ជីវិត និងសង្គម

កម្ពុជាបណ្តេញជនបរទេសខុសច្បាប់ចំនួន ១,១២១នាក់ក្នុងរយៈពេល២ថ្ងៃ

រាជធានីភ្នំពេញ៖ កម្ពុជាបានបណ្តេញជនបរទេសដែលស្នាក់នៅនិងធ្វើការខុសច្បាប់ចំនួន ១,១២១នាក់ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះ។ នេះបើតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ប្រភពបានឲ្យដឹងថា នៅថ្ងៃទី៥ និងទី៦ ខែមីនា ឆ្នាំ២០២៦ អាជ្ញាធរបានអនុវត្តតាមអនុសាសន៍ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយបានបណ្តេញជនបរទេសសរុប១,១២១នាក់ (ស្រី៦៧នាក់) មកពី១៥សញ្ជាតិផ្សេងៗគ្នា។ ក្នុងចំណោមជនបរទេសទាំងនេះ មានជនជាតិចិនចំនួន៤៧៨នាក់ ស្រី១៩នាក់ ត្រូវបានបណ្តេញតាមរយៈយន្តហោះពិសេសនៅច្រកទ្វារអាកាសអន្តរជាតិតេជោ និងជនជាតិចិនចំនួន១៥០នាក់ ស្រី៣នាក់…

ត្រាំប្រកាសច្បាស់៖ គ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ លើកលែងតែចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ

វ៉ាស៊ីនតោន៖ ក្នុងពេលសង្គ្រាមរវាងអ៊ីរ៉ង់ ទល់នឹងអាមេរិក និងអ៊ីស្រាអែលកំពុងឆាបឆេយ៉ាងក្តៅគគុក លោកដូណាល់ ត្រាំ បានប្រកាសច្បាស់លាស់ថា គ្មានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ជាដាច់ខាត លើកលែងតែអ៊ីរ៉ង់ប្រកាសចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ។ លោកត្រាំបានបង្ហោះសារនៅលើបណ្ដាញសង្គម Truth Social ដោយសរសេរយ៉ាងច្បាស់ថា៖ «នឹងមិនមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ទេ លើកលែងតែអ៊ីរ៉ង់ចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌ»។ សារនេះបង្ហាញពីទឹកមុខរឹងមាំរបស់លោកត្រាំក្នុងការដោះស្រាយវិបត្តិនៅមជ្ឈិមបូព៌ា។ ចំណែកឯប្រធានាធិបតីអ៊ីរ៉ង់ លោកម៉ាសូត ប៉េហ្សេស្គាន បានទទួលស្គាល់ថា…

រាជរដ្ឋាភិបាលកម្ពុជាប្រកាសយុទ្ធនាការប្រយុទ្ធប្រឆាំងការឆបោកតាមអនឡាញ

រាជធានីភ្នំពេញ – សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ដោយចាត់ទុកជាយុទ្ធនាការសំខាន់មួយក្នុងការសម្អាតផ្ទះឱ្យបានស្អាត។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃសុក្រ ទី៦ ខែមីនា ឆ្នាំ២០២៦។ សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់ថា យុទ្ធនាការនេះមានគោលដៅច្បាស់លាស់ដើម្បី «លុបបំបាត់សេដ្ឋកិច្ចខ្មៅ…

អភិបាលភ្នំពេញដាស់តឿន៖ បទល្មើសអនឡាញអាចលាក់ខ្លួននៅទីតាំងមិននឹកស្មានដល់

ភ្នំពេញ៖ លោកអភិបាលរាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានដាស់តឿនអាជ្ញាធរទាំងអស់កុំសន្តិភាពពេកក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយអ្នកល្មើសអាចជ្រកនៅទីតាំងដែលនឹកស្មានមិនដល់។ ការដាស់តឿននេះបានធ្វើឡើងក្នុងអង្គប្រជុំស្តីពីវឌ្ឍនភាពការងារបង្ក្រាបនិងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃសៅរ៍ ទី០៧ មីនា ២០២៦ នៅសាលារាជធានីភ្នំពេញ។ លោកអភិបាលបានអះអាងថា៖ “កុំសន្តិភាពថាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអស់ហើយពីក្នុងមូលដ្ឋានរបស់ខ្លួនឱ្យសោះ ពួកគេអាចជ្រកនៅទីតាំងដែលយើងនឹកស្មានមិនដល់។” ដូច្នេះ សូមអាជ្ញាធរខណ្ឌ…

ក្រសួងបរិស្ថានផ្អាករោងចក្រអាលុយមីញ៉ូមនៅបាវិត ក្រោយរកឃើញប្រព័ន្ធបង្ហូរទឹកសំណល់បំពុលបរិស្ថាន

