ខ្យល់កន្ត្រាក់ប៉ះពាល់ខេត្តបន្ទាយមានជ័យ ផ្ទះសម្បែងជាង ៤០០ ខ្នងខូចខាត មានរបួស ១ នាក់

ខ្យល់កន្ត្រាក់ប៉ះពាល់ខេត្តបន្ទាយមានជ័យ ផ្ទះសម្បែងជាង ៤០០ ខ្នងខូចខាត មានរបួស ១ នាក់

ខេត្តបន្ទាយមានជ័យ៖ ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លាបានប៉ះពាល់ដល់ភូមិចំនួន ៩ នៅក្នុងឃុំគោករមៀត ស្រុកថ្មពួក នាំឱ្យផ្ទះសម្បែងជាង ៤០០ ខ្នងរងការខូចខាត និងមានប្រជាពលរដ្ឋម្នាក់របួសស្រាល។

ខ្យល់កន្ត្រាក់ប៉ះពាល់ខេត្តបន្ទាយមានជ័យ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់រយៈពេលជិត ១ ម៉ោង។

លោក ណៃ ពៅ មេឃុំគោករមៀត បានប្រាប់ថា ក្នុងចំណោមផ្ទះសម្បែងជាង ៤០០ ខ្នងដែលរងការខូចខាត មានប្រមាណជាង ៦០ ភាគរយរងការខូចខាតធ្ងន់ធ្ងរ ដោយដំបូលប៉ើង និងបាក់ទ្រោបដល់ដី។

ផ្ទះសម្បែងខូចខាតដោយខ្យល់កន្ត្រាក់

“នៅក្នុងឃុំគោករមៀតមានចំនួន ២១ ភូមិ ក្នុងនោះមាន ៩ ភូមិដែលរងគ្រោះដោយខ្យល់កន្ត្រាក់” លោកណៃ ពៅ បានបញ្ជាក់។

លោកបានបន្តថា សម្ភារៈក្នុងផ្ទះជាច្រើនត្រូវបានសើម និងដំបូលប៉ើងគ្មានជម្រងក ហើយត្រូវបានរាយការណ៍ជូនអភិបាលស្រុកថ្មពួក ដើម្បីស្នើសុំកម្លាំងចុះអន្តរាគមន៍ជួយធ្វើជម្រងក ឬជួសជុលជូនប្រជាពលរដ្ឋ។

ការខូចខាតនៅឃុំគោករមៀត

ប្រជាពលរដ្ឋម្នាក់បានរងរបួសស្រាលនៅក្បាលហូរឈាម ហើយត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យ។

អាជ្ញាធរចុះទៅមើលការខូចខាត

អាជ្ញាធរមូលដ្ឋានកំពុងធ្វើការវាយតម្លៃការខូចខាតពេញលេញ និងរៀបចំផែនការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ។

ប្រជាពលរដ្ឋរងគ្រោះ

អត្ថបទសរសេរដោយ ប៊ុន ធឿន
កែសម្រួលដោយ ធីតា

administrator

Related Articles