម្រាញ់ប្រេងកាតមួយកាលពីដើមខែមេសា។ ចំណែកទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដកស្រង់ប្រភពផ្លូវការលោកខាងលិច និងមន្ត្រីអ៊ីរ៉ង់២រូប បានលាតត្រដាងថា…

លោកត្រាំ វិលត្រឡប់រដ្ឋធានីវ៉ាស៊ីនតោន អះអាងដំណើរទស្សនកិច្ចប៉េកាំង«ពោរពេញទៅដោយជោគជ័យ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដំណើរត្រឡប់ទៅក្រុងវ៉ាស៊ីនតោនវិញហើយ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ នៅទីក្រុងប៉េកាំង ប្រទេសចិន។ យន្តហោះប្រធានាធិបតី Air Force One បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិប៉េកាំង នាថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦។ មុនពេលយាងចេញដំណើរ លោក ត្រាំ…

Mbappe និង Dembele ដឹកនាំខ្សែប្រយុទ្ធបារាំង ត្រៀមប្រជែងពាន World Cup 2026

កីឡាករ Kylian Mbappe និងម្ចាស់ពាន Ballon d’Or ខ្សែប្រយុទ្ធ Ousmane Dembele នឹងដឹកនាំជួរមុខរបស់ប្រទេសបារាំង បន្ទាប់ពីលោក Didier Deschamps បានប្រកាសបញ្ជីកីឡាករ 26 នាក់សម្រាប់ World Cup នៅរដូវក្តៅនេះ។ មានតែ…

ថៃដាក់ខេត្ត៣៧ ចូលក្នុងបញ្ជីហានិភ័យខ្ពស់គ្រោះទឹកជំនន់ ទោះក្នុងខែប្រាំង!

បាងកក៖ ទោះបីជាមិនទាន់ផុតខែប្រាំងក៏ដោយ ក៏ប្រទេសថៃបានចេញការព្រមានជាបន្ទាន់ ឲ្យខេត្តចំនួន ៣៧ ប្រុងជើងការខ្ពស់ និងដាក់ខេត្តទាំងនោះចូលក្នុងបញ្ជីហានិភ័យនៃគ្រោះទឹកជំនន់ ដោយសារតែឥទ្ធិពលព្យុះភ្លៀងខ្លាំង ដែលនឹងបោកបក់នៅចុងសប្តាហ៍នេះ។ តាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋានឧតុនិយមថៃបានប្រកាសថា ខេត្តទាំង ៣៧ នេះប្រឈមនឹងគ្រោះទឹកជំនន់ខ្ពស់ ដែលបណ្តាលមកពីបម្រែបម្រួលនៃប្រព័ន្ធសម្ពាធទាបដ៏ខ្លាំងក្លាមួយ…