ខេត្តស្វាយរៀង – ក្រសួងបរិស្ថានបានសម្រេចផ្អាកដំណើរផលិតកម្មរបស់ក្រុមហ៊ុន JT ALUMINUM INDUSTRY (CAMBODIA) CO., LTD. នៅក្រុងបាវិត ជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញការគ្រប់គ្រងសំណល់មិនត្រឹមត្រូវ និងបង្ហូរទឹកសំណល់បំពុលបរិស្ថាន។ ក្រុមការងារជំនាញក្រសួងបរិស្ថាន ដោយមានការសហការពីតំណាងរដ្ឋបាលក្រុងបាវិត ក្រុមប្រឹក្សាសង្កាត់ច្រកម្ទេស មន្ទីរបរិស្ថានខេត្តស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន នៅរសៀលថ្ងៃទី៦ ខែមីនា…

ត្រាំ​ព្រមាន​គុយ​បា​៖ របប​កុម្មុយ​និស្ត​នឹង​ដួល​រលំ​ឆាប់​ៗ​នេះ​

វ៉ាស៊ីនតោន៖ លោក​ដូណាល់​ត្រាំ​បាន​ថ្លែង​ជា​ចំហ​ថា​បន្ទាប់​ពី​រួច​ដៃ​ពី​សង្គ្រាម​នៅ​អ៊ីរ៉ង់ លោក​នឹង​ងាក​ទៅ​ចាត់​ការ​ប្រទេស​គុយ​បា​វិញ​ម្ដង​។ លោក​ទស្សន៍​ទាយ​ថា​របប​ដឹក​នាំ​កុម្មុយ​និស្ត​នៅ​គុយ​បា​មុខ​តែ​ដួល​រលំ​ឆាប់​ៗ​នេះ​ជា​មិន​ខាន​។ ឥឡូវ​នេះ គុយ​បា​កំពុង​ប្រឈម​នឹង​បញ្ហា​លំបាក​ខ្លាំង​ដោយ​សារ​អាមេរិក​បិទ​ខ្ទប់​មិន​ឱ្យ​ប្រេង​ដឹក​ចូល​គុយ​បា​បាន​ឡើយ​។ លោក​ត្រាំ​អះ​អាង​ថា​ពួក​គេ​(គុយ​បា) ចង់​ចរ​ចា​គ្នា​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​។ លោក​ថ្លែង​នៅ​ក្នុង​បទសម្ភាស​ជា​មួយ​ទូរទស្សន៍​ស៊ី​អឹន​អឹន​ថា​៖ “យើង​ពិត​ជា​កំពុង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ​។ យើង​នៅ​មាន​ពេល​ខ្លះ​ទៀត​ដែរ​។ ៥០​ឆ្នាំ​ហើយ​គុយ​បា​ល្មម​ដល់​ពេល​ដូរ​ហើយ​។” លោក​ថា​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​ លោក​រូប៊ីអូ​នឹង​ក្លាយ​ជា​មនុស្ស​ដំបូង​គេ​របស់​លោក​ដែល​ជាន់​លើ​ទឹក​ដី​គុយ​បា​។ លោក​ត្រាំ និង​លោក​រូប៊ីអូ​បាន​និយាយ​ជា​ចំហ​ថា​ត្រូវ​តែ​ដូរ​របប​ដឹក​នាំ​នៅ​គុយ​បា​។ អ្នក​សម្រប​សម្រួល​របស់​ក្រសួង​ការ​បរទេស​អាមេរិក​ទទួល​បន្ទុក​ខាង​កិច្ច​ការ​គុយ​បា​ លោក​រ៉ប់​ អាលីសុន ទើប​តែ​ជួប​ជា​មួយ​អ្នក​តំណាង​ជាន់​ខ្ពស់​វិហារ​កាតូលិក​។…

ភ្នំពេញរៀបចំឡានក្រុង៦០០គ្រឿង ដឹកជញ្ជូនឥតគិតថ្លៃ៦ថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានប្រកាសរៀបចំរថយន្តក្រុងចំនួន៦០០គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋដោយឥតគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ សេវាដឹកជញ្ជូនឥតគិតថ្លៃនេះនឹងដំណើរការរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដែលស្របពេលនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០។ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានី ការរៀបចំនេះធ្វើឡើងតាមប្រសាសន៍ដឹកនាំរបស់សម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត និងជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំ។ សេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃនេះនឹងផ្តល់ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់ខេត្តផ្សេងៗក្នុងពេលបុណ្យចូលឆ្នាំ។…

