ម៉ូតូបុករថយន្តបត់ឆ្លងផ្លូវក្នុងខេត្តកំពង់ស្ពឺ ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់
ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ដែលបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង៦:២០នាទីព្រឹក នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ភូមិក្រសាំងជីមែ ឃុំវាល។ ម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខផ្លាកកំពង់ឆ្នាំង 1E-4250 ដែលបើកបរដោយអ្នកស្រុកកំពង់ឆ្នាំង ឈ្មោះ សេង…
