ពិព័រណ៍រូបភាពសត្វព្រៃអង្គរ បើកជូនទស្សនាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរា និងអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានរៀបចំពិព័រណ៍រូបភាពពិសេសមួយ ដើម្បីបង្ហាញពីជីវិតសត្វព្រៃ និងសត្វល្អិតកម្រៗនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦។ ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នៅសួនរុក្ខជាតិអង្គរ (ក្បែរផ្លូវចូលទៅកាន់ប្រាសាទអង្គរវត្ត) ភ្ញៀវទេសចរអាចចូលមកកម្សាន្ត និងស្វែងយល់ពីវត្តមានសត្វព្រៃដែលកំពុងរស់នៅដូចក្នុងព្រៃធម្មជាតិ។ សត្វសំខាន់រួមមាន៖ សត្វទោចមង្កុដ ភេខ្លួនរលោង ឈ្លូស…
