ជីវិត និងសង្គម

ហ្វាំងឡង់ព្រមានសហរដ្ឋអាមេរិក កុំឱ្យបង្វែរអាវុធសម្រាប់អ៊ុយក្រែនទៅប្រើប្រឆាំងអ៉ីរ៉ង់

ភ្នំពេញ – រដ្ឋមន្ត្រីការពារប្រទេសហ្វាំងឡង់ លោក Antti Hakkanen បានចេញមុខព្រមានសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៨ មីនា កុំឱ្យបង្វែរអាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់ផ្ដល់ដល់អ៊ុយក្រែន យកទៅប្រើក្នុងសង្គ្រាមប្រឆាំងអ៉ីរ៉ង់។ ក្នុងកិច្ចសម្ភាសន៍ជាមួយអឺរ៉ុបញូស លោក Hakkanen បានថ្លែងយ៉ាងច្បាស់ថា៖ “យើងមិនចង់ឱ្យអាវុធដែលអឺរ៉ុបទិញពីអាមេរិកសម្រាប់អ៊ុយក្រែន ត្រូវបានពង្វាងយកទៅប្រើប្រឆាំងអ៉ីរ៉ង់ឡើយ។” លោកបន្តថា ហ្វាំងឡង់ជឿជាក់ថា សហរដ្ឋអាមេរិកនឹងគោរពកិច្ចសន្យាដែលបានចុះជាមួយប្រទេសអឺរ៉ុបសមាជិកណាតូ ដែលបានទិញអាវុធទាំងនោះសម្រាប់អ៊ុយក្រែនពីក្រុមហ៊ុនយោធាអាមេរិក។…

ក្រសួងមហាផ្ទៃប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ៥៣ រូប ក្នុងចំណោមបេក្ខជន ២៣៩ រូប

រាជធានីភ្នំពេញ – ក្រសួងមហាផ្ទៃបានធ្វើការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ នៅព្រឹកថ្ងៃអាទិត្យ ទី២៩ មីនា ដោយមានបេក្ខជនចំនួន ២៣៩ រូប ដែលត្រូវជ្រើសរើសយកត្រឹមតែ ៥៣ រូបប៉ុណ្ណោះ។ ការប្រឡងនេះបានធ្វើឡើងនៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការប្រឡងធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយឯកឧត្តមសន្តិបណ្ឌិត ចាន់…

ហ៊ូធីគំរាមចូលសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិកបន្តវាយប្រហារអ៉ីរ៉ង់

សមុទ្រក្រហមកំពុងក្លាយជាតំបន់ឆាបឆេះថ្មីក្នុងវិសាលភាពសង្គ្រាមអ៉ីរ៉ង់ នៅពេលដែលក្រុមឧទ្ទាមហ៊ូធីយេម៉ែនបានគំរាមចូលប្រឡូកក្នុងសង្គ្រាមដោយផ្ទាល់ បើសម្ព័ន្ធមិត្តអាមេរិក និងអ៉ីស្រាអែលបន្តបង្កើនការវាយប្រហារលើអ៉ីរ៉ង់។ កាលពីថ្ងៃទី២៨ មីនា ពួកឧទ្ទាមហ៊ូធីបានអះអាងថា បានវាយប្រហារទីតាំងច្រើនកន្លែងរបស់អ៉ីស្រាអែល ដែលជាការវាយប្រហារលើកដំបូងតាំងពីចាប់ផ្ដើមសង្គ្រាមនៅមជ្ឈឹមបូព៌ាមក។ ការវាយប្រហារនេះគឺដើម្បីជួយទ្រទ្រង់ដល់ការតស៊ូរបស់អ៉ីរ៉ង់ និងក្រុមហេសប៊ុលឡាហ៍លីបង់។ អ្នកនាំពាក្យយោធារបស់ហ៊ូធី លោកយ៉ាហ៍យ៉ាសារេ បានថ្លែងតាមបណ្ដាញសង្គម X ថា៖ “យើងត្រៀមធ្វើអន្តរាគមន៍យោធាដោយផ្ទាល់ ប្រសិនបើសម្ព័ន្ធមិត្តថ្មីជាមួយអាមេរិក និងអ៉ីស្រាអែលធ្វើប្រតិបត្តិការប្រទូស្តរ៉ាយចំពោះអ៉ីរ៉ង និងប្រទេសអ៊ិស្លាមទាំងអស់…

