ជីវិត និងសង្គម

ខេត្ត​ប៉ៃលិន​ត្រៀម​ស្វាគមន៍​រោងចក្រ​ចិន៖ បង្កើត​ការងារ​និង​ជំរុញ​សេដ្ឋកិច្ច​មូលដ្ឋាន!

ខេត្ត​ប៉ៃលិន៖ កាលពី​ថ្ងៃ​ទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត​ប៉ៃលិន បាន​ដឹកនាំ​គណៈប្រតិភូ​ចំនួន​១៤​រូប រួម​មាន​តំណាង​ក្រសួង​ពាក់ព័ន្ធ និង​មន្ត្រីរាជការ​នៃ​រដ្ឋបាល​ខេត្ត​ប៉ៃលិន អញ្ជើញ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែង​យល់​ពី​រោងចក្រ​ឧស្សាហកម្ម​ទំនើប និង​បច្ចេកវិទ្យា​ថ្មី ដើម្បី​ការពារ​បំពុលបរិស្ថាន ក្នុង​ក្រុង​ឡូ​ឌី ខេត្ត​ហ៊ឺ​ណា​ន ប្រទេស​ចិន​។ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា គោលបំណង​នៃ​ទស្សនកិច្ច​នេះ…

រថយន្តបុកអ្នកជិះកង់ហាត់ប្រាណស្លាប់! អូសកង់ជាប់ខ្លួនរហូតជិត១០គីឡូម៉ែត្រ ទើបធ្លាក់ចុះ

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ដែលចេញជិះកង់ហាត់ប្រាណជាប្រចាំ បានជួបគ្រោះអកុសល បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសាររថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបុកពីក្រោយពេញទំហឹង បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ គួរឲ្យរន្ធត់ជាងនេះ រថយន្តបង្កបានអូសកង់ជនរងគ្រោះជាប់ទៅជាមួយ ប្រមាណជិត១០គីឡូម៉ែត្រ ទើបធ្លាក់ចុះរួចរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍ដ៏សោកសៅនេះ បានកើតឡើងកាលពីវេលាម៉ោង ៥:៣០ នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវភ្នំពេញ-ហាណូយ…

ត្រៀមខ្លួនរួចរាល់! សៀមរាប ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដ៏អស្ចារ្យ ចាប់ពីថ្ងៃទី៤-៦ វិច្ឆិកា ឆ្នាំ២០២៥

ខេត្តសៀមរាប ៖ ទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រ សៀមរាប បានរៀបចំខ្លួនរួចរាល់ជាស្ថាពរ ដើម្បីទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិយ៉ាងកក់ក្តៅ ក្នុងការចូលរួមអបអរសាទរ និងទស្សនាកម្សាន្តព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏សំខាន់គឺ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប សម្រាប់ឆ្នាំ២០២៥។ ពិធីដ៏មហោឡារឹកនេះនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦…

ក្រុមហ៊ុនយក្សតួកគីយ៉េ «Yayla» ចាប់អារម្មណ៍ខ្លាំង! ត្រៀមនាំចូលអង្ករ និងផលិតផលកសិកម្មកម្ពុជា ទៅទីផ្សារអឺរ៉ុប និងមជ្ឈិមបូព៌ា

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន Yayla ដែលជាក្រុមហ៊ុនផលិតម្ហូបអាហារ និងនាំចូលគ្រាប់ធញ្ញជាតិធំជាងគេមួយរបស់ប្រទេសតួកគីយ៉េ បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា។ សំណើដ៏គួរឱ្យសាទរនេះ ត្រូវបានលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងសន្យាផ្ដល់ជូនព័ត៌មានលម្អិតដល់វិស័យឯកជន និងអ្នកផលិតកម្ពុជា ដើម្បីជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ។ យោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ជំនួបពិភាក្សាការងារដ៏មានសារៈសំខាន់នេះ…

ព្រះសីហនុ! បិទកាស៊ីណូ ៤ កន្លែងទៀត សង្ស័យជាប់ពាក់ព័ន្ធអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