រុស្ស៊ីបដិសេធការអះអាងផ្ដល់ព័ត៌មានសម្ងាត់ទៅអ៊ីរ៉ង់ ខណៈសេតវិមានថាមិនប៉ះពាល់សន្តិភាព

ទីក្រុងម៉ូស្គូ៖ រុស្ស៊ីបានផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់ពាក់ព័ន្ធនឹងទីតាំងយោធា ទីតាំងអាវុធយុទ្ធភ័ណ្ឌ យន្តហោះ នាវាចម្បាំង ដែលជាហេតុធ្វើឱ្យអ៊ីរ៉ង់វាយប្រហារចំគោលដៅបានត្រឹមត្រូវ។ នេះបើយោងតាមមន្ត្រីរដ្ឋាភិបាល២នាក់ដែលដឹងកិច្ចការផ្ទៃក្នុងរបស់ភ្នាក់ងារសម្ងាត់អាមេរិក។ សេតវិមានបានច្រានចោលដំណឹងស្ដីពីរុស្ស៊ីជួយផ្ដល់ព័ត៌មានសម្ងាត់ទៅឱ្យអ៊ីរ៉ង់។ សេតវិមានថា បើទុកជារឿងនេះកើតឡើងមែនក៏មិនបានធ្វើឱ្យសភាពការណ៍ប្រែប្រួលដែរ។ អ្នកនាំពាក្យសេតវិមាន លោកស្រីខារ៉ូឡាញ ឡេវីត សូមមិនឆ្លើយនឹងសំណួរពាក់ព័ន្ធនឹងដំណឹងនេះ។ រុស្ស៊ី និងអ៊ីរ៉ង់ចាប់ផ្ដើមរឹតបន្តឹងទំនាក់ទំនងទ្វេភាគីដល់កម្រិតកំពូល។ រុស្ស៊ីត្រូវការដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ដើម្បីយកទៅធ្វើសង្គ្រាមទល់នឹងអ៊ុយក្រែន។ អាមេរិកចោទអះអាងថា អ៊ីរ៉ង់បានផ្ដល់ទៅឱ្យរុស្ស៊ីនូវដ្រូនអត្តឃាត…

ត្រាំប្រកាសចូលរួមជ្រើសរើសមេដឹកនាំអ៉ីរ៉ង់ ខណៈសង្គ្រាមពង្រីកដល់១៤ប្រទេស

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងចូលរួមក្នុងការជ្រើសរើសមេដឹកនាំកំពូលអ៉ីរ៉ង់ថ្មី ក្នុងពេលដែលសង្គ្រាមរវាងអាមេរិក-អ៉ីស្រាអែល និងអ៉ីរ៉ង់ បានចូលដល់ថ្ងៃទី៧។ កាលពីថ្ងៃទី៥ មីនា លោកត្រាំបានថ្លែងទៅកាន់កាសែត AXIOS ដោយបដិសេធការជ្រើសតាំងលោកម៉ូសតា បាខា មេនី អាយុ៥៦ឆ្នាំ ដើម្បីជំនួសបិតាលោកដែលស្លាប់ក្នុងថ្ងៃដំបូងនៃការវាយប្រហារ។ ការលើកឡើងនេះបង្កើតសំណួរថា តើអាមេរិកនិងអ៉ីស្រាអែលចង់ផ្ដួលរំលំរដ្ឋាភិបាលអ៉ីរ៉ង់…

ខ្យល់កន្ត្រាក់រដូវប្រាំងបំផ្លាញផ្ទះប្រជាពលរដ្ឋ ២០ ខ្នងនៅស្រុកបាណន់

ខេត្តបាត់ដំបង – ភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់យ៉ាងក្លាបានបំផ្លាញលំនៅឋានប្រជាពលរដ្ឋចំនួន ២០ ខ្នងនៅស្រុកបាណន់ កាលពីរសៀលថ្ងៃទី៥ មីនា កន្លងមក។ យោងតាមមន្ត្រីស្រុកបាណន់ បានបញ្ជាក់ថា បាតុភូតធម្មជាតិនេះបានវាយប្រហារលើឃុំចំនួន២ គឺឃុំស្នឹង និងឃុំភ្នំសំពៅ។ នៅឃុំស្នឹង ផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នងត្រូវបានខូចខាត ដែលស្ថិតនៅក្នុងភូមិរំជៃ ភូមិស្នឹងកើត និងភូមិព្រះស្រែ។ ចំណែកនៅឃុំភ្នំសំពៅ ក៏បានទទួលរងគ្រោះដូចគ្នា…