ជីវិត និងសង្គម

បារាំង​,​វៀតណាម​ចុះ​កិច្ច​ព្រម​ព្រៀង​តម្លៃ​១០​ពាន់​លាន​ដុល្លារ​អំឡុង​ទស្ស​ន​កិច្ច​លោក​ម៉ាក្រុង

ទី​ក្រុង​ហាណូយ៖ ​វៀតណាម និង​បារាំង​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​ទិញ​យន្ត​ហោះ​ដឹក​អ្នក​ដំណើរ​ម៉ាក​អ៊ែ​បឺស​​២០​គ្រឿង​ រួម​ទាំង​​កិច្ច​​សហ​ការ​ខាង​វិស័យ​ការ​ពារ​ជាតិ និង​កិច្ច​ព្រម​ព្រៀង​មួយចំនួន​ទៀត​ដែល​គិត​ជា​ទឹក​ប្រាក់​ដប់​ពាន់​លាន​ដុល្លារ​។ កិច្ច​ព្រម​ព្រៀង​នេះ​ធ្វើ​ឡើង​នៅ​ពេល​អំឡុង​ទស្សន​កិច្ច​របស់​ប្រធានា​ធិបតី​បារាំង​ លោក​ម៉ាក្រុង​​នៅ​ទី​ក្រុង​ហាណូយ​។ ​វៀត​ណាម​​កំពុង​ស្វះស្វែង​រក​ប្រទេស​ជា​ដៃ​គូ​នៅ​ពេល​​​​រង​ការ​ដំឡើង​ពន្ធ​ដ៏​ខ្ពស់​រហូត​ដល់​៤៦%​​ពី​លោក​​ត្រាំ​​។ ​​ទស្សន​កិច្ច​នេះ​ធ្វើ​​​ឡើង​១​ថ្ងៃ​បន្ទាប់​ពី​លោក​ត្រាំ​ព្រមាន​ដំឡើង​ពន្ធ​៥០%​លើ​ទំនិញ​របស់​សហ​ភាព​អឺរ៉ុប​។ ក្រោយ​មក​ លោក​យល់​ព្រម​ព្យួរ​ទុក​​ជា​បណ្ដោះ​អាសន្ន​​រហូត​ដល់​ថ្ងៃ​ទី​៩​ ខែ​កក្កដា​​តប​តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​គណៈ​កម្ម​ការ​អឺរ៉ុប​ លោក​ស្រី​ឡី​យឹន (Leyen)។ អាច​និយាយ​បាន​ថា​ប្រទេស​ទាំង​២​ វៀតណាម និង​បារាំង​ កំពុង​ជិះ​នៅ​លើ​ទូក​តែ​១​នៅ​ក្នុង​បញ្ហា​ដំឡើង​ពន្ធ​។ សេដ្ឋ​កិច្ច​វៀតណាម​ពឹង​ផ្អែក​ខ្លាំង​ទៅ​​លើ​​ការ​​នាំ​ចេញ​។ ជា​ពិសេស​…

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ប្រកាស​រក្សា​ឆន្ទៈ​ខ្ពស់​មិន​ឱ្យ​កម្ពុជា​រអិ.ល​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ជា​ថ្មី

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ប្រកាស​ថា ក្រសួងមហាផ្ទៃ នៅ​តែ​បន្ត​មាន​ឆន្ទៈ​ខ្ពស់​ក្នុង​ការ​ធានា​មិន​ឱ្យ​ប្រទេស​កម្ពុជា រអិល​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ​ជា​ថ្មី​ទៀត និង​ផ្ទុយ​ទៅ​វិញ​មាន​តែ​បន្ត​ប្រឹងប្រែង ដើម្បី​រួមចំណែក​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​សម្អាត​ប្រាក់​។ ថ្លែង​ក្នុង​ពិធី​បិទ​សិក្ខាសាលា​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម និង​ហិរញ្ញប្បទាន​ដល់​ការ​រីកសាយ​ភាយ​អាវុធ​មហា​ប្រល័យ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្រសួងមហាផ្ទៃ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ថ្លែង​លើកទឹកចិត្ត​ដល់​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​សមត្ថកិច្ច​ប្រឆាំង​ការ​សម្អាត​ប្រាក់…

រត់គេ.ចខ្លួនជាង២ឆ្នាំ ចុងក្រោយជា.ប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌច្បារអំពៅដដែល

