សប្បាយភ្លេចគិត! ទំនើងក្មេងស្ទាវ ១១នាក់ ដេញគប់ឡានអ្នកដំណើរ ត្រូវប្រឈមជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ
រាជធានីភ្នំពេញ៖ ក្រុមក្មេងស្ទាវទំនើងចំនួន ១១នាក់ ដែលបានសប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគប់រថយន្តអ្នកដំណើរនៅលើផ្លូវសាធារណៈ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារ PJ ក្រោមការចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស។ យោងតាមដីការបស់លោក ស សំណាង ចៅក្រមស៊ើបសួរ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់ជនត្រូវចោទទាំង១១នាក់ ឱ្យស្ថិតក្រោមការពិនិត្យពីបទល្មើសដែលប្រព្រឹត្តនៅមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧…
