ភ្លើងប្រចណ្ឌឆេះផ្ទុះ! ប្រពន្ធប្រាប់ត្រង់ៗថាកំពុងដើរលេងជាមួយប្ដីដើម ប្ដីចុងខឹងយកកាំបិតកាប់សម្លាប់ រួចបង្ហូរសាំងដុតផ្ទះសង្កាត់ដង្កោ

ភ្លើងប្រចណ្ឌឆេះផ្ទុះ! ប្រពន្ធប្រាប់ត្រង់ៗថាកំពុងដើរលេងជាមួយប្ដីដើម ប្ដីចុងខឹងយកកាំបិតកាប់សម្លាប់ រួចបង្ហូរសាំងដុតផ្ទះសង្កាត់ដង្កោ

រាជធានី​ភ្នំពេញ៖ រឿងស្នេហាត្រីកោណបានបញ្ចប់ដោយសោកនាដកម្មដ៏រន្ធត់ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ បុរសឈ្មោះ ប៉ែន សុីណាត អាយុ៤០ឆ្នាំ ជាងកញ្ចក់ បានយកកាំបិតបុ័ងតោកាប់សាច់ស្រីជាប្រពន្ធឈ្មោះ សុឹម គឹមរស់ អាយុ៣៦ឆ្នាំ កំពុងដេកក្នុងបន្ទប់ បណ្ដាលឲ្យរងរបួសក្បាលធ្ងន់ធ្ងរ។ រូបភាពកន្លែងកើតហេតុ កូនៗរបស់នាងចំនួន២នាក់ និងកូនប្រសាម្នាក់ បានឮសម្រែកជួយទាន់ ទើបមិនស្លាប់។ ដោយកំហឹងមិនរលត់ បុរសរូបនេះបានចាក់សោបន្ទប់ពីខាងក្នុង ហើយចាក់សាំងពីបេនម៉ូតូប៉ងដុតសម្លាប់ទាំងអស់គ្នា រួមទាំងខ្លួនឯងផង។ រូបភាពប្រេងសាំងនិងកាំបិត សំណាងល្អ សមត្ថកិច្ចនគរបាលខណ្ឌដង្កោបានទទួលដំណឹង និងចេញទៅអន្តរាគមន៍ទាន់ពេលវេលា ឃាត់ខ្លួនបុរសកំណាចនេះបាន និងនាំខ្លួនទៅអធិការដ្ឋានដើម្បីសួរនាំ និងចាត់ការតាមច្បាប់។ រីឯស្ត្រីជាប្រពន្ធត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី)។ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ប្ដីប្រពន្ធគូនេះទើបតែរស់នៅជាមួយគ្នាបានរយៈពេល៣ខែប៉ុណ្ណោះ ដោយគ្រាន់តែសែនព្រេនជាមួយគ្នា ពុំទាន់បានរៀបការត្រឹមត្រូវនៅឡើយ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីកាលពីថ្ងៃទី២៣ ខែមេសា ស្ត្រីរងគ្រោះបានទៅដើរលេងជាមួយអតីតប្ដីរបស់ខ្លួន។ ពេលប្ដីចុងទូរស័ព្ទទៅសួរថានៅឯណា នាងប្រាប់ត្រង់ៗថាកំពុងដើរលេងជាមួយប្ដីដើម មិនចេះភូតកុហក ធ្វើឲ្យបុរសខាងប្រុសផ្ទុះកំហឹងយ៉ាងខ្លាំង នាំឲ្យកើតហេតុការណ៍ដ៏រន្ធត់នេះឡើង។ ព័ត៌មានខាងលើគ្រាន់តែជាការសារភាពពីខាងជនដៃដល់ប៉ុណ្ណោះ រង់ចាំការបំភ្លឺបន្ថែមពីភាគីស្ត្រីជាប្រពន្ធនៅពេលក្រោយទៀត៕

administrator

Related Articles