ភ្ញាក់ផ្អើល! ត្រាំប្រកាសសហការជាមួយនីហ្សេរីយ៉ាកម្ចាត់មេភេរវករ ISIS លំដាប់ទី២បានសម្រេច

ភ្ញាក់ផ្អើល! ត្រាំប្រកាសសហការជាមួយនីហ្សេរីយ៉ាកម្ចាត់មេភេរវករ ISIS លំដាប់ទី២បានសម្រេច

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសជាផ្លូវការនូវជោគជ័យដ៏ធំមួយនៅលើបណ្តាញសង្គម Truth Social ដោយបញ្ជាក់ថា មេដឹកនាំរងលំដាប់ទីពីររបស់ក្រុមភេរវកររដ្ឋឥស្លាម ISIS គឺលោក Abu-Bilal al-Minuki ត្រូវបានសម្លាប់ហើយ នៅក្នុងប្រតិបត្តិការរួមគ្នាមួយរវាងកងទ័ពអាមេរិក និងកងកម្លាំងប្រដាប់អាវុធនីហ្សេរីយ៉ា។ នេះបើយោងតាមការផ្សាយរបស់ Jerusalem Post នាថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦។

រូបភាពទាក់ទង

លោក ត្រាំ បានសរសេរដោយមោទកភាពថា នៅក្រោមការបញ្ជាផ្ទាល់របស់លោក កងទ័ពអាមេរិក និងកងកម្លាំងនីហ្សេរីយ៉ា បានសហការគ្នាបំពេញបេសកកម្មដ៏ស្មុគស្មាញមួយ ដើម្បីកម្ទេចមេភេរវករសកម្មបំផុតនៅលើពិភពលោក។ លោកបានឌឺដងទៀតថា Abu-Bilal al-Minuki ធ្លាប់តែគិតថាខ្លួនអាចរត់ទៅលាក់ខ្លួននៅទ្វីបអាហ្វ្រិកបានដោយសុវត្ថិភាព តែគេមិនដឹងថាអាមេរិកមានប្រភពព័ត៌មានសម្ងាត់តាមដានគ្រប់ជំហានរបស់គេឡើយ។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលនីហ្សេរីយ៉ាចំពោះកិច្ចសហប្រតិបត្តិការ និងការចូលរួមជាដៃគូក្នុងប្រតិបត្តិការវាយឆ្មក់នេះ។ គួរបញ្ជាក់ថា កន្លងមកនីហ្សេរីយ៉ាធ្លាប់ស្ថិតក្រោមការរិះគន់ពីលោក ត្រាំ ពីបទធ្វើបាបប្រជាជនកាន់សាសនាគ្រិស្ត តែពេលនេះប្រទេសទាំងពីរបានចាប់ដៃគ្នាបង្កើតស្នាដៃអន្តរជាតិដ៏ធំធេងវិញម្តង។

administrator

Related Articles