សម្តេចប៊ុនរ៉ានីហ៊ុនសែន បញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានពលីជីវិតលើសមរភូមិព្រំដែន
ខេត្តសៀមរាប – សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបញ្ជូនសាររំលែកទុក្ខ និងថវិកាជូនគ្រួសារទាហានដែលបានពលីជីវិតក្នុងបេសកកម្មការពារបូរណភាពទឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេចប៊ុនរ៉ានី ហ៊ុនសែន បានចាត់ឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ចូលរួមរំលែកទុក្ខ…
