ជីវិត និងសង្គម

តុលាការ​ឧទ្ធរណ៍​អនុញ្ញាត​ឱ្យ​រដ្ឋបាល​លោក ត្រាំ បន្ត​យកពន្ធ​នាំ​ចូល និង​ផ្អាក​ការ​សម្រេច​តុលាការ​ពាណិជ្ជកម្ម

សហរដ្ឋអាមេរិក ៖ តុលាការ​ឧទ្ធរណ៍​សហព័ន្ធ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​អនុញ្ញាត​ឱ្យ​រដ្ឋបាល​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ (Donald Trump) អាច​បន្ត​យកពន្ធ​នាំ​ចូល​ដែល​បាន​ដាក់​ចេញ​របស់​លោក និង​បាន​ផ្អាក​បណ្តោះអាសន្ន​នូវ​ដីកា​តុលាការ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​អា​មេ​រិ​ក ដែល​ជា​តុលាការ​ជាន់​ទាប កាលពី​ថ្ងៃ​ពុធ ដើម្បី​រារាំង​មិន​ឱ្យ​វិធានការ​ពន្ធគយ​លោក ត្រាំ ចូល​ជា​ធរមាន​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC…

លទ្ធផលក្រោយ​ជំនួប​ចរចា កម្ពុជា​-​ថៃ បាន​ឯកភាព​ទទួលយក ​៤​ចំណុច

រាជធានី​ភ្នំពេញ ៖ លទ្ធផល​ក្រោយជំនួប​ចរចា​រវាង​កម្ពុជា​-​ថៃ នា​រសៀល​ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២៥​នេះ បន្ទាប់​ពី​ភាគី​កម្ពុជា ដឹកនាំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង កង​យោធពលខេមរភូមិន្ទ និង​ភាគី​ថៃ ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ ប៉ា​ណា ក្លេ​វ​ផ្ល​ត​ធូ​ក (Pana Klaewblaudtuk) មេបញ្ជាការ​កងទ័ពជើងគោក​ថៃ បាន​ជួប​ចរចា​…

ធ្លា.ក់​យន្ត​ហោះ​យោធា​កូរ៉េ​ខាង​ត្បូង១​គ្រឿង​ស្លា.ប់​មនុស្ស​ទាំង​៤​នាក់​ដែល​ជិះ​នៅ​ក្នុង​នោះ

ទី​ក្រុង​សេអ៊ូល៖ សោក​ស្ដាយ​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ត្បូង។​ ថ្ងៃ​នេះ​ទន្ទឹម​នឹង​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​មុន​កាល​កំណត់​​ក៏​មាន​ព្រឹត្តិ​ការណ៍​អកុសល​ធ្លាក់​​យន្ត​ហោះ​ល្បាត​​​យោធា​មួយ​គ្រឿង​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​សរុប​​​៤​នាក់​នៅ​ទី​ក្រុង​ផូហាង​ (Pohang)។ យន្ត​ហោះ​ម៉ាក​ភី​បី (P-3) បាន​ចូលរួម​នៅ​ក្នុង​បេសក​កម្ម​ហ្វឹក​ហ្វឺន​យោធា​នៃ​មូល​ដ្ឋាន​ទ័ព​អាកាស​មួយ​កន្លែង​។​ បន្ទាប់​ពី​ចាក​ចេញ​ពីមូល​ដ្ឋាន​​នោះ​​នៅ​ម៉ោង​១:៤៣​បាន​ប្រហែល​៦នាទី​ យន្ត​ហោះ​​​​ក៏​ធ្លាក់​​​​ទៅ​លើ​ដី​តែ​ម្ដ​ង​។ វីឌីអូ​ឃ្លីប​ដែល​​ថត​បាន​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​​ចាក់​ផ្សាយ​នៅ​លើ​ទូរ​ទស្សន៍​វ៉ាយ​ធី​អឹន (YTN) បង្ហាញ​ថា​យន្ត​ហោះ​​ចាប់​ផ្ដើម​ហោះ​ចាក់​កួ​កាន់​តែ​ទាប​ទៅ​ៗ​។ រំពេច​នោះ គេ​ឃើញ​ផ្សែង​ខ្មួល​ខ្មាញ់​ហោះ​ហើរ​ទៅ​លើ​អាកាស​ និង​ឃើញ​ភ្លើង​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​បន្ទាប់​ពី​​យន្ត​ហោះ​ធ្លាក់​ទៅ​លើ​ដី​បាន​ត្រឹម​តែ​បន្តិច​ប៉ុណ្ណោះ​។ កង​ទ័ព​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​ប្រកាស​ថា​សាក​សព​របស់​បុគ្គលិក​យោធា​ដែល​បាន​ទទួល​អនិច្ច​កម្ម​នៅ​ក្នុង​ឧបទ្ទ​វ​ហេតុ​នេះ​ត្រូវ​បាន​គេ​ប្រមូល​គ្រប់​ចំនួន​អស់​ហើយ​ ហើយ​គ្មាន​អ្នក​ស្រុក​អ្នក​ភូមិ​ណា​ម្នាក់​ដែល​រស់​នៅ​ជិត​កន្លែង​កើត​ហេតុ​នោះ​បាន​ស្លាប់​ ឬ​រង​របួស​ទេ​។ ​​បេសក​កម្ម​របស់​យន្ត​ហោះ​នេះ​​ត្រូវ​កាត់​រំសាយ​ចោល​​ខណៈ​ដែល​សមត្ថ​កិច្ច​ចាប់​ផ្ដើម​ស៊ើប​អង្កេត​សំណុំ​រឿង​នេះ​។​​…

