ប៉ៃលិនកកកុញអស់ទីស្នាក់នៅ! ភ្ញៀវទេសចរសម្រុកមកទស្សនាបុណ្យចូលឆ្នាំខ្មែរ
ខេត្តប៉ៃលិន៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសម្រុកមកលេងកម្សាន្តនៅខេត្តប៉ៃលិនយ៉ាងច្រើនរហូតដល់ផ្ទះសំណាក់ និងសណ្ឋាគារគ្មានបន្ទប់ទំនេរ។ ប្រភពព័ត៌មានពីមន្ត្រីសាលាខេត្តបានឱ្យដឹងថា ចាប់តាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃចុងក្រោយនេះ គ្មានថ្ងៃណាមួយថមថយនោះឡើយ គឺកាន់តែច្រើនឡើងៗ។ អ្នកខ្លះរកកន្លែងស្នាក់នៅមិនបាន ក៏នាំគ្នាទៅស្នាក់នៅផ្ទះបងប្អូនផងដែរ។ ភ្ញៀវទេសចរទាំងអស់ភាគច្រើនទៅលេងនៅរមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅទឹកធ្លាក់ភ្នំខៀវ ដែលមានចំងាយពីទីរួមខេត្តប្រមាណ៦ទៅ៧គីឡូម៉ែត្រ។ ការចុះហែលងូតទឹកលេងធ្វើឱ្យត្រជាក់កាយសប្បាយចិត្ត បំបាត់នូវទុក្ខកង្វល់។ លោកជំទាវ អភិបាលខេត្តប៉ៃលិន បានដឹកនាំការលេងល្បែងកម្សាន្តនេះផ្ទាល់…