រាជធានី​ភ្នំពេញ ៖ ចាប់​បាន​ហើយ​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀ​.​ន បន្ទាប់​ពី​រត់គេច​ខ្លួន​បាន​រយៈពេល​ជាង​២​ឆ្នាំ ចុង​ក្រោយ​ត្រូវ​ជាប់​ខ្នោះ​របស់​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ។ ប្រតិបត្តិ​ការណ៍​ឃាត់ខ្លួន​នេះ​ដែរ បាន​ធ្វើ​ឡើង​នាវ​រលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្នុង​កោះន​រា ស្ថិត​ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​មានឈ្មោះ គង់ សុធា​រ៉ា (…

កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​មន្ត្រី​បី​នាក់​ទទួល​ខុស​ត្រូវ​ការ​ខូច​ខាត​នាវា​ពិ.ឃា.ត

ទីក្រុង​ព្យុង​យ៉ាង៖ កូរ៉េ​ខាង​ជើង​​​ចាប់​ឃុំខ្លួន​មន្ត្រី​​បី​នាក់​ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​បាក់​មុខ​បាក់​មាត់​នៅ​ថ្ងៃ​បើក​សម្ពោធ​នាវា​ពិឃាត​ដ៏​ទំនើប​ទម្ងន់​៥​ពាន់​តោន​។ នេះ​បើ​យោង​តាម​កា​រផ្សាយ​របស់​ទូរ​ទស្សន៍កូរ៉េ​ខាង​ជើង​ ខេ​ស៊ី​អឹន​អេ (KCNA)។ ​មនុស្ស​​ទាំង​បី​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ខូច​ខាត​នាវា​​។ នៅ​ក្នុង​ចំណោម​នោះ​មាន​ទី​១​-​ប្រធាន​ក្រុម​វិស្វករ​ផ្នែក​សាង​សង់​នាវា​ ទី២-​ប្រធាន​ផ្នែក​សាង​សង់​តួ​នាវា​ ​និង​ទី​៣-​អនុ​ប្រធាន​គ្រប់​គ្រង​កិច្ច​ការ​ទូទៅ​នៅ​ក្នុង​ដំណើរ​ការ​សាង​សង់​នាវា​។​ នៅ​ថ្ងៃ​បើក​សម្ពោធ​នោះ​ ប្រមុខ​ដឹក​នាំ​កូរ៉េ​ខាង​ជើង លោក​គីម​ជុង​អ៊ុន បាន​អញ្ជើញ​ទៅ​បើក​កម្ម​វិធី​ដោយ​ផ្ទាល់​។ លោក​ថ្លែង​ថា​ឧបទ្ទ​វ​ហេតុ​នេះ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្យានុ​ភាព​ជាតិ​សម្បើម​ណាស់​។ លោក​សច្ចា​ថា​ត្រូវ​តែ​ដាក់​ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​រឿង​នេះ​ឱ្យ​បាន​ចាស់​ដៃ​បន្តិច​ទើប​បាន​។ លោក​គីម​ចាត់​ទុក​ថា​នេះ​ជា​ទង្វើ​ដ៏​ខ្ជី​ខ្ជា​ដែល​មិន​អាច​អត់​ឱន​ជា​ដាច់​ខាត​។​ លោក​បាន​​បញ្ជា​​​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ត្រូវ​តែ​ប្រញាប់​ជួស​ជុល​នាវា​​ឱ្យ​បាន​រួច​រាល់​មុន​មហា​សន្និ​បាត​បក្ស​ពល​ករ​កូរ៉េ​នៅ​ខែ​មិថុ​នា​​​​។ ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​នៅ​ថ្ងៃ​បើកសម្ពោធ​នាវា​នេះ កូរ៉េ​ខាង​ជើង​បាន​អញ្ជើញ​ភ្ញៀវ​កិត្តិ​យស​ទៅ​ចូល​រួមច្រើន​ណាស់​ព្រោះ​ជា​ការ​ព្យាយាម​បង្ហាញ​ពី​ស្នា​ដៃ​របស់​ប្រទេស​ជាតិ​របស់​លោក​។​ ប៉ុន្តែ​នាវា​នោះ​មាន​ស្នាម​ធ្លុះ​ធ្លាយ​នៅ​ផ្នែក​ខាង​ក្រោម​ដល់​ថ្នាក់​លិច​ទឹក​ចូល​ពេញ​ហ្នឹង​។…

ដើរ​បា.ញ់ថ្នាំ​ស្មៅ​សុខ​ៗ​ទៅ​ស្ទាប​ប៉ះ​បង្គោល​ភ្លើង​បណ្ដាល​ឲ្យ​ឆ.ក់​ស្លា.ប់

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ដែល​ត​ភ្ជាប់​នឹង​បង្គោល​ភ្លើង (​បង្គោល​ដែក​) នៅ​ខាង ក្រោយ​ផ្ទះ​ឆ្លង​ចរន្ត​ឆក់​បណ្ដាល​ឲ្យ​ស្លាប់ នៅ​ពេល​គាត់​ដើរ​បាញ់ថ្នាំ​ស្មៅ​សុខ​ៗ ហើយ​ទៅ​ប៉ះ​នឹង​បង្គោល​ភ្លើង​នោះ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៥ ឧសភា នៅ​ចំណុច​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ។ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហយ វឿ​ន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ…

