កម្តៅ៣៧អង្សារួមភ្លៀងខ្យល់កន្ត្រាក់! ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋ

កម្តៅ៣៧អង្សារួមភ្លៀងខ្យល់កន្ត្រាក់! ក្រសួងធនធានទឹកចេញសេចក្តីជូនដំណឹងជាបន្ទាន់ដល់ប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នបំផុត ចំពោះស្ថានភាពអាកាសធាតុក្តៅហុងដល់ ៣៧អង្សាសេ ដែលនឹងអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះត្រូវបានគេរំពឹងទុក។

អាកាសធាតុកម្ពុជា

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញថា សម្ពាធទាបលើសមុទ្រចិនខាងត្បូង នៅតែមានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន។

តំបន់វាលទំនាប៖ សីតុណ្ហភាព ២៤-៣៧°C ខ្យល់បក់ពីទិសបូព៌ា និងអាគ្នេយ៍ ល្បឿន ២ម/វិនាទី។ ខេត្ត៖ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ, កណ្តាល និងភ្នំពេញ អាចមានភ្លៀងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ១០%។

ព្យុះភ្លៀង

តំបន់ខ្ពង់រាប៖ សីតុណ្ហភាព ២៥-៣៦°C ខ្យល់បក់ពីទិសឦសាន និងបូព៌ា ៣ម/វិនាទី។ ខេត្ត៖ កំពង់ស្ពឺ, ប៉ៃលិន, ស្ទឹងត្រែង, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, រតនគិរី, មណ្ឌលគិរី, ដងរែក និងក្រវាញ អាចមានភ្លៀងខ្យល់កន្ត្រាក់ ១៥%។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាព ២៤-៣៧°C ខ្យល់បក់និរតី និងអាគ្នេយ៍ ២ម/វិនាទី។ កោះកុង, ព្រះសីហនុ, កំពត, កែប, បូកគោ អាចមានភ្លៀងខ្យល់កន្ត្រាក់ ១០%។ រលកសមុទ្រកម្ពស់ ០,៥០-១,០០ម៉ែត្រ។

administrator

Related Articles