ជីវិត និងសង្គម

ភ្ញៀវទេសចរជាង៤០ម៉ឺននាក់ បានចូលរួមសង្ក្រាន្តនៅខេត្តស្វាយរៀងក្នុងឱកាសចូលឆ្នាំខ្មែរ

ខេត្តស្វាយរៀង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ខេត្តស្វាយរៀងបានទទួលភ្ញៀវទេសចរនិងប្រជាពលរដ្ឋចំនួនសរុបជាង៤០៧,៩៦៩នាក់ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តនានានៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។ យោងតាមមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ក្នុងថ្ងៃចូលឆ្នាំទី១ (១៤មេសា២០២៦) មានភ្ញៀវចំនួន១០០,៨៣៩នាក់ ក្នុងនោះមានភ្ញៀវបរទេស៨៥នាក់។ នៅថ្ងៃទី២ (១៥មេសា) ចំនួនកើនឡើងដល់១២០,៥៤០នាក់ ដោយមានភ្ញៀវបរទេស២៥០នាក់។ សម្រាប់ថ្ងៃទី៣ (១៦មេសា) ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ មានភ្ញៀវចំនួនខ្ពស់បំផុតគឺ១៨៦,៥៩០នាក់ ក្នុងនោះមានភ្ញៀវបរទេស៣៩០នាក់។ នៅតាមវត្តអារាមទូទាំងខេត្តស្វាយរៀង មានប្រជាពុទ្ធបរិស័ទជាច្រើនអញ្ជើញទៅវត្តយកចង្ហាន់…

មីយ៉ាន់ម៉ាបន្ធូរបន្ថយទោសលោកស្រីស៊ូជី និងអតីតប្រធានាធិបតីវីនម្យីន

រ៉ង់ហ្គូន៖ រដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រកាសបន្ធូរបន្ថយទោសដល់លោកស្រីអង់សានស៊ូជី ដែលជាអតីតអ្នកដឹកនាំប្រជាធិបតេយ្យដ៏ល្បីល្បាញនៅក្នុងប្រទេសនេះ។ ការបន្ធូរបន្ថយទោសនេះធ្វើឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីរបស់ប្រជាជនមីយ៉ាន់ម៉ា។ លោកស្រីស៊ូជី ដែលមានវ័យ៨០ឆ្នាំ កំពុងអនុវត្តទោសរយៈពេល២៧ឆ្នាំពីបទញុះញង់ ប្រព្រឹត្តអំពើពុករលួយ បន្លំសន្លឹកឆ្នោត និងបទល្មើសផ្សេងៗទៀត។ តាមការបញ្ជាក់ពីមេធាវីរបស់លោកស្រី ចំនួនទោសត្រូវបានកាត់បន្ថយ១/៦ ប៉ុន្តែគេមិនទាន់ដឹងច្បាស់ថាតើលោកស្រីនឹងទទួលបានការអនុញ្ញាតឱ្យអនុវត្តទោសនៅក្នុងផ្ទះរបស់លោកស្រីដែរឬទេ។ លោកស្រីស៊ូជីបានបាត់មុខពីសាធារណជនជារៀងរហូតចាប់តាំងពីក្រោយការកាត់ទោសលោកស្រី។ សូម្បីតែលោកស្រីកំពុងស្ថិតនៅទីណាក៏គ្មាននរណាដឹងច្បាស់ដែរ។ ការបន្ធូរបន្ថយទោសនេះធ្វើឡើងដោយប្រធានាធិបតីមីយ៉ាន់ម៉ា លោកមីនអុងឡាំង ដែលទើបតែទទួលការតែងតាំងកាលពីពេលថ្មីៗ។ នេះជាផ្នែកមួយនៃការបន្ធូរបន្ថយ និងលើកលែងទោសដែលផ្ដល់ដល់ទណ្ឌិត៤៣៣៥នាក់។…