ខេត្តព្រះសីហនុ៖ អាជ្ញាធរមានសមត្ថកិច្ចបានបើកយុទ្ធនាការបង្ក្រាបដ៏ក្ដៅគគុក ដោយបានចុះផ្អាក និងបិទជាបណ្ដោះអាសន្ននូវអាជីវកម្មកាស៊ីណូ ៤ កន្លែងបន្ថែមទៀត នៅក្នុងក្រុងព្រះសីហនុ។ ចំណាត់ការនេះធ្វើឡើងតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងរីករាលដាល។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩ ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយក្រុមការងារចម្រុះដឹកនាំដោយ…

រថយន្តក្រឡុកស៊ីម៉ង់ត៍បុកអ្នកជិះកង់ស្លាប់ ត្រូវនគរបាលសែនសុខឃាត់បានហើយ ខណៈអ្នកបើកបររត់គេចខ្លួន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ដែល​បាន​បើក​បុក​បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ​ បណ្តាលឱ្យស្លាប់ កាលពី​ព្រឹក​មិ​ញ​នៅ​សង្កាត់​ទឹកថ្លា ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ហើយ​។ គួររំលឹកថា បុរស​ម្នាក់​ជិះ​កង់​ហាត់ប្រាណ ត្រូវ​រថយន្ត​បុក​ស្លាប់ ហើយ​កិន​កង់​អូស​គេច​ជិត​១០​គីឡូ។ លោក​វរៈសេនីយ៍ឯក​ហួរ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ក្រឡុក​ស៊ីម៉ង់​តិ៍​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បុក​អ្នក​ជិះ​កង់​ស្លាប់ ត្រូវ​បាន​លោក​អធិការ​ ដឹកនាំ​ស្រាវជ្រាវ​ឃាត់ បាន​នៅ​ក្នុង​ទីតាំង​ក្រឡុក​ស៊ីម៉ង់​ត៍​មួយ​កន្លែង​នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ លោក​អធិការ​បាន​ឲ្យ​ដឹង​ទៀត​ថា…

កម្ពុជា ប្ដេជ្ញាចិត្តឥតងាករេ ចំពោះកិច្ចព្រមព្រៀងសន្តិភាព ជាមួយការថ្លែងអំណរគុណអាម៉េរិក

រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀងសន្តិភាព ក្នុងជំនួបជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី ៤…

ភ្នំពេញ​បិទផ្លូវ​ជុំវិញ​វិមាន​ឯករាជ្យ ថ្ងៃ​ទី​៩ និង​១១ វិច្ឆិកា សម្រាប់​ទិវា​បុណ្យ​ឯករាជ្យ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ​-​អន្តរជាតិ នឹង​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧២ នៃ​ទិវា​បុណ្យ ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត នៃ​កង​យោធពលខេមរភូមិន្ទ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​០៩ និង​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅ​វិមាន​ឯករាជ្យ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌដូនពេញ និង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។…

បង្ក្រាបបានភ្លាមៗ! ជនសង្ស័យលួចរថយន្តនៅក្រុងប៉ោយប៉ែត ត្រូវឃាត់ខ្លួនត្រឹម៣ម៉ោង

ខេត្តបន្ទាយមានជ័យ ៖ ករណីលួចរថយន្តមួយគ្រឿងនៅក្រុងប៉ោយប៉ែត ដែលទើបកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក ធ្វើការស្រាវជ្រាវ និងស្ទាក់ចាប់បានយ៉ាងទាន់ហន់ត្រឹមតែជាង ៣ម៉ោងប៉ុណ្ណោះ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៨:២០នាទីព្រឹក នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ព្រមទាំងរថយន្តដែលបានលួចផងដែរ។ លោកវរសេនីយ៍ឯក…

បង្ក្រាបធំ! ឃាត់រថយន្តដឹកលៀសខុសច្បាប់ជិត៩តោន នៅព្រំប្រទល់កំពង់ឆ្នាំង-ពោធិ៍សាត់

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះរួមមានមន្ត្រីជំនាញរដ្ឋបាលជលផល សហការជាមួយកងកម្លាំងយោធាជាច្រើនអង្គភាព បានធ្វើការបង្ក្រាបករណីដឹកជញ្ជូនលៀសខុសច្បាប់ដ៏ធំមួយ ដោយឃាត់រថយន្តមួយគ្រឿងដែលផ្ទុកលៀសជិត ៩ តោន កាលពីរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចព្រំប្រទល់រវាងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានថ្លែងប្រាប់ឱ្យដឹងថា នៅវេលាកើតហេតុខាងលើ…