អាណិតអាសូរ! ក្មេងវត្តអភ័ព្វត្រូវគេកាប់ដាច់ដៃធ្លាក់លើដី ក្រុងកំពង់ចាម

អាណិតអាសូរ! ក្មេងវត្តអភ័ព្វត្រូវគេកាប់ដាច់ដៃធ្លាក់លើដី ក្រុងកំពង់ចាម

ខេត្តកំពង់ចាម៖ ស្ថានភាពគួរអាណិតស្តាប់ដល់ចិត្ត ក្មេងវត្តម្នាក់ដែលមានជីវិតអភ័ព្វត្រូវបានឪពុកម្តាយបោះបង់ចោលតាំងពីអាយុ ៥ឆ្នាំ បានទទួលរងគ្រោះដោយការកាប់ប្រហារដោយជនសង្ស័យ បណ្តាលឱ្យដាច់ប្រអប់ដៃឆ្វេងធ្លាក់លើដី និងស្រាំលលាដ៏ក្បាលរបួសធ្ងន់ធ្ងរ។

កន្លែងកើតហេតុ

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១យប់រំលងអធ្រាត្រ ថ្ងៃទី១២ មេសា ឆ្នាំ២០២៦ នៅចំណុចក្បែរទីតាំងស្ថានីយ៍បូមទឹករដ្ឋាករទឹកខេត្តមាត់ទន្លេ ក្រុងកំពង់ចាម។ យុវជនរងគ្រោះឈ្មោះ ខាន់ ខាត់មៈ អាយុ១៦ឆ្នាំ ត្រូវបានគេយកកាំបិតកាប់ទៅលើខ្លួនបណ្តាលឱ្យរងរបួសដាច់កដៃខាងឆ្វេង របួសដៃខាងស្តាំ និងរបួសក្បាលស្រាំលលាដ៏។

សមត្ថកិច្ចស្រាវជ្រាវ

សមត្ថកិច្ចបានចាប់បានជនសង្ស័យពីរនាក់ គឺ ផាន់ គឹមសួរ អាយុ១៩ឆ្នាំ និង ប៉ោ ណូគា អាយុ១៩ឆ្នាំ។ ជនសង្ស័យទាំងពីរបានឆ្លើយសារភាពថា ការកើតហេតុនេះដោយសារតែក្រុមជនរងគ្រោះមានគ្នាបួននាក់បានមកឈប់នៅកន្លែងផ្ទះលក់ដូងមាត់ទន្លេ ហើយបាននិយាយឌឺមកលើក្រុមជនដៃដល់។

ការស្រាវជ្រាវ

យុវជនរងគ្រោះនេះមានជីវិតអាណិតអាសូរ ដោយត្រូវបានឪពុកដែលពិការជើងសងខាងប្រគេនឱ្យព្រះសង្ឃនៅវត្តបឹងកុកតាំងពីតូច ហើយបានបួសជាសង្ឃរៀនធម៌ច្រើនឆ្នាំមុននឹងសឹក។ បច្ចុប្បន្នគាត់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

administrator

Related Articles