សម្ដេចធិបតី ហ៊ុន ម៉ាណែត ពន្យល់ពីការយឺតយ៉ាវនៃហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងផ្លូវ ដោយសារតែសេដ្ឋកិច្ចទីផ្សារ
ខេត្តស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពន្យល់ពីមូលហេតុដែលហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងផ្លូវសាធារណៈ មកដល់តាមក្រោយក្នុងតំបន់ដែលរីកចម្រើនហើយ ដោយសារតែការអនុវត្តសេដ្ឋកិច្ចទីផ្សារ។ ការពន្យល់នេះធ្វើឡើងក្នុងឱកាសដែលសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០លានដុល្លារ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦។ សម្ដេចធិបតី ហ៊ុន ម៉ាណែត…
