ជនជាតិចិនរត់ចោលរថយន្តលីហ្វាន់នៅផ្លូវល្បឿនលឿនកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក ឃឹម សុកខៃ បានបញ្ជាឱ្យកំលាំងជំនាញព្រហ្មទណ្ឌធ្វើការស្រាវជ្រាវស្វែងរកជនជាតិចិនដែលរត់ចោលរថយន្តលីហ្វាន់ TOYOTA ALPHARD នៅច្រកចេញផ្លូវល្បឿនលឿនកំពង់ស្ពឺកើត។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ១១:២៨ នាទីរំលងអធ្រាត្រថ្ងៃទី១៩ មេសា ២០២៦ នៅមុខបញ្ជរបង់ប្រាក់កំពង់ស្ពឺកើត ក្នុងភូមិរំលោង ឃុំវល្ល៍ស ស្រុកសំរោងទង។ នគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា រថយន្តម៉ាក…