និស្សិត​ជនជាតិ​ចិន​កំពុង​ព្រួយ​បារម្ភ​ខ្លាច​អាមេរិ​ក​បណ្ដេញ​ចេញ​ទាំង​កណ្ដាល​ទី

ទី​ក្រុង​ហុង​កុង៖ និស្សិត​ចិនដែល​កំពុង​សិក្សា​នៅ​ប្រទេសអាមេរិក​ចាប់​ផ្ដើម​មាន​អារម្មណ៍​ច្របូក​ច្រ​បល់​ និង​ពិបាក​សម្រេច​ចិត្ត​ថា​តើ​ត្រូវ​ដើរ​ទៅ​តាម​ផ្លូវ​ណា​ទៀត​។ ការ​គិត​បែប​នេះ​ស្រប​ពេល​ដែល​​រដ្ឋា​ភិបាល​របស់​លោក​ត្រាំ​កំពុង​រក​រឿង​និស្សិត​បរទេស​ដោយ​ចាប់​ផ្ដើម​ដំបូង​​ពី​​សាកល​វិទ្យាល័យ​ហាវើត​ទៅ​មុន​។ លោក​ត្រាំ​លើក​ជា​ទឡ្ហី​ករណ៍​ថា​ហាវើត​ចេះ​តែ​ទទួល​និស្សិត​ឱ្យ​ចូល​រៀន​ជា​លក្ខណៈ​ចាប់​ឆាយ​។ លោក​ត្រាំ​​ថា​និស្សិត​ខ្លះ​មាន​និន្នា​ការ​ប្រឆាំង​អាមេរិក​ក៏​សាកល​វិទ្យា​ល័យ​អាមេរិក​អនុញ្ញាត​ឱ្យ​ចូល​រៀន​ដែរ​។ រៀន​ចប់​ប្រឆាំង​អាមេរិក​ដដែល​។ និយាយ​ដោយ​ឡែក និស្សិត​ជន​ជាតិ​ចិន​ដែល​កំពុង​រៀន​នៅ​តាម​សាកល​វិទ្យាល័យ​អាមេរិកចាប់​ផ្ដើម​ខ្វាយ​​​ខ្វល់​កាន់​តែ​ខ្លាំង​​​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​អា​មេ​រិក​ លោក​រូប៊ីយ៉ូ (Rubio) ប្រកាស​ថា​រដ្ឋាភិបាល​របស់​លោក​នឹង​ពិនិត្យ​មើល​ទិដ្ឋាការ​​ដែល​ផ្ដល់​ជូន​និស្សិត​បរទេស​ទាំង​អស់​ដើម្បី​កំណត់​ថា​តើ​ត្រូវ​បណ្ដេញ​និស្សិត​ណា​ខ្លះ​ និង​ទុក​និស្សិត​ណា​ខ្លះ​។​ ប្រភពខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ​ចង់​ឱ្យ​ហាវើត​រក្សា​ទុក​និស្សិត​បរទេស​ត្រឹម​១៥%​តែ​ប៉ុណ្ណោះ​។ យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ រដ្ឋាភិបាល​នឹង​ចាត់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​មុន​គេ​ទៅ​លើ​ប្រវត្តិ​រូប​របស់​និស្សិត​ជន​ជាតិ​ចិន​​ ជា​ពិសេស​ និស្សិត​ចិន​ដែល​សិក្សា​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ និង​និស្សិត​ដែល​អាច​នឹង​មាន​ទំនាក់​ទំនង​ជា​​មួយ​បក្ស​កុម្មុយ​និស្ត​ចិន​។ នៅ​ក្នុង​ចំណោម​និស្សិត​បរទេស​ដែល​កំពុង​រៀន​នៅ​តាម​សាកល​​​​វិទ្យា​ល័យ​​នានា​ទូទាំង​ប្រទេស​​អា​មេ​រិក​សព្វ​ថ្ងៃ​នេះ…

