ជីវិត និងសង្គម

បុរស​ម្នាក់​ត្រាយព្រៃ​គុម្ព​ឫស្សី ដុត​ចំ​គ្រាប់​ផ្ទុះ​រង​របួសធ្ងន់ ផ្អើល​អ្នកស្រុក​ស្វាយ​ជ្រំ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​កាប់​ត្រាយព្រៃ និង​កាប់​មែក​ឫស្សី ហើយ​គល់ឈើ ត្រូវ​ដុត​ដើម្បី​សម្អាត​ដី​លំនៅ​ឋាន​ខាងក្រោយ​ផ្ទះ ក៏​ចំ​គ្រាប់​ផ្ទុះ​គ​ក្រើ​ក​ដី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។ ករណី​ផ្ទុះ​គ្រាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​ចំឡង ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ…

សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក និង​បញ្ហា​ប្រឈម​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ម្តង​ៗ

រាជធានី​ភ្នំពេញ ៖ សិស្សានុសិស្ស​ស្រី តែងតែ​ជួប​ការ​លំបាក​មួយ​ចំនួន នៅ​ពេល​មក​រដូវ​ខែ ដែល​ប្រការ​នេះ មិន​ត្រឹមតែ​ជះ​ក្តី​កង្វល់​សម្រាប់​សិស្ស​ខ្លួនឯង​ផ្ទាល់​ទេ តែ​ក៏​មួយ​ចំនួន​បាន​ទទួល​រង​នូវ​ការ​ម៉ាក់​ងាយ ការ​ខ្ពើមរអើម ហើយ​មួយ​ចំនួន​ទៀត​បាន​ឈប់​សម្រាក​រៀនសូត្រ​ថែម​ទៀត នៅ​ពេល​មក​រដូវ​ខែ​ម្តង​ៗ ។ លោក សាំង សុផល ប្រធាន​ការិយាល័យ​សុខភាព​សិក្សា មន្ទីរ​អប់រំ​យុវជន និង​កីឡា បាន​លើក​ឡើង​នៅ​ក្នុង​ពិធី​ទិវា​សុខភាព​ពេល​មក​រដូវ​ឆ្នាំ​២០២៥ ក្រោម​ប្រធានបទ…

ក្រុម​ស្ទាវ​បង្ហោះ​ម៉ូតូ ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​០៦​នាក់ ឲ្យ​ធ្វើ​អនាម័យ​ជុំវិញ​អធិការដ្ឋាន និង​ដក​ម៉ូតូ​ទុក​០៣​ខែ

ខេត្តកណ្តាល ៖ ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​មួយ​ក្រុម ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង អប់រំ​ធ្វើ​កិច្ចសន្យា​រយៈពេល​៤៨​ម៉ោង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង និងឲ្យ​ធ្វើ​អនាម័យ​ជុំវិញ​អធិការដ្ឋាន ទើប​អនុញ្ញាតិ​ឲ្យ​ត្រឡប់​ផ្ទះ​វិញ ខណៈ​ម៉ូតូ​វិញ ដកហូត​ទុក​រយៈពេល ០៣ខែ ជា​ការ​ព្រមាន​ឲ្យ​រាងចាល ។ ករណីឃាត់ក្រុម​ស្ទាវ​ យកមកអប់រំ​នេះ​ បានធ្វើឡើង​កាលពី​វេលា​ម៉ោង៣​និង៣០នាទី​រសៀល​ថ្ងៃ​ទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅចំណុច​ផ្លូវលំ​ចុង​ព្រែក​ប៉ា​ង ស្ថិត​នៅ​ភូមិ​ព្រែក​ប៉ា​ង…

បុរស​ម្នាក់​ត្រាយព្រៃ​គុម្ព​ឫស្សី ដុត​ចំ​គ្រាប់​ផ្ទុះ​រង​របួសធ្ងន់ ផ្អើល​អ្នកស្រុក​ស្វាយ​ជ្រំ

