ម៉ូតូបុករថយន្តបត់ឆ្លងផ្លូវក្នុងខេត្តកំពង់ស្ពឺ ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់

ម៉ូតូបុករថយន្តបត់ឆ្លងផ្លូវក្នុងខេត្តកំពង់ស្ពឺ ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់

គ្រោះថ្នាក់ចរាចរណ៍

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៣ ក្នុងស្រុកគងពិសី ដែលបណ្ដាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៦:២០នាទីព្រឹក នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៧-៣៨ ត្រង់ភូមិក្រសាំងជីមែ ឃុំវាល។ ម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៥ ពណ៌ខ្មៅ លេខផ្លាកកំពង់ឆ្នាំង 1E-4250 ដែលបើកបរដោយអ្នកស្រុកកំពង់ឆ្នាំង ឈ្មោះ សេង រិទ្ធ (អាយុ៤០ឆ្នាំ) និងអ្នករួមដំណើរជាប្រពន្ធ ឈ្មោះ ឡុង ស្ដើង (អាយុ៤០ឆ្នាំ) បានបុកជាមួយរថយន្តតូយ៉ូតាកូរ៉ូឡា ឆ្នាំ១៩៩៤ ពណ៌បៃតងក្រម៉ៅ លេខផ្លាក 2A-8045។

កន្លែងកើតហេតុ

នគរបាលស្រុកគងពិសីបានឱ្យដឹងថា រថយន្តនេះកំពុងបត់ឆ្លងផ្លូវជាតិលេខ៣ ពេញទំហឹង ដោយបើកបរដោយលោកតា គិត ណុប (អាយុ៧៣ឆ្នាំ) អ្នកស្រុកខេត្តកំពត។ ការបុកបែកនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ ចំណែកប្រពន្ធរងរបួសធ្ងន់ ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបាននាំយកលោកតាអ្នកបើកបររថយន្តទៅសួរនាំនៅនគរបាលស្រុក ខណៈរថយន្តនិងម៉ូតុត្រូវបានយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលឃុំវាល រង់ចាំកសាងសំណុំរឿងតាមផ្លូវច្បាប់។ សពអ្នកស្លាប់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

administrator

Related Articles