សង្គ្រាមអ៊ីរ៉ង់ឈានដល់ខែទី២ បាតុកម្មយក្ស «No Kings» រាលដាលពេញសហរដ្ឋអាមេរិក

សង្គ្រាមអ៊ីរ៉ង់បានឈានដល់ខែទី២ដោយគ្មានសញ្ញានៃការបញ្ចប់ ដោយពួកអ្នកវិភាគបានចោទសួរថា តើសង្គ្រាមនេះនឹងបញ្ចប់យ៉ាងដូចម្តេច។ ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំធ្លាប់បានសន្យាថានឹងកម្ទេចអ៊ីរ៉ង់ក្នុងរយៈពេលខ្លី ប៉ុន្តែឥឡូវសង្គ្រាមបានអូសបន្លាយពេលយូរជាងគេស្មាន។ អ៊ីរ៉ង់បន្តបង្ហាញពីសមត្ថភាពក្នុងការតបតចំពោះអ៊ីស្រាអែល និងកងទ័ពអាមេរិក ដោយវាយប្រហារទៅលើប្រទេសជិតខាងដែលមានមូលដ្ឋានយោធាអាមេរិក។ លើសពីនេះ អ៊ីរ៉ង់មានសមត្ថភាពបិទច្រកសមុទ្រហរមូស ដែលនាំឱ្យតម្លៃប្រេងនិងឧស្ម័នកើនឡើងខ្ពស់ បង្កើនការបារម្ភដល់សេដ្ឋកិច្ចពិភពលោក។ ការចំណាយសែនខ្ពស់និងភាពបំផ្លិចបំផ្លាញនៃសង្គ្រាមនេះបានជំរុញឱ្យមានបាតុកម្មយក្សឈ្មោះ «No Kings» ដែលរាលដាលពេញសហរដ្ឋអាមេរិក។ បាតុកម្មនេះប្រឆាំងលោកត្រាំ នយោបាយអន្តោប្រវេសន៍ និងសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ ពួកបាតុករបានលើកគ្នាដើរហែក្បួន…

សម្តេចតេជោ ហ៊ុន សែន ប្រគល់ផ្ទះថ្មីជូនអតីតយុទ្ធជននៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន – លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តប៉ៃលិន បានអញ្ជើញប្រគល់ផ្ទះ១ខ្នងជូនដល់អតីតយុទ្ធជនម្នាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦។ ផ្ទះនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលត្រូវបានកសាងដោយសម្ដេចមហាបវរបតី ហ៊ុន…

ទិវាវប្បធម៌រុស្ស៊ីភ្លឺពណ៌នៅភ្នំពេញ ប្រារព្ធខួបទំនាក់ទំនងការទូត៧០ឆ្នាំ

រាជធានីភ្នំពេញ – ព្រឹត្តិការណ៍ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជាឆ្នាំ២០២៦ បានប្រារព្ធឡើងដោយពោរពេញទៅដោយពណ៌សោភ័ណ្ឌ និងភាពរស់រវើកនៃវប្បធម៌ស៊ីបេរី ក្នុងឱកាសប្រារព្ធខួបលើកទី៧០នៃទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី។ កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម Anatoly Borovik អគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍នេះបានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌រុស្ស៊ីតាមរយៈការតាំងពិព័រណ៍វត្ថុសិល្បៈ…

កសិករប៉ៃលិនរត់ប្រកួតដាំដំឡូងមី ទាញយកឱកាសពីទឹកភ្លៀងដ៏សម្បូរ

ខេត្តប៉ៃលិន៖ ក្រោយពីទទួលបានទឹកភ្លៀងច្រើនជាប់ៗគ្នា កសិករនៅក្រុងប៉ៃលិនបានរត់ប្រកួតដាំដំឡូងមីជាបណ្តើរៗ ដើម្បីទាញយកឱកាសពីដីសើមដ៏ល្អសម្រាប់ដំណាំរបស់ពួកគេ។ ប្រភពព័ត៌មានពីលោក ហ៊ា ម៉ាប់ អាយុ៤៨ឆ្នាំ រស់នៅក្រុងប៉ៃលិន បានរៀបរាប់ថា៖ “បន្ទាប់ពីសង្កេតឃើញដីនៅក្នុងចំការរបស់ខ្ញុំសើមល្មម ខ្ញុំក៏មិនបង្អង់យូរឡើយ ដោយប្រញាប់ជួលកម្មករជាង១០នាក់ ឱ្យចូលទៅដាំដើមដំឡូងមីក្នុងចំការដែលមានទំហំជាង១០ហិកតា។” លោកបន្តថា ការជួលកម្មករឱ្យចូលទៅដាំដំឡូងក្នុងចំការនេះ គឺម៉ៅក្នុង១ហិកតា អស់កម្រៃ៣០ម៉ឺនរៀល ដោយពួកគាត់អាចដាំបានក្នុង១ថ្ងៃចាប់ពី២ទៅ៣ហិកតា។ នៅដើមឆ្នាំ២០២៦នេះ…

