ខេត្តកំពង់ស្ពឺ៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើនឱ្យមករីករាយនៅខេត្តកំពង់ស្ពឺ។ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃបុណ្យចូលឆ្នាំថ្មីទី២ មានភ្ញៀវទេសចរសរុបប្រមាណ ៦០៥,០០០ នាក់។

ក្នុងចំនួននេះ រួមមានភ្ញៀវទេសចរជាតិសរុប ៦០៤,០៥០ នាក់ ដែលក្នុងនោះមាន៖
- ស្នាក់នៅ៖ ២,០០០ នាក់
- ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច៖ ៦០២,០៥០ នាក់

សម្រាប់ភ្ញៀវទេសចរបរទេសមានចំនួន ៩៥០ នាក់។ ចំពោះព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២ំ ក្នុងថ្ងៃទី២ មានភ្ញៀវទេសចរសរុបប្រមាណ ៥៨០,០០០ នាក់ ដែលរួមមានប្រជាពលរដ្ឋដើរលេងកម្សាន្ត ៥៧៩,២៥០ នាក់ និងភ្ញៀវទេសចរបរទេស ៧៥០ នាក់។

នៅតាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ក្នុងថ្ងៃទី២ មានភ្ញៀវទេសចរសរុបប្រមាណ ២៥,០០០ នាក់ ដែលរួមមានភ្ញៀវទេសចរជាតិ ២៤,៨០០ នាក់ និងភ្ញៀវទេសចរបរទេស ២០០ នាក់។

ដោយឡែកចំពោះសន្តិសុខ សមត្ថកិច្ចកងកម្លាំងបានយាមកាមដោយយកចិត្តទុកដាក់២៤ម៉ោងលើ២៤ម៉ោង ដើម្បីការពារជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។





អត្ថបទសរសេរដោយ អ៊ំ ណូន | កែសម្រួលដោយ ធីតា