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​កាប់​ត្រាយព្រៃ និង​កាប់​មែក​ឫស្សី ហើយ​គល់ឈើ ត្រូវ​ដុត​ដើម្បី​សម្អាត​ដី​លំនៅ​ឋាន​ខាងក្រោយ​ផ្ទះ ក៏​ចំ​គ្រាប់​ផ្ទុះ​គ​ក្រើ​ក​ដី បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​មក​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ ។ ករណី​ផ្ទុះ​គ្រាប់​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ នៅ​ភូមិ​ឫស្សីព្រៃ ឃុំ​ចំឡង ស្រុក​ស្វាយ​ជ្រំ ។ បើ​តាម​ក្រុម​គ្រួសារ​ជន​រង​គ្រោះ…

ហាវើត​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​ត្រាំ​ដែល​បញ្ជា​ឱ្យ​ឈប់​ទទួល​និស្សិត​បរទេស

ទី​ក្រុង​វ៉ាស៊ីតោន៖ សាកល​វិទ្យាល័យ​ហាវើត​ដាក់​ពាក្យ​ប្ដឹង​រដ្ឋាភិបាល​របស់​លោក​ត្រាំ​ទៅ​តុលា​ការ​បន្ទាប់​ពី​លោក​សម្រេច​ចិត្ត​ផ្ដាច់​សិទ្ធិ​មិន​​ឱ្យ​គ្រឹះ​ស្ថាន​អប់​រំ​ដ៏​ល្បី​លំដាប់​កំពូល​នៅ​លើ​ពិភព​លោក​១​នេះ​អាច​ទទួល​​ចុះ​ឈ្មោះ​និស្សិត​បរទេស​ឱ្យ​ចូល​រៀន​ត​​ទៅ​ទៀត​​។ ​ពាក្យ​បណ្ដឹងបាន​​ដាក់​ជូន​តុលាការ​សាលា​ដំបូង​នៃ​​ទី​ក្រុង​បូស្តុន រដ្ឋ​ម៉ាស្សា​ឈូសេត (Boston, Massachusetts)​។ ហាវើត​ចាត់​ទុក​ការ​ផ្ដាច់​សិទ្ធិ​របស់​ខ្លួន​នេះ​ជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​កម្រោល​ច្បាស់​ក្រឡែត​ប្រឆាំង​នឹង​ស្មារតី​នៃ​រដ្ឋ​ធម្ម​នុញ​អាមេរិក​ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​ ហើយ​ក៏​ជា​ការ​​​រំលោភ​ច្បាប់​សហ​ព័ន្ធ​ដទៃ​ទៀត​ផង​ដែរ​​។ ទង្វើ​នេះ​ បើ​យោង​តាម​ហា​វើត ​បាន​ជះ​ឥទ្ធិ​ពល​ដ៏​អាក្រក់​ភ្លាមៗ​ទៅ​លើ​ដំណើរ​ប្រព្រឹត្ត​របស់​ខ្លួន​ និង​និស្សិត​បរទេស​ដែល​កំពុង​សិក្សា​ជាង​៧​ពាន់​នាក់​។ ហាវើត​ថ្លែង​​ថា​គ្រាន់​តែ​ចាត់​ការ​១​​ប្រាវ​ប៉ុណ្ណោះ រដ្ឋាភិបាល​ចង់​បោស​សម្អាត​និស្សិត​១/៤​របស់​ហាវើត​ និង​និស្សិត​បរទេស​ដែល​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បើក​ដំណើរ​ការ​សាកល​វិទ្យាល័យ​ និង​ការ​បន្ត​បេសក​កម្មរបស់​ខ្លួន​ (​បង្រៀន​ និង​ស្រាវ​ជ្រាវ​​​)។ ​ហាវើត​សរ​សេរ​រៀប​រាប់​បន្ត​ទៀត​ថា​នេះ​ជា​ការ​សង​សឹក​ទៅ​លើ​ហាវើត​ដែល​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន (​ដូច​មាន​ចែង​​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ)…

