ស្រវឹងបាត់ម៉ូតូ! បុរសម្នាក់ស្រវឹងធ្លាក់ភ្នែកដេកតាមផ្លូវ ត្រូវចោរលួចម៉ូតូនៅភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីជួបជុំជាមួយមិត្តភក្ដិនៅក្នុងហាងកែវព្រិល មួយកន្លែងជិះម៉ូតូត្រឡប់ទៅផ្ទះវិញមិនរួច ក៏ឈប់ទុកម៉ូតូដេកសម្រាកតាមផ្លូវ ត្រូវបានជនសង្ស័យលួចម៉ូតូយកទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដាញផ្លូវបេតុងខាងក្រោយផ្សារឯករាជ្យ១ ត្រង់ចំណុចដីឡូតិ៍ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ ស្រេង ចាន់តានា ភេទប្រុស…