អ៊ីរ៉ង់ផ្តល់ការធានាសុវត្ថិភាពឱ្យកប៉ាល់ឥណ្ឌូណេស៊ីកាត់ច្រកហ័រម៉ូស

ភ្នំពេញ៖ រដ្ឋាភិបាលអ៊ីរ៉ង់បានឆ្លើយតបដោយវិជ្ជមានចំពោះសំណើរបស់ឥណ្ឌូណេស៊ីក្នុងការអនុញ្ញាតឱ្យកប៉ាល់ដឹកប្រេងរបស់ខ្លួនធ្វើដំណើរកាត់ច្រកសមុទ្រហ័រម៉ូសដោយសុវត្ថិភាព។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការចរចាគ្នាបានធ្វើឡើងក្នុងស្ថានភាពដែលច្រកសមុទ្រហ័រម៉ូសបន្តបិទខ្ទប់ដោយសារភាពតានតឹងរវាងអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល។ ស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងហ្សាកាតាបានផ្តល់ការធានាសុវត្ថិភាពដល់កប៉ាល់ឥណ្ឌូណេស៊ី។ កប៉ាល់ដឹកប្រេងឈ្មោះពើតាមីណាប្រាយ (Pertamina Pride) និងហ្កាមស៊ូណូរ៉ូ (Gamsunoro) របស់ក្រុមហ៊ុនពើតាមីណា កំពុងស្ថិតនៅតំបន់ឈូងសមុទ្ររង់ចាំការអនុញ្ញាត។ កប៉ាល់ទាំងពីរនេះមានតួនាទីសំខាន់ក្នុងការដឹកជញ្ជូនប្រេងឆៅពីតំបន់មជ្ឈិមបូព៌ាទៅកាន់ឥណ្ឌូណេស៊ី និងប្រទេសដទៃ។ ក្រសួងការបរទេសឥណ្ឌូណេស៊ីនឹងបន្តសម្របសម្រួលជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាការធ្វើដំណើររបស់កប៉ាល់ក្រុមហ៊ុនពើមីណាប្រព្រឹត្តទៅដោយសុវត្ថិភាព។ ក្រុមហ៊ុន Permina…

ស្មៀនឃុំបើករថយន្តបុកម៉ូតូ២គ្រឿង បណ្ដាលឱ្យស្លាប់១របួស១នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ – ស្មៀនឃុំម្នាក់បានបើករថយន្តបុកម៉ូតូចំនួន២គ្រឿង បណ្ដាលឱ្យមានមនុស្សស្លាប់១នាក់ និងរងរបួស១នាក់ នៅក្នុងហេតុការណ៍ចរាចរណ៍ដ៏ធ្ងន់ធ្ងរមួយកាលពីព្រលប់ម្សិលមិញ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦:៣០ព្រលប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវក្រាលកៅស៊ូលេខ១៤៣ ក្នុងភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន។ នគរបាលក្រុងច្បារមនបានឱ្យដឹងថា រថយន្តដែលបង្កហេតុគឺម៉ាក HILUX REVO (RALY) ពណ៌ស…

អ្នកសារព័ត៌មាន ៣ នាក់ស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅលីបង់ ដោយកំពុងធ្វើសេចក្ដីរាយការណ៍សង្គ្រាម

ទីក្រុងបេរូត៖ អ្នកសារព័ត៌មានចំនួន ៣ នាក់បានបាត់បង់ជីវិតក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងត្បូងប្រទេសលីបង់ នៅពេលដែលពួកគេកំពុងធ្វើសេចក្ដីរាយការណ៍ពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ តាមសេចក្ដីប្រកាសពីស្ថានីយទូរទស្សន៍ដែលអ្នកសារព័ត៌មានទាំងបីបម្រើការ លោកអាលី សូអេប (Ali Shoeib) អ្នកឆ្លើយឆ្លងព័ត៌មានជើងចាស់របស់ទូរទស្សន៍អាល់ម៉ាណា (al-Manar) បានស្លាប់នៅថ្ងៃសៅរ៍កន្លងមក។ លោកជាអ្នកសារព័ត៌មានដែលបានបម្រើការអស់រយៈពេលជិត ៣ ទសវត្សរ៍។ យោធាអ៊ីស្រាអែលបានប្រកាសថា ខ្លួនបានដាក់ផែនការវាយប្រហារលោកសូអេប ដោយអះអាងថាលោកគឺជាភ្នាក់ងារបង្កប់របស់ក្រុមហេសបូឡា…