admin

administrator

ភ្ញាក់ផ្អើល! ត្រាំប្រកាសសហការជាមួយនីហ្សេរីយ៉ាកម្ចាត់មេភេរវករ ISIS លំដាប់ទី២បានសម្រេច

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសជាផ្លូវការនូវជោគជ័យដ៏ធំមួយនៅលើបណ្តាញសង្គម Truth Social ដោយបញ្ជាក់ថា មេដឹកនាំរងលំដាប់ទីពីររបស់ក្រុមភេរវកររដ្ឋឥស្លាម ISIS គឺលោក Abu-Bilal al-Minuki ត្រូវបានសម្លាប់ហើយ នៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងទ័ពអាមេរិក និងកងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា។ នេះបើយោងតាមការផ្សាយរបស់ Jerusalem Post នាថ្ងៃសៅរ៍…

ក្រសួងការងារ នាំយកការងារជាង ៥ពាន់កន្លែង និងបណ្តុះបណ្តាលជំនាញឥតគិតថ្លៃជូនប្រជាពលរដ្ឋព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ វេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមប្រធានបទ «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ» ត្រូវបានរៀបចំឡើងនៅបរិវេណសាលាស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងភាគីពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងយុវជនក្នុងមូលដ្ឋានប្រមាណជាង ៧០០នាក់ ក្នុងគោលបំណងផ្តល់ឱកាសពិសេសដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលបានវិលត្រឡប់ពីប្រទេសថៃ និងយុវជននៅក្នុងមូលដ្ឋាន ឱ្យទទួលបាននូវការងារសមរម្យ…

អ៊ីរ៉ង់បញ្ជាក់ទទួលសារពីអាមេរិក ត្រៀមបើកចរចារំដោះវិបត្តិច្រក Hormuz ដោយមានចិនជាអ្នកសម្រុះសម្រួល

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអះអាងថា ទីក្រុងតេហេរ៉ង់បានទទួលសារពីសហរដ្ឋអាមេរិក ដែលបង្ហាញពីឆន្ទៈក្នុងការបន្តការចរចា ជាពិសេសទាក់ទងនឹងការគាំទ្រពីប្រទេសចិន ក្នុងការបើកច្រកសមុទ្រ Hormuz ឡើងវិញ។ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា លោក Araghchi បានបញ្ជាក់ថា៖ «យើងបានទទួលសារម្តងទៀតពីអាមេរិក ដែលបង្ហាញឆន្ទៈក្នុងការបន្តការចរចានិងបន្តអន្តរកម្ម»។ ការថ្លែងនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក…

ប្រតិបត្តិការរន្ទះ៖ កម្លាំងប្រឆាំងគ្រឿងញៀនវាយឆ្មក់៨គោលដៅ ឃាត់ខ្លួនជនជាតិវៀតណាម៦នាក់ និងខ្មែរ១នាក់ រឹបអូសថ្នាំញៀនយ៉ាងច្រើន

ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងផ្លេកបន្ទោរ ដោយវាយឆ្មក់ចំនួន៨គោលដៅផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តស្វាយរៀង ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំដោយឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក…

រថយន្តព្រូសបើកដោយជនជាតិចិន បុកស្ត្រីមានផ្ទៃពោះជិតគ្រប់ខែកំពុងហូបបបរមុខផ្ទះស្លាប់យ៉ាងអណោចអធ័ម

ខេត្តកំពត៖ កើតមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បង្កឡើងដោយរថយន្តម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2CC-8965 បើកបរដោយជនជាតិចិន បានរេចង្កូតធ្លាក់ពីផ្លូវជាតិ រុលចូលមុខផ្ទះបុកស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ កំពុងអង្គុយហូបបបរ បណ្តាលឲ្យរងរបួសធ្ងន់ និងបានស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៥…

រឿងញ័រខ្លួន! សាលាដំបូងកណ្ដាលបញ្ជូនពូសាច់ថ្លៃ និងប្រពន្ធចូលឃុំ ករណីឆក់យកជីវិតក្មួយស្រីអាយុ៥ឆ្នាំនៅស្អាង

ខេត្តកណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា (អាយុ៣៥ឆ្នាំ) ជាពូសាច់ថ្លៃ និងភរិយាឈ្មោះ ធី ណារ៉ុង ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ពាក់ព័ន្ធករណីចាប់ជំរិត និងសម្លាប់ក្មេងស្រីអាយុត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ យ៉ាងសាហាវព្រៃផ្សៃ នៅស្រុកស្អាង ខេត្តកណ្ដាល។ លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល…

