ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសម្តែងការសរសើរយ៉ាងខ្លាំងចំពោះទាហានរបស់ខ្លួន ដែលបានជ្រើសរើសធ្វើអត្តឃាតក្នុងសមរភូមិ ជាជាងអនុញ្ញាតឱ្យសត្រូវចាប់ខ្លួនយកទៅធ្វើជាឈ្លើយសឹក នៅក្នុងតំបន់ Kursk នៃប្រទេសរុស្ស៊ី ខណៈកំពុងប្រយុទ្ធជាមួយកងកម្លាំងអ៊ុយក្រែន។
