ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី មហាជនជិត១,៦លាននាក់ចូលរួមកម្សាន្តនៅរាជធានីភ្នំពេញ

ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី មហាជនជិត១,៦លាននាក់ចូលរួមកម្សាន្តនៅរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ គ.ស២០២៦ មានមហាជនជាង១,៦លាននាក់បានចូលរួមកម្សាន្តនៅទូទាំងរាជធានីភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំថ្មី

តាមការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្ងៃទី១៦មេសា ឆ្នាំ២០២៦ នៅតាមទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។

មហាជនកម្សាន្ត

លោកស្រី ដោ សម្ផស្ស បានបញ្ជាក់ទៀតថា ថ្ងៃទី១៥មេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋដើរលេងកម្សាន្តចំនួន១,៥៨៣,៣០៧នាក់ និងមានភ្ញៀវទេសចរបរទេសចំនួន១៧,៩៤០នាក់។

សង្ក្រាន្តភ្នំពេញ

ទាក់ទិននឹងសុខសុវត្ថិភាពក្នុងអំឡុងពេលអបអរសាទរឆ្នាំថ្មីនេះ មានភាពល្អប្រសើរ ពលរដ្ឋដើរលេងកម្សាន្តដោយសប្បាយរីករាយ ក្រោមម្លប់សន្តិភាព និងប្រកបដោយសុខសុវត្ថិភាព ពុំមានហេតុការណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

ពិធីនគរសង្ក្រាន្ត

សូមបញ្ជាក់ថា ឆ្នាំនេះព្រឹត្តិការណ៍«នគរសង្ក្រាន្ត»ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩មេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។

កម្មវិធីសង្ក្រាន្ត

ព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅរាជធានីភ្នំពេញមានកម្មវិធីបង្ហាញពីទស្សនីយភាពតាមបែបវប្បធម៌ សិល្បៈ សាសនា ប្រមាណជាង២០ទស្សនីយភាពធំៗ នៅតាមទីតាំងធំៗរួមមាន៖ រមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រវត្តភ្នំ ភូមិវប្បធម៌នៅជិតផ្សាររាត្រី សួនច្បារវឌ្ឍនៈ អតីតសួនទីលានធិបតេយ្យ តំបន់ផ្លូវថ្មើរជើងចតុមុខជាដើម។

ទស្សនីយភាពវប្បធម៌

ខណៈនៅតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលលាតសន្ធឹងចាប់ពីមុខផ្សាររាត្រី រហូតមកដល់មុខព្រះបរមរាជវាំង គឺមានរៀបចំស្តង់តាំងបង្ហាញផលិតផលខ្មែរជាច្រើន អមដោយមានឆាកប្រគំតន្ត្រីតូចធំចំនួនបីកន្លែង និងមាននៅតំបន់ផ្សេងៗទៀតជាច្រើន ដើម្បីបង្កលក្ខណៈឱ្យតំបន់នេះមានភាពសប្បាយរីករាយថែមទៀត។

ផ្លូវថ្មើរជើងចតុមុខ

ស្តង់តាំងផលិតផលខ្មែរ

ឆាកតន្ត្រី

ពិធីបុណ្យចូលឆ្នាំ

មហាជនអបអរសាទរ

administrator

Related Articles