រឿងផ្ទុះអាវុ.ធដាក់គ្នាៈ មេបញ្ជាការកងទ័ពកម្ពុជា និងថៃនឹងជួបចរចាគ្នានៅល្ងាចនេះ

មេបញ្ជាការ​កងទ័ព​កម្ពុជា និង​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​ថៃ​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែឧសភា​នេះ ដើម្បី​ធ្វើ​អោយ​ស្ថានភាព​វិល​មក​រក​ធម្មតា​វិញ បន្ទាប់​ពី​មានការ​ផ្ទុះ​អា​វុ​.​ធ កាលពី​ថ្ងៃ​ទី​២៨ ខែឧសភា ដោយ​បណ្តាល​អោយ​កងទ័ព​កម្ពុជា​ម្នាក់​ស្លា​.​ប់​បាត់បង់​ជីវិត ។ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា ជំនួប​រវាង​មេបញ្ជាការ​កងទ័ពជើងគោក​កម្ពុជា និង​មេបញ្ជាការ​កងទ័ពជើងគោក​ថៃ​នៅ​ល្ងាច​នេះ​នឹង​ទទួល​បាន​លទ្ធផល​វិជ្ជមាន ក្នុង​ការ​រក្សា​ស្ថានភាព​ស្ងប់ស្ងាត់ និង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​រវាង​កងទ័ព​ជួរ​មុខ​របស់​យើង​ទាំង​ពីរ ដូចដែល​បាន​ធ្វើ​កន្លង​មក​» ។…

ស្រាវជ្រាវ​បង្ក្រាប​ក្រុម​ចោរ​ប្ល​.​ន់​ចំនួន​៦​នាក់ និង​ដកហូត​បាន​ម៉ូតូ​៥​គ្រឿង

រាជធានី​ភ្នំពេញ ៖ ក្រុម​ចោរ​វាយ​ប្លន់​យក​ម៉ូតូ និង​ទូរស័ព្ទ​ចំនួន​៦​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្តបន្ទាប់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​វាយ​ប្លន់​យក​ម៉ូតូ​ម៉ាក់ scoopy មួយ​គ្រឿង និង​ទូរ​សព្ទ កាលពី​ថ្ងៃ​ទី​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង​៣ និង​៤០​នាទី​យប់ នៅ​មុខ​សួនច្បារ​វត្ត​បទុម​វ​ត្តី ។ ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ១-​ឈ្មោះ កន់​សម្បត្តិ​ដា​ទ្បែ​ន​សត្យា ហៅ​សត្យា…