នាយក​រដ្ឋមន្ត្រី ឲ្យ​ក្រសួងសុខាភិបាល ត្រៀម​គ្រូពេទ្យ និង​វ៉ាក់សាំង ពេល​ជំងឺ​កូ​វី​ដ​-១៩ ផ្ទុះ​ទ្រង់ទ្រាយ​ធំ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ប្រ​ជិតខាង និង​បណ្តា​ប្រទេស​មួយ​ចំនួន នៅ​បាន​កំពុង​រីក​រាលដាល​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ប្រភេទ​ថ្មី សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល​ត្រៀម​គ្រូពេទ្យ និង​វ៉ាក់សាំង​បង្ការ នៅ​ពេល​ជំងឺ​កូ​វី​ដ​១៩ ផ្ទុះ​ទ្រង់ទ្រាយ​ធំ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៥ ។ ក្នុង​កិច្ចប្រជុំ​សម្តេច​ធិ​បតី បាន​ណែនាំ​ឱ្យ​ក្រសួងសុខាភិបាល…

បុរស​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ​ដួល​ផ្កា​ម់​មុខ​សន្លប់​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ​ក្រោយ​ជន​មិន​ស្គាល់​មុខ​ដឹក​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល

រាជធានីភ្នំពេញ​ ៖ បុរស​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់ ​ពុំ​ដឹង​ថា ​ទើបតែ​ចូល​មក​ដល់​ប្រទេស​កម្ពុជា​ថ្មី​ៗ ឬក៏​ចូល​មក​យូរហើយ​នោះ​ទេ ហើយ​ក៏​ពុំ​ដឹង​ថា ​គាត់​មានរឿង​អ្វី​នោះ​ដែរ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ ​ដឹក​តាម​រថយន្ត​ ១​គ្រឿង ​យក​ទៅ​ទម្លាក់​ចោល។ ពេល​នោះ​គាត់​បាន​អូស​វ៉ា​លី​ស១​ ដើរ​ចុះឡើង​ៗ​បាន​មួយសន្ទុះ​ប៉ុណ្ណោះ ក៏​ស្រាប់តែ​ដួល​ផ្កា​ម់​មុខ​សន្លប់​ស្ដូកស្ដឹង​ ដោយ​ពុំ​ដឹង​ថា​ គាត់​ហេវ​ហត់​អស់កម្លាំង​ពេក ឬក៏​មាន​បញ្ហា​អ្វី​ផ្សេង​ទេ បន្ទាប់​មក​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ​ដឹក​យក​ទៅ​សង្គ្រោះ​…

រថយន្ត​ដឹក​ទំនិញ​ធុន​ធំ កំពុង​បំផ្លាញ​ផ្លូវ​សម្តេច​តេ​ជោ ជិត​៧​ពាន់​ម៉ែត្រ នៅ​ស្រុក​ច​ន្ទ្រា និង​ស្រុក​កំពង់​រោ​ទ៌

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ចំនួន​០៤ គឺ​ឃុំ​សំរោង ឃុំ​ទួល​ស្តី ឃុំ​ច​ន្ទ្រា នៃ​ស្រុក​ច​ន្ទ្រា និង​ឃុំ​ត្នោត នៃ​ស្រុក​កំពង់​រោ​ទ៌ សុំ​ដល់​អាជ្ញាធរ​ខេត្ត លោក ប៉េង ពោធិ​សា អភិបាល​ខេត្តស្វាយរៀង ជា​ពិសេស​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត មេត្តា​ជួយ​អន្តរាគមន៍ ពិនិត្យ​ដោះស្រាយ និង​បង្ក្រាប​ក្រុម​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ…

