ជីវិត និងសង្គម

អាមេរិក​ប្តេជ្ញា​រក្សា​សន្តិភាព​ព្រំដែន​កម្ពុជា-ថៃ រួម​ទាំង​ជម្លៀស​គ្រាប់បែក​ចង្កោម

រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ចូលរួម​ថែរក្សា​សន្តិភាព និង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​យូរអង្វែង​តាម​ព្រំដែន​កម្ពុជា-ថៃ ខណៈ​បង្កើន​ជំនួយ​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​រង​គ្រោះ​។ ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោកស្រី រ៉ូណា រ៉ាធោទ (Rona Rathod) ប្រធាន​ផ្នែក​នយោបាយ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ចុះ​ទស្សនកិច្ច​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦​។ លោកស្រី​បាន​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​ផ្ដោត​លើ​ការ​រក្សា​សន្តិភាព…

កូរ៉េ​ខាង​ជើង​ប្រឈម​គ្រោះ​រាំង​ស្ងួត​ធ្ងន់​ធ្ងរ​ឆ្នាំ​នេះ​៖ អាច​ប៉ះ​ពាល់​ដំណាំ​និង​សន្តិសុខ​ស្បៀង

ទីក្រុង​ព្យុងយ៉ាង៖ កូរ៉េ​ខាង​ជើង​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​រាំង​ស្ងួត​មិន​ធម្មតា​ និង​ធ្ងន់​ធ្ងរ​នៅ​ឆ្នាំ​នេះ ដែល​អាច​ជះ​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ប្រមូល​ផល​ និង​សន្តិសុខ​ស្បៀង​របស់​ប្រទេស​ឯកោ​និយម​មួយ​នេះ។ តាម​ការ​ផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ​កូរ៉េ​ខាង​ជើង គ្រោះ​រាំង​ស្ងួត​ខុស​ពី​ធម្មតា​បាន​ចាប់​ផ្ដើម​កើត​ឡើង​នៅ​ស្ទើរ​តែ​គ្រប់​តំបន់​ទូទាំង​ប្រទេស ដែល​ជា​ករណី​កម្រ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កម្មករ​នៅ​តាម​តំបន់​នានា​កំពុង​ផ្ដោត​សំខាន់​លើ​ការ​ការពារ​ផល​ដំណាំ​ដើម​រដូវ​កុំ​ឱ្យ​ខូច​ខាត។ លោក ប៉ាក់​ថេសុង (Pak Thae Song) នាយក​រដ្ឋ​មន្ត្រី​កូរ៉េ​ខាង​ជើង បាន​ចុះ​ពិនិត្យ​មើល​កសិដ្ឋាន​នៅ​ខេត្ត​ព្យុង​ហ្កាន​ខាង​ត្បូង (South Pyongan) និង​ខេត្ត​វ៉ាង​ហេ​ខាង​ជើង (North…

រូបលោកត្រាំនឹងបង្ហាញខ្លួនក្នុងលិខិតឆ្លងដែនពិសេស បំបែកប្រពៃណីអាមេរិកគ្រប់សម័យកាល

សហរដ្ឋអាមេរិក ៖ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ រូបរបស់ប្រធានាធិបតីកំពុងកាន់តំណែងមួយរូប នឹងត្រូវដាក់បញ្ចូលក្នុងលិខិតឆ្លងដែន ដែលជាការបំបែកប្រពៃណីដ៏យូរអង្វែងរបស់សហរដ្ឋអាមេរិក។ រូបរបស់លោក ដូណាល់ ត្រាំ នឹងមានវត្តមាននៅក្នុងលិខិតឆ្លងដែនអាមេរិកថ្មី នាឱកាសខួបលើកទី២៥០នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក នាខែកក្កដាខាងមុខនេះ។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Tommy Pigot បានសរសេរក្នុងបណ្ដាញសង្គម X ថា ក្រសួងការបរទេសត្រៀមចេញលិខិតឆ្លងដែនពិសេសក្នុងចំនួនមានកំណត់…

ប្រតិបត្តិការណ៍ឆ្មក់មិនលើកលែង! រថយន្តដឹកលើសទម្ងន់ ៤គ្រឿង ត្រូវសមត្ថកិច្ចក្រសួងឆ្មក់ចាប់បាននៅព្រៃវែង

ខេត្តព្រៃវែង ៖ ក្រុមត្រួតពិនិត្យពិសេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់យ៉ាងផ្លែផ្កា នៅលើផ្លូវជាតិលេខ៣១៣ ចន្លោះគ.មលេខ១៥-១៦ ស្រុកបាភ្នំ។ នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែមេសា នេះថា ក្រុមការងារដឹកនាំដោយឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។…

សង្គ្រាមឆ្លងព្រំដែនក្ដៅគគុក៖ អ៊ុយក្រែនវាយរោងចក្រចម្រាញ់ប្រេងរុស្ស៊ី ខណៈភាគីទាំងពីរស្លាប់ជាបន្តបន្ទាប់