សម្តេច​តេ​ជោ​ថា មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា មួយ​កើតឡើង​នោះ​ទេ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា សម្តេច​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណាមួយ​កើតឡើង​នោះ​ទេ តែ​ខ្ញុំ​គាំទ្រ​ដល់​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បញ្ជូន​កងទ័ព និង​អាវុធ​ធុន​ធ្ងន់ ទៅ​កាន់​ព្រំដែន​ដើម្បី​ត្រៀម​វាយបក​ការពារ ខ្លួន​ក្នុង​ករណី​មានការ​ឈ្លានពាន​បន្ត​ទៀត ។ ការ​លើក​ឡើង​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​ទាហាន​ថៃ​បាន​លួច​បាញ់ប្រហារ​មក​លើ​កងទ័ព​កម្ពុជា ដែល​កំពុង​ឈរជើង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​ថៃ​នៅ​តំបន់​មុំ​បី​ស្ថិត​នៅ​ខេត្តព្រះវិហារ បណ្តាល​ឲ្យ​ទាហាន​ខ្មែរ​ម្នាក់​ស្លាប់ ។…

សម្តេច​តេ​ជោ​ហ៊ុន ​សែន ​គាំទ្រ​ការ​បញ្ជូន​កងទ័ព​និង​អាវុ.ធ​ធន់​ធ្ងន់​ទៅ​ព្រំដែន​ជាមួយ​ថៃ

សម្តេច​តេ​ជោ​ហ៊ុន​សែន​នៅ​ព្រឹក​នេះ​បាន​បង្ហាញ​ជំហរ​របស់​សម្តេច​នៅ​ក្នុង​ការ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការ​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​នៅ​តាម​ព្រំដែន​ព្រះ​វិហារ​កាលពី​ថ្ងៃ​ទី​២៨ ខែ ឧសភា​។ សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​សរសេរ​តាម​ហ្វេ​ស​ប៊ុ ផេ​ក របស់​សម្តេច​ថា “ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណាមួយ​កើតឡើង​នោះ​ទេ តែ​ខ្ញុំ​គាំទ្រ​ដល់​ការ​សម្រេច​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បញ្ជូន​កងទ័ព​និង​អាវុធ​ធុន​ធ្ងន់ ទៅ​កាន់​ព្រំដែន​ដើម្បី​ត្រៀម​វាយបក​ការពារ ខ្លួន​ក្នុង​ករណី​មានការ​ឈ្លានពាន​បន្ត​ទៀត​”​។ កម្ពុជា​បាន​បញ្ជូន​កងទ័ព​និង​អាវុធ​ធន់​ធ្ងន់​ទៅ​កាន់​ព្រំដែន​ដើម្បី​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ​ប្រឆាំង​នឹង​ការ​ឈ្លានពាន​ណាមួយ ខណ​:​បញ្ជាក់​អំពី​ជំហរ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចរចា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាមួយ​កងទ័ព​ថៃ​។ នេះ​បើ​តាម​សារ​របស់​សម្តេច​ធិ​បតី ហ៊ុ ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី…

​ប្រទះ​ឃើញ​វ៉ា​លី​ស​ធំ​ៗ២​ក្រោម​ស្ពាន ​ធុំក្លិនស្អុ.យ ​សង្ស័យ​មាន​ដាក់​សាកស.ព លុះសមត្ថកិច្ចបើក​មើល ហួសចិត្តគ្រប់គ្នា

រាជធានី​ភ្នំពេញ ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះក្របី​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ យ៉ាងច្រើន​កុះករ បាន​នាំ​គ្នា​ភ្ញាក់ផ្អើល​ខណៈ​ពេល​ប្រទះ​ឃើញ​វ៉ា​លី​ស​ចំនួន​០២ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​យក​ទៅ​ប្លុង​ចោល​នៅ​ក្រោម​ស្ពាន​តា​អេ​វ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ ២១B សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ សង្ស័យ​ក្នុង​វ៉ា​លី​ស​នោះ​មាន​ដាក់​សាកសព ប៉ុន្តែ​នៅ​ពេល​កម្លាំង​សមត្ត​កិច្ច​មូលដ្ឋាន​ចុះ ទៅ​ពិនិត្យ និង​បើក​វ៉ា​លី​សទាំង​ពីរ​មើល ពុទ្ធោ ! ទទេរ​ស្អាត…