សម្តេច​ធិ​បតី ណែនាំ​ឲ្យ​ពង្រីក​បន្ថែម​ប្រព័ន្ធ​ការពារ​រន្ទះ ក្នុង​តំបន់​អង្គរ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​ប​តិ ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី បាន​ណែនាំ​ឲ្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ភាគី​ពាក់ព័ន្ធ ពង្រីក​បន្ថែម​ប្រព័ន្ធ ការពារ​រន្ទះ ក្នុង​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​អង្គរ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​លទ្ធផល​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​២៣ ឧសភា ឆ្នាំ​២០២៥ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត…

​បា.ញ់​ស្លា.​ប់​បុគ្គលិក​ស្ថាន​ទូត​អ៊ី​ស្រា​អែ​ល​២​នាក់​កណ្ដាល​ទី​ក្រុង​វ៉ាស៊ីន​តោន

ទី​ក្រុង​វ៉ាស៊ីនតោន៖ បុគ្គ​លិក​ស្ថាន​ទូត​អ៊ីស្រាអែល​ប្រចាំ​ប្រទេស​អាមេរិក​ត្រូវ​គេ​បាញ់​ស្លាប់​ភ្លាមៗ​នៅ​កណ្ដាល​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ក្បែរ​សេត​វិមាន​តែ​ម្ដង​​។ ពួក​គេ​ជា​អ្នក​គាំទ្រ​ឱ្យ​​អ៊ីស្រាអែល​ និង​ប៉ាឡេ​ស្ទីន​ចាប់​ដៃ​គ្នា​កសាង​ជាតិ និង​មិន​ចង់​ឃើញ​ការ​បង្ហូរ​ឈាម​គ្នា​ទេ​។ នៅក្នុង​នោះ ម្នាក់​​ត្រៀម​ភ្ជាប់​ពាក្យ​ដើម្បី​រៀប​ការ​​​ថែម​ទៀត​ផង​។ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​ ជន​ប្រដាប់​អាវុធ​ម្នាក់​ស្រាប់​តែ​មក​ផ្ដាច់​សង្ខារ​ពួក​គេ​ស្រស់​ៗ។ ឥឡូវ​​នេះសមត្ថ​កិច្ច​អាមេរិក​ចាប់​ឃុំ​ខ្លួន​ជន​សង្ស័យ​ម្នាក់​បន្ទាប់​ពី​គាត់​ស្រែក​ជ័យ​ឃោស​គាំ​ទ្រ​ប៉ា​ឡេ​​ស្ទីន​​។ អ្នក​ទាំង​២​ទទួលរង​ការ​បាញ់​​ប្រហារ​រហូត​ដល់​ស្លាប់​នៅ​ពេល​ចាក​ចេញ​ពី​​កម្ម​វិធី​ជួបជុំ​ដែល​រៀប​ចំ​នៅ​ក្នុង​​សារ​មន្ទីរ​ជ្វីប​នៃ​ទី​ក្រុង​វ៉ាស៊ីន​តោន​ ចម្ងាយ​ប្រហែល​២​គីឡូ​ម៉ែត្រ​ពី​សេត​វិមាន​។ ស្នង​ការ​នគរ​បាល​ទី​ក្រុង​វ៉ាស៊ីន​តោន​ លោ​កស្រី​ផាមេឡា ស្មីត​ (Pamela Smith) ប្រាប់​ថា​បុរស​ម្នាក់​​នោះ​នៅ​សុខ​ៗ​លើក​កាំ​ភ្លើង​​បាញ់​សំដៅ​ទៅ​មនុស្ស​បួន​នាក់​ដែល​ដើរ​ជា​ក្រុម​ ហើយ​គ្រាប់​កាំ​ភ្លើង​ក៏​រត់​ទៅ​ត្រូវ​មនុស្ស​២​​នាក់​បណ្ដាល​ឱ្យ​ស្លាប់​។ មុន​ពេល​កើត​ហេតុ​…