ប្រេងឆៅធ្លាក់ថ្លៃជាង១០% បន្ទាប់ពីអ៊ីរ៉ង់បើកច្រកសមុទ្រហ័រម៉ូសឡើងវិញ

ទីក្រុងញូយ៉ក៖ ប្រេងឆៅបានធ្លាក់ថ្លៃយ៉ាងខ្លាំងជាង១០%ក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបើកច្រកសមុទ្រហ័រម៉ូសឡើងវិញយ៉ាងពេញលេញ។ ដំណឹងនេះបានបណ្តាលឱ្យទីផ្សារថាមពលឆ្លើយតបភ្លាមៗ។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហោះសារនៅលើបណ្តាញសង្គមថា ច្រកសមុទ្រហ័រម៉ូសបានបើកដំណើរការពេញលេញឡើងវិញស្របតាមកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអាមេរិក។ ការប្រកាសនេះបានធ្វើឱ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ប្រេងឆៅតាមហាងឆេងអាមេរិក (West Texas) បានធ្លាក់ថ្លៃជាង១២% ដោយលក់ចេញតម្លៃ៨២ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅតាមហាងឆេងអឺរ៉ុប (Brend) ក៏ធ្លាក់ថ្លៃ១០% ដោយលក់ចេញតម្លៃ៨៨ដុល្លារក្នុងមួយបារ៉ែលដែរ។ លោកដូណាល់ត្រាំប្រធានាធិបតីអាមេរិកបានប្រកាសគាំទ្រការបើកច្រកសមុទ្រហ័រម៉ូសឡើងវិញ ប៉ុន្តែបញ្ជាក់ថាអាមេរិកនឹងបន្តបិទខ្ទប់កំពង់ផែអ៊ីរ៉ង់រហូតដល់ភាគីទាំងពីរឈានដល់កិច្ចព្រមព្រៀងពេញលេញ។ លោកត្រាំបានថ្លែងបន្ថែមថា៖ “លក្ខខណ្ឌភាគច្រើនត្រូវបានលើកយកមកចរចារួចហើយ…

សម្ដេចបវរធិបតី ថ្លែងអំណរគុណដល់កងកម្លាំង និងក្រុមការងារសង្ក្រាន្តទាំងអស់

រាជធានីភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ បានប្រព្រឹត្តទៅដោយរលូន ស្នាមញញឹម និងថែរក្សាបានទំនៀមទម្លាប់ប្រពៃណីតាមរយៈការចូលរួមយ៉ាងល្អប្រសើររបស់បងប្អូនប្រជាពលរដ្ឋខ្មែរយើង។ សម្ដេចបវរធិបតី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន កងកម្លាំងគ្រប់ប្រភេទ ដែលបានចូលរួមប្រចាំការ និងបំពេញភារកិច្ចរបស់ខ្លួន បម្រើឱ្យពិធីបុណ្យចូលឆ្នាំខ្មែររៀបចំទៅបានដោយភាពសប្បាយរីករាយ និងសេចក្ដីសុខសុវត្ថិភាពជូនដល់ប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ទាំងអស់។ ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី ក៏សូមថ្លែងអំណរគុណដល់សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនស្ម័គ្រចិត្តទាំងអស់ រួមទាំងបងប្អូនអ្នកអនាម័យបរិស្ថាន…

ជិត២លាននាក់ មករីករាយនៅពិធីសង្ក្រាន្តកំពង់ស្ពឺ ឆ្នាំ២០២៦

ខេត្តកំពង់ស្ពឺ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានឈ្លក់វង់ជាមួយភាពសប្បាយរីករាយនៅខេត្តកំពង់ស្ពឺ ដោយមានចំនួនសរុបជិត២លាននាក់។ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែមេសា មានអ្នកមកចូលរួមពិធីសង្ក្រាន្តចំនួនសរុបប្រមាណ ១,៧១២,០០០ នាក់។ ក្នុងចំនួននោះ ភ្ញៀវទេសចរជាតិសរុបមាន ១,៧០៩,០៧០ នាក់ ដែលមាន៖…

សង្ក្រាន្តស្វាយរៀងឆ្នាំនេះពេញពេញទៅដោយសំឡេងសើច និងភាពសប្បាយរីករាយ

ខេត្តស្វាយរៀង – បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅជាមួយនឹងភាពរីករាយ ថ្ងៃទី២នៃសង្ក្រាន្តនៅខេត្តស្វាយរៀងបានទទួលភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកកម្សាន្តកាន់តែច្រើនជាងថ្ងៃទី១។ ស្នាមញញឹម និងសំឡេងសើចសប្បាយបានគ្របដណ្តប់ពេញទីលានកម្សាន្ត។ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ រួមមានទាញព្រាត់ ចោលឈូង ច្រកបាវរត់ប្រណាំង វាយក្អម និងបោះអង្គុញ។ កម្មវិធីសិល្បៈក៏បានបន្តធ្វើឱ្យបរិយាកាសកាន់តែរស់រវើកដោយមានការសម្តែងល្ខោនទោល យីកេរ របាំគោះត្រឡោក របាំត្រុត និងតន្ត្រីសម័យដែលបានប្រគុំរាំលេងកម្សាន្តពេញទីលាន។ ការប្រារព្ធពិធីសង្ក្រាន្តឆ្នាំនេះបានបង្ហាញពីភាពសាមគ្គីភាព និងការរួមរស់រួមរាយរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាប្រពៃណីវប្បធម៌ជាតិ។ អាជ្ញាធរខេត្តបានរៀបចំកន្លែងកម្សាន្តយ៉ាងមានសណ្តាប់ធ្នាប់…