អាស៊ាន​,​អាមេរិក​ចរ​ចា​ពន្ធ​លើក​នេះ​មិន​ឱ្យ​ប៉ះ​ប្រ​យោជន៍​សមា​ជិក​របស់​ខ្លួន​ទេ

ទី​ក្រុង​គូឡា​ឡំាពួរ៖ សមាគម​​អាស៊ាន​ឯក​ភាព​គ្នាថា​រាល់​ការ​​ការ​ចរ​ចា​គ្នា​ណា​មួយ​​ជា​មួយ​អាមេរិក​ដើម្បី​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​បន្ធូរបន្ថយ​ពន្ធ​នោះ​មិន​ត្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ផល​ប្រយោជន៍​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ទេ​។ នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក​អាន់​វ៉ា​អ៊ីប្រាហ៊ីម ថ្លែង​ថា​អាស៊ាន​បាន​ពិគ្រោះ​គ្នា​ និង​ឯក​ភាព​​​គ្នា​ជា​មួយ​ប្រទេស​ជា​ដៃ​គូ​ដូច​ជា​ប្រទេស​ចិន​ជា​ដើ​ម​នៅ​ក្នុង​​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន។​​​ ក្នុ​ងនោះ​​មាន​បញ្ហា​ពាក់​ពន្ធ​នឹង​វិបត្តិ​នៅ​មីយ៉ាន់​ម៉ា និង​បញ្ហា​ដំឡើង​ពន្ធ​របស់​លោក​ត្រាំ​​ជា​ដើម​​។ លោក​អាន់​វ៉ា​ថ្លែង​ថា​រដ្ឋ​ជា​សមាជិក​អាស៊ាន​បាន​មូល​មតិ​គ្នា​ជា​សហ​មតិ​ ឬ​កុង​សង់​ស៊ីស (consensus) ដើម្បី​សិក្សា​ស្វែង​យល់​ថា​តើ​ត្រូវ​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​តាម​របៀប​ណា​ខ្លះ​ដើម្បី​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​រាល់​ការ​សម្រេច​ចិត្ត​ណា​មួយនៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​​មិន​ត្រូវ​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ឡើយ​។ មាន​ន័យ​ថា​មិន​មែន​ចរ​ចា​យក​រួច​ខ្លួន​​​តែ​ម្នាក់​ឯង​ ចំណែក​រដ្ឋ​ដទៃ​ទៀត​ជួប​បញ្ហា​ខ្លាំង​អត់​ជួយ​ដោះ​ស្រាយ​គ្នា​។ មិន​មែន​ដូច្នេះ​ទេ​។ អាស៊ាន​លើក​នេះ គិត​គូរ​ល្អិត​ល្អន់​រហូត​ដល់​ទៅ​មិន​ចង់​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ផល​ប្រយោជន៍​​របស់​ប្រទេស​ជា​ដៃ​គូ​របស់​អាស៊ាន​ទៅ​ទៀត​នៅ​ក្នុង​គម្រោង​ចរ​ចា​ជា​មួយ​ទី​ក្រុង​វ៉ាស៊ីនតោន​លើក​នេះ​។ លោក​អាន់​វ៉ា​ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​​សម្រាប់​ឆ្នាំ​នេះ​លោក​ថ្លែង​ថា​អាស៊ាន​កំពុង​ទាក់​ទង​ទៅ​គ្រប់​ភាគី​ជម្លោះ​​ទាំង​អស់​នៅ​​មីយ៉ាន់​ម៉ា​​​ដើម្បី​ពិគ្រោះ​យោបល់​គ្នា​។ គ្រាន់​តែ​ថា​នេះ​ជា​កិច្ច​ជំនួប​កម្រិត​ទាប​…