ជីវិត និងសង្គម

ភ្លៀងកក់ខែបន្តប៉ះពាល់រាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួននៅដើមសប្តាហ៍នេះ

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងនៅព្រឹកនេះថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ រាជធានីភ្នំពេញ នឹងស្ថិតក្នុងស្ថានភាពអាកាសធាតុមានភ្លៀងកក់ខែ លាយឡំនឹងខ្យល់កន្ត្រាក់ និងផ្គររន្ទះ ប្រមាណជា១៥ភាគរយនៃផ្ទៃដី។ ក្រៅពីរាជធានីភ្នំពេញ ខេត្តដែលរងផលប៉ះពាល់រួមមាន៖ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ,…

ពិភពលោកចំណាយលើវិស័យយោធា ២,៨៩ ទ្រីលានដុល្លារ ក្នុងឆ្នាំ២០២៥ ខណៈអាមេរិកកាត់បន្ថយជំនួយអ៊ុយក្រែន

ទីក្រុងស្តុកហូម៖ ការចំណាយលើវិស័យការពារជាតិទូទាំងពិភពលោកបានកើនឡើង ២,៩% ក្នុងឆ្នាំ២០២៥ បើទោះបីជាអាមេរិកកាត់បន្ថយការចំណាយយោធារបស់ខ្លួន ៧,៥% ក៏ដោយ ដោយសារលោក ដូណាល់ ត្រាំ បានផ្អាកជំនួយយោធាសម្រាប់អ៊ុយក្រែន។ នេះបើតាមរបាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវអំពីសន្តិភាពនៅទីក្រុងស្តុកហូម ប្រទេសស៊ុយអែត។ ខ្ទង់ចំណាយសរុបទូទាំងសាកលលោកកើនឡើងដល់ ២,៨៩ ទ្រីលានដុល្លារ កាលពីឆ្នាំ២០២៥ ដែលជាការកើនឡើងរយៈពេល ១១ ឆ្នាំជាប់គ្នា…

ភ្ញាក់ផ្អើល! កសិករមណ្ឌលគិរីដាំការ៉ុតសុវត្ថិភាព ទទួលបានទិន្នផលលើសការរំពឹងទុកដល់ទៅ ២៥%

ខេត្តមណ្ឌលគិរី ៖ ដំណាំការ៉ុតដែលជាបន្លែសុវត្ថិភាព កំពុងបង្ហាញសក្តានុពលខ្លាំងនៅខេត្តមណ្ឌលគិរី ខណៈតម្រូវការទីផ្សារមានការកើនឡើងខ្ពស់។ ជាក់ស្តែង នៅចុងខែមេសា ឆ្នាំ២០២៦នេះ កសិករគំរូមួយរូបបានសប្បាយរីករាយចំពោះទិន្នផលការ៉ុតដែលទទួលបានពីការដាំដុះតាមលក្ខណៈបច្ចេកទេស។ លោក ឡុង នី ជាកសិករដាំបន្លែនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បានឱ្យដឹងថា ដោយសង្កេតឃើញទីផ្សារការ៉ុតក្នុងខេត្តនៅមានកង្វះខាត លោកបានសម្រេចចិត្តដាំសាកល្បង និងធ្វើការពិសោធន៍នៅក្នុងបរិវេណមន្ទីរកសិកម្ម រុក្ខាប្រមាញ់…

ស្ថានភាពអ្នកជក់បារីកម្ពុជានៅដដែល ១,៦លាននាក់ ក្រសួងសុខាភិបាលពង្រឹងវិធានការទប់ស្កាត់

ទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើនក្នុងការគ្រប់គ្រងថ្នាំជក់ក៏ដោយ ក៏នៅតែមានអ្នកប្រើប្រាស់ថ្នាំជក់រហូតដល់ ១,៦លាននាក់ ដែលជាបញ្ហាប្រឈមដែលតម្រូវឱ្យមានវិធានការបន្ថែមទៀត។ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់អាទិភាពសម្រាប់ជំហានបន្ត។ ក្រសួងបានអះអាងថា ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ ការពារប្រជាជនពីផ្សែងថ្នាំជក់ បង្ក្រាបផលិតផលខុសច្បាប់ និងទប់ស្កាត់បារីអេឡិចត្រូនិក គឺជាកិច្ចការបន្តធ្វើ។…

រាជរដ្ឋាភិបាល ពិចារណារូបមន្ត២ សម្រាប់អនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី

រាជធានីភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកំពុងពិចារណាក្នុងការអនុវត្តច្បាប់កាតព្វកិច្ចយោធាថ្មី ដោយការប្រើរូបមន្តស្ម័គ្រចិត្ត ឬចាប់បង្ខំ ខណៈដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រី ហើយកំពុងបញ្ជូនទៅកាន់រដ្ឋសភា។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦…