ព្យុះស៊ីនឡាគូឈានចូលកម្ពុជា! ភ្លៀងធ្លាក់ខ្លាំងជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះចាប់ពីថ្ងៃទី១៧-១៩ មេសា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញការព្រមានអំពីស្ថានភាពអាកាសធាតុដែលនឹងកើតមានចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។ យោងតាមក្រសួង ព្រះរាជាណាចក្រកម្ពុជាកំពុងទទួលរងឥទ្ធិពលពីព្យុះទី៤ ឈ្មោះ “ស៊ីនឡាគូ” (Sinlaku T2604) ដែលបានវិវត្តទៅជាព្យុះសង្ឃរា។ ព្យុះនេះមានឥទ្ធិពលយ៉ាងខ្លាំងលើរបបខ្យល់មូសុងឦសាន ដែលកំពុងបក់លើតំបន់សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងទឹកដីកម្ពុជា។ ក្រសួងបានព្រមានថា…

ក្រុមក្មេងទំនើងចូលឆ្នាំទី១ កាប់ប្លន់ម៉ូតូត្រូវចាប់ខ្លួន៤នាក់នៅស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រុមក្មេងទំនើងមួយក្រុមដែលធ្វើសកម្មភាពកាប់ប្លន់ម៉ូតូអ្នកធ្វើដំណើរក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីថ្ងៃទី១ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបាន០៤នាក់ និងបញ្ជូនទៅតុលារដើម្បីចាត់ការតាមច្បាប់។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋថា មានក្មេងទំនើង០១ក្រុម មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូ០១គ្រឿង(លួចមានស្ថានទម្ងន់ទោស) រួចនាំគ្នាជិះគេចខ្លួនបាត់។ តាមប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានករណីខាងលើនេះរួចមក ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ពីឯកឧត្ដមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់…

អគ្គីភ័យឆាបឆេះផ្ទះ៣ខ្នងនៅឧត្តរមានជ័យ ស្ត្រីម្នាក់ស្លាប់ជីវិត

ខេត្តឧត្តរមានជ័យ – ស្ត្រីម្នាក់បានស្លាប់បាត់ជីវិតក្នុងគ្រោះអគ្គីភ័យឆាបឆេះផ្ទះចំនួន៣ខ្នង កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នៅភូមិអូរជញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង។ សមត្ថកិច្ចបានបញ្ជាក់ថា ករណីអគ្គីភ័យនេះបណ្ដាលមកពីផ្ទុះចរន្តអគ្គិសនីបង្កជាអណ្តាតភ្លើង បណ្តាលឱ្យឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតផ្ទះចំនួន៣ខ្នង និងបណ្តាលឲ្យស្លាប់មនុស្សចំនួន១នាក់ ឈ្មោះកាវ ស៊ូហេង ភេទស្រី អាយុ៤៥ឆ្នាំ។ ម្ចាស់ផ្ទះទី១…

កូរ៉េខាងជើងពន្លឿនផលិតអាវុធនុយក្លេអ៊ែរ អង្គការសហប្រជាជាតិព្រួយបារម្ភ

ភ្នំពេញ៖ កូរ៉េខាងជើងកំពុងពន្លឿនការផលិតអាវុធនុយក្លេអ៊ែរយ៉ាងឆាប់រហ័ស និងបង្កើនសកម្មភាពនៅកន្លែងអភិវឌ្ឍន៍យ៉ុងប៊ីយុន ដែលជាកន្លែងផលិតអាវុធនុយក្លេអ៊ែរសំខាន់របស់ខ្លួន។ អង្គការសហប្រជាជាតិបានរកឃើញថា កូរ៉េខាងជើងមានវឌ្ឍនភាពយ៉ាងខ្លាំងក្លាក្នុងកម្មវិធីនុយក្លេអ៊ែរ ដោយបានបង្កើនសកម្មភាពនៅម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរកម្លាំង ៥ មេហ្កាវ៉ាត់ និងម៉ាស៊ីនញែកសារធាតុវិទ្យុសកម្ម។ លោក រ៉ាហ្វាអែល ក្រូស៊ី ប្រធានទីភ្នាក់ងារអាតូមិចអន្តរជាតិ (IAEA) បានបញ្ជាក់ថា៖ “កូរ៉េខាងជើងកំពុងធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងនៅតំបន់យ៉ុងប៊ីយុន។ នេះជាសញ្ញាបង្ហាញថារបបនេះតាំងចិត្តពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន។” យោងតាមការវាយតម្លៃ កូរ៉េខាងជើងបច្ចុប្បន្នមានក្បាលគ្រាប់នុយក្លេអ៊ែរប្រហែល…