ខេត្តព្រៃវែង ៖ ក្រុមត្រួតពិនិត្យពិសេសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់យ៉ាងផ្លែផ្កា នៅលើផ្លូវជាតិលេខ៣១៣ ចន្លោះគ.មលេខ១៥-១៦ ស្រុកបាភ្នំ។

នេះបើយោងតាមការប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៧ ខែមេសា នេះថា ក្រុមការងារដឹកនាំដោយឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ និងជាប្រធានក្រុម បានចុះត្រួតពិនិត្យ និងបង្ក្រាបយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

�ាលទ្ធផល ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង (លើសទម្ងន់ទាំងអស់) ផ្ទុកលើសទម្ងន់អនុញ្ញាតចន្លោះពី ១០តោន ដល់ ១៨តោន គិតជាភាគរយចន្លោះពី ៣៣%% ដល់ ៦០%%។

ការចុះអន្តរាគមន៍នេះធ្វើឡើងក្នុងគោលបំណងរឹតបន្តឹងការដឹកជញ្ជូនលើសទម្ងន់ ដែលជាមូលហេតុចម្បងនាំឲ្យខូចខាតផ្លូវថ្នល់ និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។


ក្រសួងបានបញ្ជាក់ថា នឹងបន្តចុះត្រួតពិនិត្យឲ្យបានទៀតទាត់ ដោយមិនលើកលែងដល់អ្នកប្រព្រឹត្តល្មើសឡើយ។
