NYT បង្ហើបឲ្យដឹង៖ អាមេរិក-អ៊ីស្រាអែល ត្រៀមវាយប្រហារអ៊ីរ៉ង់ជាថ្មី សប្តាហ៍ក្រោយ!

NYT បង្ហើបឲ្យដឹង៖ អាមេរិក-អ៊ីស្រាអែល ត្រៀមវាយប្រហារអ៊ីរ៉ង់ជាថ្មី សប្តាហ៍ក្រោយ!

ទើបតែបញ្ចប់ការចរចាជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលត្រូវបានគេមើលឃើញថាជាក្តីសង្ឃឹមសម្រាប់បន្ធូរបន្ថយភាពតានតឹងនៅមជ្ឈិមបូព៌ា ស្រាប់តែសារព័ត៌មានអាមេរិក NYT ចេញអត្ថបទរំជើលថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងត្រៀមខ្លួនជាស្រេចសម្រាប់ការវាយប្រហារផ្នែកយោធាជាថ្មីលើអ៊ីរ៉ង់។

រូបភាពព័ត៌មាន

អត្ថបទរបស់ NYT បានឲ្យដឹងថា ការវាយប្រហារអាចនឹងកើតឡើងនៅដើមសប្តាហ៍ក្រោយនេះ ដោយមានគោលបំណងដកហូតអ៊ុយរ៉ាញ៉ូមដែលជាវត្ថុធាតុដើមសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។ ទីប្រឹក្សារបស់លោក ត្រាំ បានរៀបចំផែនការរួចជាស្រេច ប៉ុន្តែមេដឹកនាំអាមេរិកមិនទាន់សម្រេចចុងក្រោយនៅឡើយទេ។

ជម្រើសដែលកំពុងត្រូវបានពិចារណារួមមាន ការទម្លាក់គ្រាប់បែកខ្លាំងក្លាជាងមុន និងប្រតិបត្តិការតាមផ្លូវគោករបស់កងកម្លាំងពិសេស។ ប៉ុស្តិ៍ NBC News ក៏រាយការណ៍ដែរថា លោក ត្រាំ បាននិយាយកាលពីថ្ងៃទី១២ឧសភាថា អ៊ីរ៉ង់នឹងត្រូវបញ្ឈប់ការចម្រាញ់អ៊ុយរ៉ាញ៉ូមទាំងស្រុង។

រូបភាពព័ត៌មាន

ទោះបីជាបែបនេះក្តី ក្នុងជំនួបជាមួយលោក ស៊ី ជិនពីង កាលពីថ្ងៃទី១៤-១៥ឧសភា មេដឹកនាំទាំងពីរបានជជែកគ្នាយ៉ាងផ្លែផ្កាជុំវិញដំណោះស្រាយអ៊ីរ៉ង់ ដោយលោក ត្រាំ បញ្ជាក់ថា ចិនក៏បានយល់ព្រមថា អ៊ីរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរ និងត្រូវបើកច្រកហ័រមូសឡើងវិញ៕

administrator

Related Articles