ភ្លើងឆេះហាងសាច់អាំងភ្នំភ្លើងនិងស៊ុបស៊ីឈាន់ ជិតសាងសង់រួច ខូចខាតខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង សង្ស័យជាងផ្សារដែកធ្វេសប្រហែស!

ភ្លើងឆេះហាងសាច់អាំងភ្នំភ្លើងនិងស៊ុបស៊ីឈាន់ ជិតសាងសង់រួច ខូចខាតខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង សង្ស័យជាងផ្សារដែកធ្វេសប្រហែស!

រាជធានីភ្នំពេញ ៖ ហាងមួយកន្លែងយីហោ«សាច់អាំងភ្នំភ្លើងនិងស៊ុបស៊ីឈាន់» ដែលកំពុងសាងសង់បានប្រមាណ៩០ភាគរយទៅហើយនោះ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដែលសមត្ថកិច្ចសន្និដ្ឋានជាបឋមថា ការឆាបឆេះនេះ សង្ស័យបណ្ដាលមកពីជាងផ្សារដែកធ្វើឲ្យធ្លាក់កម្ទេចផ្កាភ្លើងមកលើសម្ភារៈនៅក្នុងហាងនោះ។

អគ្គិភ័យហាងសាច់អាំង

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវបេតុងភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ខណៈនោះមានរថយន្តពន្លត់អគ្គិភ័យទៅដល់ទីនោះច្រើនគ្រឿងបាញ់ទឹកពន្លត់រលត់ទៅវិញ ប៉ុន្តែហាងខាងលើខូចខាតស្ទើរតែទាំងស្រុង។

ហាងខូចខាត

សមត្ថកិច្ចបានប្រាប់ថា ការឆាបឆេះនេះសង្ស័យបណ្ដាលមកពីជាងផ្សារដែកសាងសង់ហាងនោះធ្លាក់កម្ទេចផ្កាភ្លើងលើសម្ភារៈនៅខាងក្រោម ដូចជាសាឡុងជាដើម ហើយក៏បង្កើតបានជាអណ្ដាតភ្លើងឆាបឆេះបែបនេះតែម្ដង។

ភ្លើងឆេះហាង

ពេលនោះអ្នកជិតខាង និងអ្នកនៅកន្លែងកើតហេតុនោះ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់អស់ជាច្រើនបំពង់ដែរ ប៉ុន្តែភ្លើងអត់រលត់ឡើយ។ ក្រោយមកកម្លាំងសមត្ថកិច្ចខណ្ឌកំបូលបានចេញអន្តរាគមន៍ និងហៅរថយន្តពន្លត់អគ្គិភ័យទៅដល់ច្រើនគ្រឿងបាញ់ទឹកពន្លត់រហូតរលត់ទៅវិញទាំងស្រុង។

រថយន្តពន្លត់អគ្គិភ័យ

សមត្ថកិច្ចបានប្រាប់ថា ម្ចាស់ហាងខាងលើនៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ចំណែកហាងនោះមានទំហំ៩,៥០ម៉ែត្រគុណនឹង២៥ម៉ែត្រ ជញ្ជាំងឥដ្ឋគ្រោងដំបូលដែកនិងប្រក់ស័ង្កសីព្រមទាំងមានពិដានទៀតផង។

សម្ភារៈខូចខាត

សម្ភារៈដែលបំពាក់រួចត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង រួមទាំងម៉ូតូម៉ាក Honda Zoomer-X១គ្រឿង និងម៉ាក Honda Beat ១គ្រឿង ប៉ុន្តែមិនបានបណ្ដាលឲ្យមានអ្នករងរបួស ឬក៏ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងនោះឡើយ។

សម្ភារៈក្នុងហាង
ទិដ្ឋភាពហាង

administrator

Related Articles