សង្គ្រាមអ៊ុយក្រែន៖ កាលពីថ្ងៃទី២៨ មេសា ការវាយប្រហារគ្នាទៅវិញទៅមករវាងរុស្ស៊ី និងអ៊ុយក្រែន តាមព្រំដែនបានបណ្ដាលឲ្យមនុស្សស្លាប់ជាច្រើននាក់។ នៅរុស្ស៊ី ការវាយប្រហាររបស់អ៊ុយក្រែនបានសម្លាប់មនុស្ស ៤នាក់ ដោយបុរសម្នាក់ស្លាប់នៅតំបន់ព្រីយ៉ាន់ស្ក៍ និងបុរស ២នាក់ ព្រមទាំងនារីម្នាក់ទៀតស្លាប់នៅតំបន់បែលហ្គោរ៉ូដ។ ខាងអ៊ុយក្រែនវិញ បុរសវ័យប្រមាណ ៧០ឆ្នាំម្នាក់បានស្លាប់នៅព្រឹកថ្ងៃទី២៨ មេសា ក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង TCHOGUIV និងមនុស្សម្នាក់ទៀតស្លាប់នៅក្រុង…

កម្តៅ៣៧អង្សារួមភ្លៀងខ្យល់កន្ត្រាក់! ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបំផុត ចំពោះស្ថានភាពអាកាសធាតុក្តៅហុងដល់ ៣៧អង្សាសេ ដែលនឹងអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះត្រូវបានគេរំពឹងទុក។ យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា សម្ពាធទាបលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។ តំបន់វាលទំនាប៖ សីតុណ្ហភាព ២៤-៣៧°C…

ភ្លើងឆេះហាងសាច់អាំងភ្នំភ្លើងនិងស៊ុបស៊ីឈាន់ ជិតសាងសង់រួច ខូចខាតខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង សង្ស័យជាងផ្សារដែកធ្វេសប្រហែស!

រាជធានីភ្នំពេញ ៖ ហាងមួយកន្លែងយីហោ«សាច់អាំងភ្នំភ្លើងនិងស៊ុបស៊ីឈាន់» ដែលកំពុងសាងសង់បានប្រមាណ៩០ភាគរយទៅហើយនោះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលសមត្ថកិច្ចសន្និដ្ឋានជាបឋមថា ការឆាបឆេះនេះ សង្ស័យបណ្ដាលមកពីជាងផ្សារដែកធ្វើឲ្យធ្លាក់កម្ទេចផ្កាភ្លើងមកលើសម្ភារៈនៅក្នុងហាងនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ខណៈនោះមានរថយន្តពន្លត់អគ្គិភ័យទៅដល់ទីនោះច្រើនគ្រឿងបាញ់ទឹកពន្លត់រលត់ទៅវិញ ប៉ុន្តែហាងខាងលើខូចខាតស្ទើរតែទាំងស្រុង។ សមត្ថកិច្ចបានប្រាប់ថា ការឆាបឆេះនេះសង្ស័យបណ្ដាលមកពីជាងផ្សារដែកសាងសង់ហាងនោះធ្លាក់កម្ទេចផ្កាភ្លើងលើសម្ភារៈនៅខាងក្រោម…

ហ៊ានលួចឆក់ទូរស័ព្ទនិស្សិត ត្រូវសមត្ថកិច្ចដេញចាប់បាន តែមន្ត្រីនគរបាលព្រហ្មទណ្ឌបាក់ជើងពេលប្រតិបត្តិការ

រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌសែនសុខ បានស្រាវជ្រាវ និង​ដេញឃាត់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទបានម្នាក់ កាលពីរសៀលថ្ងៃទី​២៨ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវលេខ២០១១ សង្កាត់គោកឃ្លាង។ ខណៈនោះ លោកវរសេនីយ៍ត្រី ដេត ឧត្តម នាយផ្នែកព្រហ្មទណ្ឌ បានរងរបួសបាក់ជើងពេលដេញបង្ក្រាបជនសង្ស័យ។ ជនសង្ស័យឈ្មោះ ញាណ ចាន់ណូ ភេទប្រុស…

ផ្ទេរជនជាប់ឃុំ ៤៨នាក់ ចេញពីពន្ធនាគារកំពង់ឆ្នាំង មកឃុំខ្លួនបន្តនៅភ្នំពេញ ក្រោយជួបបញ្ហាចង្អៀតណែនធ្ងន់ធ្ងរ

ខេត្តកំពង់ឆ្នាំង ៖ ដើម្បីដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ជនជាប់ឃុំចំនួន ៤៨នាក់ ត្រូវបានផ្ទេរចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំង ទៅកាន់ពន្ធនាគាររាជធានីភ្នំពេញ (PJ) កាលពីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលបានឱ្យដឹងថា ការផ្ទេរនេះធ្វើឡើងក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានពន្ធនាគារបានសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ…

ស្ត្រីខឹងឪពុកម្ដាយសង្សារបំបែកស្នេហា លួចយកសាំងដុតផ្ទះត្រូវកងសន្តិសុខចាប់បានហើយ!

ក្រាំងធ្នង់៖ ហេតុការណ៍ស្នេហាបែកបាក់បានក្លាយជារឿងសោកសៅ ពេលស្ត្រីម្នាក់ខឹងស្ទាក់ស្ទើរពេក បានសម្រេចចិត្តទៅចាក់សាំងដុតផ្ទះឪពុកម្ដាយសង្សារខ្លួន តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានស្រេចក្រោយរត់គេចខ្លួនបានត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ នៅរាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនស្ត្រីជាជនសង្ស័យឈ្មោះ ឡុង ប៉ុច អាយុ៤៥ឆ្នាំ រស់នៅបន្ទប់ជួលភូមិក្បាលដំរី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ ស្ត្រីរូបនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីវេលាយប់រំលងអធ្រាត្រចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅតាមផ្លូវក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង…