រាជធានីភ្នំពេញ៖ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី២ ស្តីពីស្ថានការណ៍នៅមជ្ឈិមបូព៌ា បានប្រព្រឹត្តិទៅដោយជោគជ័យតាមប្រព័ន្ធវីដេអូ នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នេះ ដែលផ្តោតលើការដោះស្រាយវិបត្តិនៅតំបន់មជ្ឈិមបូព៌ា។

កិច្ចប្រជុំបានស្វាគមន៍ចំពោះសេចក្តីប្រកាសបទឈប់បាញ់បណ្តោះអាសន្ន និងពិភាក្សាយ៉ាងជ្រៅជ្រះអំពីផលបច្ច័យដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា។ ជាពិសេស កិច្ចប្រជុំបានផ្តោតលើផលប៉ះពាល់លើសន្តិសុខថាមពល និងស្បៀងអាហារ ខ្សែច្រវាក់ផ្គត់ផ្គង់ និងផ្លូវដឹកជញ្ជូន។

រដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សាអំពីលទ្ធភាពនៃដំណោះស្រាយចំពោះមុខ ដោយផ្តល់អាទិភាពដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ កិច្ចប្រជុំនេះបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។

លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំរួមមានការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការធានាសន្តិសុខថាមពល និងការគាំទ្រដល់ដំណើរការសន្តិភាព។ អាស៊ានបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាស្ថិរភាពតំបន់ និងការពារផលប្រយោជន៍រួម។

អត្ថបទសរសេរដោយ សហការី
កែសម្រួលដោយ សារ៉ា ចន្ទ