ក្រសួង​ធម្មការ​ឱ្យ​លោកថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន ​បញ្ឈប់​បង្ហោះ​និង​លុប​វី​ដេ​អូ​នានា​ចេញពី​បណ្តាញ​​សង្គម

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធម្មការ និង​សាសនា បានឱ្យ​លោក ថោ​ង សុខុម ហៅ​លោកគ្រូ​ភ្នំ​គូ​លេ​ន បញ្ឈប់​ការ​បង្ហោះ​និង​លុប​វី​ដេ​អូ​សកម្មភាព​នានា​របស់​ខ្លួន​លើ​បណ្តាញ​សង្គម​បន្ទាប់​ពី​មន្ទីរ​ក្រសួង​មន្ទី​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ​ចុះ​ណែនាំ ។ យោង​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​ធម្មការ និង​សាសនា នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា លោក ទេព គង្គា…

ហ្សេឡិន​ស្គី​អំពាវ​នាវ​ឱ្យ​ដាក់​ទណ្ឌ​កម្ម​រុស្ស៊ី​បន្ថែម​ទៀត​ក្រោយ​ការ​វា.យ​ប្រ.ហារ​ស្លា.ប់​១២​នាក់

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​ដូរ​ឈ្លើយ​សឹក​គ្នា​ចប់​មិន​​ទាន់​បាន​ប៉ុន្មាន​ផង រុស្ស៊ី​វាយ​ប្រហារ​អ៊ុយ​ក្រែន​ដ៏​ខ្លាំង​ក្លា​បំផុត​ជា​បន្ត​ទៀត​ដោយ​ប្រើ​ប្រាស់​យន្ត​ហោះ​ដ្រូន និង​មីស៊ីល​ផ្គួប​គ្នា​ទៅ​លើ​ទី​ក្រុង​តូច​-​ធំ​ទាំង​អស់រួម​ទាំង​រដ្ឋ​ធានី​កៀវ​ផង​ដែរ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​អះ​អាង​ថា​មនុស្ស​យ៉ាង​តិច​១២​នាក់​បាន​ស្លាប់​បន្ទាប់​ពី​រុស្ស៊ី​បញ្ជូន​ដ្រូន​ និង​មីស៊ីល​៣៦៧​គ្រឿង​ទៅ​វាយ​ប្រ​ហារ​។​ មន្ត្រី​ថ្នាក់​មូល​ដ្ឋាន​អះ​អាង​ថា​នៅ​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ក៏​មាន​កុមារ​​​បី​នាក់​ផង​ដែរ​​​រស់​នៅ​តំបន់​ស៊ី​តូមៀ (Zhytomyr)​។ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ បាន​អំពាវ​នាវ​ឱ្យ​ប្រទេស​អាមេរិក​ដែល​មិន​សូវ​ហ៊ាន​ប្រើ​ប្រាស់​សម្ដី​ខ្លាំង​ដាក់​​ប្រ​ទេស​រុស្ស៊ី​នោះ​​សូម​កុំ​នៅ​ស្ងៀមដូច្នេះ​​​ត​ទៅ​ទៀត​។ ត្រូវ​តែ​មាន​សារ​នយោបាយ​អ្វី​មួយ​និយាយ​ទៅ​កាន់​រុស្ស៊ី និង​លោក​ពូទីន​។​ ហ្សេឡិនស្គី​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​តេ​ឡេក្រាម​ថា​នៅ​ពេល​អាមេរិក​ និង​ពិភព​លោក​រក្សា​ភាព​ស្ងៀម​ស្ងាត់​ដូច្នេះ​​​នឹង​ធ្វើ​ឱ្យ​លោក​ពូទីន​កាន់​តែ​បាន​ចិត្ត​។ ​ហ្សេឡិន​ស្គី​យល់​ថា​ការ​វាយ​ប្រហារ​កម្រិត​នេះ​អាចមាន​ហេតុ​ផល​គ្រប់​គ្រាន់​ដើម្បី​ឱ្យ​​ក្រុម​សម្ព័ន្ធ​មិត្ត​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ទៅ​លើ​​​រុស្ស៊ី​។ នេះ​ជា​ការ​វាយ​ប្រហារ​ដ៏​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​អ៊ុយ​ក្រែន​។ ​ទោះ​បី​មនុស្ស​ស្លាប់​អាច​តិច​ជាង​ការ​វាយ​ប្រហារ​កាល​ពី​​ពេល​មុនៗ​ ប៉ុន្តែ​​​គ្រាប់​កាំ​ភ្លើង​ដែល​បាញ់​ចេញ​ទៅ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​។​ រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​អ៊ុយ​ក្រែន​ថ្លែង​ថា​មនុស្ស​១២​នាក់​ស្លាប់​…

សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក និង​បញ្ហា​ប្រឈម​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ម្តង​ៗ

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ខែ ដែល​ប្រការ​នេះ មិន​ត្រឹមតែ​ជះ​ក្តី​កង្វល់​សម្រាប់​សិស្ស​ខ្លួនឯង​ផ្ទាល់​ទេ តែ​ក៏​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​ម៉ាក់​ងាយ ការ​ខ្ពើមរអើម ហើយ​មួយ​ចំនួន​ទៀត​បាន​ឈប់​សម្រាក​រៀនសូត្រ​ថែម​ទៀត នៅ​ពេល​មក​រដូវ​ខែ​ម្តង​ៗ ។ លោក សាំង សុផល ប្រធាន​ការិយាល័យ​សុខភាព​សិក្សា មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ទិវា​សុខភាព​ពេល​មក​រដូវ​ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ…

ក្រុម​ស្ទាវ​បង្ហោះ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​០៦​នាក់ ឲ្យ​ធ្វើ​អនាម័យ​ជុំវិញ​អធិការដ្ឋាន និង​ដក​ម៉ូតូ​ទុក​០៣​ខែ

ខេត្តកណ្តាល ៖ ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​មួយ​ក្រុម ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង អប់រំ​ធ្វើ​កិច្ចសន្យា​រយៈពេល​៤៨​ម៉ោង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និងឲ្យ​ធ្វើ​អនាម័យ​ជុំវិញ​អធិការដ្ឋាន ទើប​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ផ្ទះ​វិញ ខណៈ​ម៉ូតូ​វិញ ដកហូត​ទុក​រយៈពេល ០៣ខែ ជា​ការ​ព្រមាន​ឲ្យ​រាងចាល ។ ករណីឃាត់ក្រុម​ស្ទាវ​ យកមកអប់រំ​នេះ​ បានធ្វើឡើង​កាលពី​វេលា​ម៉ោង៣​និង៣០នាទី​រសៀល​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច​ផ្លូវលំ​ចុង​ព្រែក​ប៉ា​ង ស្ថិត​នៅ​ភូមិ​ព្រែក​ប៉ា​ង…

​រថយន្តយក្សសង្ស័យសុទ្ធតែទំនិញគេ.ចពន្ធ កំពុងបំផ្លា.ញផ្លូវ១ខ្សែខ្ទេ.ចទាំងស្រុង

ខេត្តស្វាយរៀង​ ៖ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត លោក​ប៉េង​ពោធិ​សា អភិបាលខេត្ត​ ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍​ពិនិត្យ​ដោះស្រាយ​និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ភ្លៅ​៥ និង​ប្រភេទ​វ៉េ​អង​ដឹក​ទំនិញ​លើស​ទម្ងន់ សង្ស័យរកស៊ីសេះហោះគេចពន្ធទៅមក​ប្រទេសវៀតណាម បាន​បំផ្លាញ​ផ្លូវ​ក្រាល​កៅស៊ូ បាក់​ស្រុត​ខូច​ក្លាយ​​ជា​រណ្តៅ​សំបុកមាន់​កន្លែង​ខ្លះ​ក្លាយជា​រណ្តៅ​ជ្រៅ​ត្រឹម​ជង្គង់​ដក់​ទឹក​ដូច​ត្រែងក្របី​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ជា​ពិសេស​សិស្សានុសិស្ស​ពិបាកធ្វើ​ដំណើរ​ទៅ​សាលារៀន​យ៉ាង​ខ្លាំង​ដោយ​ខែវស្សា​នេះ​ភ្លៀង​ធ្លាក់​ជោគ​ជាំ​បង្ក​ឲ្យ​បែក​ល្បាប់រ​អឹ​ល​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់​។​ ប្រជាពលរដ្ឋ​ធ្វើការ​អំពាវនាវ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០១​រសៀល​ថ្ងៃ​ទី​២៣​ឧសភា​២០២៥ នៅ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា​ស្រុក​ច​ន្ទ្រា​និង​ឃុំ​ត្នោត​ស្រុក​កំពង់​រោ​ទ៌​។​…