សំបកកង់រថយន្តកម្ពុជា​វាយលុកទីផ្សារអន្តរជាតិជាង១០ប្រទេស ក្នុងត្រីមាសទី១ឆ្នាំ២០២៦

ផលិតផលសំបកកង់កម្ពុជា កំពុងតែទទួលបានការទទួលស្គាល់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ យោងតាមស្ថិតិដែលទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា នៅត្រីមាសទី១ ដើមឆ្នាំ២០២៦ កម្ពុជាអាចនាំចេញសំបកកង់រថយន្តមានតម្លៃសរុបដល់ទៅជាង ៤៧២ លានដុល្លារ កើនឡើងជាង ៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រភពដដែលបានបន្តថា សំបកកង់រថយន្តកម្ពុជា ឥឡូវនេះត្រូវបានគេដឹងថា គឺបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗជាង ១០…

ខ្យល់កន្ត្រាក់បំផ្លាញផ្ទះ៣២ខ្នង និងទុរេនជាង៣ពាន់ផ្លែ នៅស្រុកសង្កែ-សំឡូត បាត់ដំបង

ខេត្តបាត់ដំបង៖ ភ្លៀងធ្លាក់យ៉ាងខ្លាំង លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់យ៉ាងគំហុក បានវាយប្រហារទៅលើស្រុកមួយចំនួនក្នុងខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី២៦ មេសា ដោយស្រុកសង្កែ និងស្រុកសំឡូត រងគ្រោះធ្ងន់ធ្ងរជាងគេ។ យោងតាមរបាយការណ៍ពីអាជ្ញាធរក្នុងតំបន់ នៅស្រុកសង្កែ ខ្យល់កន្ត្រាក់បានប៉ះពាល់ដល់ឃុំចំនួន៣ រួមមាន ឃុំអន្លង់វិលខូចខាតផ្ទះ៣ខ្នង ឃុំអូរដំបង២ខូចខាតរហូតដល់២៧ខ្នង និងឃុំវត្តតាមិមខូចខាត២ខ្នង សរុបទាំងអស់៣២ខ្នង។ អធិការស្រុកសង្កែ លោក…

អាមេរិកនាំចូលផលិតផលកម្ពុជាជាង ២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដោយប្រជាជនអាមេរិកកំពុងប្រើប្រាស់ផលិតផលកម្ពុជាជាច្រើនប្រភេទ ចាប់តាំងពីសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ រហូតដល់សំបកកង់រថយន្ត និងគ្រឿងអេឡិចត្រូនិក។ ឯកសារដែលទទួលបាននៅថ្ងៃនេះបង្ហាញថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦ អាមេរិកបាននាំចូលសម្លៀកបំពាក់ពីកម្ពុជាមានតម្លៃជាង ៨៨៦ លានដុល្លារ វាយនភណ្ឌជាង ១៩១ លានដុល្លារ ស្បែកជើងជាង ២៤១ លានដុល្លារ…

វិបត្តិថ្មី! ប្រធានាធិបតីអ៊ុយក្រែនព្រមានពិភពលោកអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរសាជាថ្មី ក្រោយរុស្ស៊ីវាយប្រហារសម្លាប់១៦នាក់ចំថ្ងៃខួបឆេះរោងចក្រឆឺណូប៊ីល

ទីក្រុងកៀវ៖ នៅថ្ងៃខួបទី៤០ឆ្នាំនៃព្រឹត្តិការណ៍ឆេះរោងចក្រនុយក្លេអ៊ែរឆឺណូប៊ីល (Chernobyl) រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនយ៉ាងខ្លាំងក្លា បណ្ដាលឱ្យស្លាប់មនុស្សយ៉ាងតិច១៦នាក់។ ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី និងទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) ព្រមានថាមហន្តរាយនុយក្លេអ៊ែរអាចនឹងកើតឡើងសាជាថ្មី។ អាជ្ញាធរអ៊ុយក្រែនអះអាងថាកាលពីចុងសប្ដាហ៍កន្លងទៅនេះ រុស្ស៊ីវាយប្រហារលើច្រើនកន្លែង។ ក្រៅពីស្លាប់ដូចរៀបរាប់ខាងលើ មនុស្សជាច្រើនទៀតរងរបួស។ ស្រមោលខ្មៅងងឹតពីអតីតកាលពាក់ព័ន្ធនឹងគ្រោះមហន្តរាយដោយសារការសាយភាយសារធាតុវិទ្យុសកម្មចេញពីរោងចក្រនៅឆឺណូប៊ីលនៅតែតាមលងបន្លាចអ៊ុយក្រែននៅឡើយទេ។ លោកហ្សេឡិនស្គីអះអាងថារុស្ស៊ីបញ្ជូនដ្រូនទៅវាយប្រហារលើទីតាំងដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីរោងចក្រនោះទេ។ មានករណីម្ដងនោះកាលពីឆ្នាំ២០១៥ ដ្រូនមួយគ្រឿងបានវាយប្រហារគម្របការពាររោងចក្រ។ នៅទីក្រុងអូដេសា (Odessa)…

ឃាត់ខ្លួនយុវជន១៨ឆ្នាំនៅព្រែកលៀប លួចម៉ូតូនិងទូរស័ព្ទពីក្មេង១៧ឆ្នាំ

រាជធានីភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោយពីប្រព្រឹត្តអំពើលួចម៉ូតូ១គ្រឿង និងទូរស័ព្ទដៃ។ តាមប្រភពពីនាយកដ្ឋានព្រហ្មទណ្ឌបានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ យ៉ូន ធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ…