ផលិតផលសំបកកង់កម្ពុជា កំពុងតែទទួលបានការទទួលស្គាល់កាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ។ យោងតាមស្ថិតិដែលទទួលបាននៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា នៅត្រីមាសទី១ ដើមឆ្នាំ២០២៦ កម្ពុជាអាចនាំចេញសំបកកង់រថយន្តមានតម្លៃសរុបដល់ទៅជាង ៤៧២ លានដុល្លារ កើនឡើងជាង ៤២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ប្រភពដដែលបានបន្តថា សំបកកង់រថយន្តកម្ពុជា ឥឡូវនេះត្រូវបានគេដឹងថា គឺបាននាំចេញទៅកាន់ទីផ្សារសំខាន់ៗជាង ១០ ប្រទេសរួមមាន៖ សហរដ្ឋអាមេរិក ប្រេស៊ីល កាណាដា បារាំង អង់គ្លេស ហូឡង់ អេស្ប៉ាញ អ៊ីតាលី អាហ្វ្រិកខាងត្បូង និងម៉ិកស៊ិក។ នេះជាសញ្ញាបញ្ជាក់អំពីគុណភាព និងសមត្ថភាពផលិតកម្មរបស់កម្ពុជាដែលកំពុងត្រូវបានទទួលស្គាល់កាន់តែខ្លាំងឡើងនៅលើទីផ្សារពិភពលោក។