តម្លៃប្រេងផ្ទុះឡើងជិត ១១០ ដុល្លារ ក្រោយត្រាំ-ស៊ី ឯកភាពដាក់សម្ពាធអ៊ីរ៉ង់

ភ្នំពេញ៖ តម្លៃប្រេងអន្តរជាតិបានកើនឡើងជាង ៣% នៅរសៀលថ្ងៃសុក្រនេះ ក្រោយពីប្រធានាធិបតី ដូណាល់ ត្រាំ បានលាតត្រដាងថា លោក និងមេដឹកនាំចិន ស៊ី ជីនពីង បានឯកភាពថា អ៊ីរ៉ង់មិនគួរមានអាវុធនុយក្លេអ៊ែរឡើយ ចំពេលជម្លោះមជ្ឈិមបូព៌ាកំពុងតានតឹង នេះបើតាមរ៉យទ័រ។ តម្លៃប្រេងឆៅម៉ាក Brent ឡើង ៣,៣៥…

គុយបា​ទទួល​យក​ជំនួយ ១០០លានដុល្លារ ពី​អាមេរិក តែ​សង្ស័យ​ពី​ចេតនា​លោក​ត្រាំ

ប្រទេស​គុយ​បា​ ​បាន​លើក​ឡើង​​នៅ​ថ្ងៃព្រហស្បតិ៍ ថា ខ្លួន​នឹង​ទទួល​យក​​ជំនួយ​មនុស្សធម៌​ចំនួន ១០០លានដុល្លារពី​​​សហរដ្ឋ​​អាមេរិក ប៉ុន្តែសម្តែង​ការសង្ស័យលើ​ចេតនារបស់ ប្រធានាធិបតី លោក ដូណាល់ ត្រាំ ពេល​មាន​ការ​បិទ​ខ្ទប់​​ផ្លូវ​ប្រេង​របស់​សហរដ្ឋអាមេរិក​​ទៅ​កាន់​​កោះនេះ​ធ្វើ​ឱ្យ​ខូច​ដល់​សេវាសាធារណៈ​ជា​ច្រើន​។ យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៦ រដ្ឋ​មន្ត្រី​ការបរទេស​គុយបា លោក Bruno Rodriguez និយាយថា…

អធិការបតីអាល្លឺម៉ង់ បន្ទន់ជំហរ រួមដៃត្រាំ ដាក់សម្ពាធអ៊ីរ៉ង់ឱ្យចូលចរចា

បន្ទាប់ពីមានភាពតានតឹង និងការប៉ះទង្គិចសម្តីគ្នាយ៉ាងខ្លាំងក្លា ទីបំផុតអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានប្រកាសកាលពីថ្ងៃសុក្រទី១៥ ឧសភាថា លោកបានជជែកគ្នាយ៉ាងរលូនតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ហើយមេដឹកនាំទាំងពីរបានយល់ស្របគ្នាថា អ៊ីរ៉ង់ «ត្រូវតែចូលមកតុចរចាជាបន្ទាន់»។ កាលពីខែមុន លោក ត្រាំ ធ្លាប់បានរិះគន់ចំៗលើលោក Merz…

NYT បង្ហើបឲ្យដឹង៖ អាមេរិក-អ៊ីស្រាអែល ត្រៀមវាយប្រហារអ៊ីរ៉ង់ជាថ្មី សប្តាហ៍ក្រោយ!

ទើបតែបញ្ចប់ការចរចាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមសម្រាប់បន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ស្រាប់តែសារព័ត៌មានអាមេរិក NYT ចេញអត្ថបទរំជើលថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារផ្នែកយោធាជាថ្មីលើអ៊ីរ៉ង់។ អត្ថបទរបស់ NYT បានឲ្យដឹងថា ការវាយប្រហារអាចនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយនេះ ដោយមានគោលបំណងដកហូតអ៊ុយរ៉ាញ៉ូមដែលជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ ទីប្រឹក្សារបស់លោក ត្រាំ បានរៀបចំផែនការរួចជាស្រេច ប៉ុន្តែមេដឹកនាំអាមេរិកមិនទាន់សម្រេចចុងក្រោយនៅឡើយទេ។ ជម្រើសដែលកំពុងត្រូវបានពិចារណារួមមាន…