ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះពិនិត្យជនរងគ្រោះដោយទាហានថៃបាញ់ប្រហារនៅមន្ទីរពេទ្យកម្ពុជា-ជប៉ុន
រាជធានីភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះទៅដល់មន្ទីរពេទ្យកម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពជនស៊ីវិលកម្ពុជា ដែលរងរបួសធ្ងន់ធ្ងរដោយសារការបាញ់ប្រហាររបស់យោធាថៃ។ ការចុះពិនិត្យនេះ ធ្វើឡើងក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី…
