ចោរថ្លើមធំវាយផ្ទះថ្មកណ្ដាលក្រុងបាត់ដំបង ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងគ្រឿងម៉ាស៊ីនត្រជាក់អស់ ១០គ្រឿង
ខេត្តបាត់ដំបង៖ ស្ថិតនៅកណ្ដាលបេះដូងក្រុងបាត់ដំបង លោកចោរថ្លើមធំបានចូលគាស់ផ្ទះថ្មដ៏ធំមួយកន្លែងចំនួន ២លើកជាប់ៗ លួចកាត់ខ្សែភ្លើង និងដោះខ្វេះកកាយស៊ីគ្រឿងក្នុងម៉ាស៊ីនត្រជាក់អស់ប្រហែល ១០គ្រឿង រួចគេចខ្លួនដោយសុវត្ថិភាព។ រឿងរ៉ាវនេះ ម្ចាស់ផ្ទះបានដឹងក្រោយត្រូវពួកចោរធ្វើសកម្ម បំផ្លាញខ្ទេចខ្ទីរអស់មួយលើកជាពីរលើករួចទៅហើយ ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចតែម្ដង។ ក្មួយម្ចាស់ផ្ទះ គឺលោក ទិត វណ្ណៈ ដែលជាអ្នកមើលការខុសត្រូវ បានប្រាប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២២ មេសា នេះថា…
