អាមេរិកនាំចូលផលិតផលកម្ពុជាជាង ២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦

អាមេរិកនាំចូលផលិតផលកម្ពុជាជាង ២ពាន់លានដុល្លារក្នុងត្រីមាសទី១ ឆ្នាំ២០២៦

សហរដ្ឋអាមេរិកនៅតែជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា ដោយប្រជាជនអាមេរិកកំពុងប្រើប្រាស់ផលិតផលកម្ពុជាជាច្រើនប្រភេទ ចាប់តាំងពីសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារៈធ្វើដំណើរ រហូតដល់សំបកកង់រថយន្ត និងគ្រឿងអេឡិចត្រូនិក។

ផលិតផលកម្ពុជា

ឯកសារដែលទទួលបាននៅថ្ងៃនេះបង្ហាញថា ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៦ អាមេរិកបាននាំចូលសម្លៀកបំពាក់ពីកម្ពុជាមានតម្លៃជាង ៨៨៦ លានដុល្លារ វាយនភណ្ឌជាង ១៩១ លានដុល្លារ ស្បែកជើងជាង ២៤១ លានដុល្លារ សម្ភារៈធ្វើដំណើរ និងកាបូបជាង ៣៧៩ លានដុល្លារ និងកង់ជិត ៩៧ លានដុល្លារ។

ទំនិញកម្ពុជា

ដោយឡែក គ្រឿងអេឡិចត្រូនិកវិញ សហរដ្ឋអាមេរិកនាំចូលពីកម្ពុជាក្នុងរយៈពេលដដែលនេះ សរុបជាង ២៧៤ លានដុល្លារ បន្ទះសូឡា ៤ លានដុល្លារ ខ្សែភ្លើង និងគ្រឿងបង្គុំជិត ១៣៨ លានដុល្លារ គ្រឿងបន្លាស់រថយន្តជាង ៥ លានដុល្លារ និងសំបកកង់ជាង ៤៧២ លានដុល្លារ។

នាំចេញកម្ពុជា

administrator

Related Articles