ប្រាសាទតាមាន់ធំ៖ ប៉ះទង្គិចពាក្យសម្តីរវាងទាហានខ្មែរ និងយោធាថៃ ក្រោយថៃរារាំងភ្ញៀវទេសចរខ្មែរមិនឱ្យឡើងប្រាសាទ!
ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ទាហានថៃបានបញ្ចេញចរិតពិសពុលដោយបានរារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងប្រាសាទតាមាន់ធំ នៅខេត្តឧត្តរមានជ័យ ដែលស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា រហូតឡើងកម្តៅឈានដល់ការប៉ះទង្គិចគ្នាដោយសម្ដីនឹងកម្លាំងមួយប្រាវ តែមិនមានការផ្ទុះអាវុ.ធណាមួយកើតឡើងនោះទេ តាមរយៈវីដេអូជាច្រើនឃ្លីប ដែលត្រូវបានចែកចាយពេញបណ្តាញសង្គម បានឱ្យដឹងថា ក្រុមទាហានប៉ារ៉ាថៃមួយក្រុម បានចេញមករារាំងភ្ញៀវទេសចរកម្ពុជា មិនឲ្យឡើងទៅទស្សនាប្រាសាទតាមាន់ធំ ភ្លាមៗនោះកងកម្លាំងកម្ពុជាក៏បានចេញមុខការពារពលរដ្ឋខ្មែរ រហូតមានការប៉ះទង្កិចគ្នា ដោយសម្ដី…
