សង្ក្រាន្តកំពង់ចាមបើករបៀបវែង អភិបាលអំពាវនាវឲ្យភ្ញៀវចេះយោគយល់គ្នា

សង្ក្រាន្តកំពង់ចាមបើករបៀបវែង អភិបាលអំពាវនាវឲ្យភ្ញៀវចេះយោគយល់គ្នា

ខេត្តកំពង់ចាម៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ភ្ញៀវទាំងជាតិនិងអន្តរជាតិដែលនឹងធ្វើដំណើរមកលេងសង្ក្រាន្តនៅខេត្តកំពង់ចាម ឲ្យចេះយោគយល់គ្នា និងរក្សាសាមគ្គីភាពក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សង្ក្រាន្តកំពង់ចាម

ក្នុងនាមម្ចាស់ផ្ទះ យើងត្រូវតែរៀបចំឲ្យបានល្អ ដើម្បីទទួលបដិសណ្ឋារកិច្ចសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិដែលបានអញ្ជើញមកកំសាន្តលេងសប្បាយ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ត្រូវចេះយោគយល់គ្នាទៅវិញទៅមក ហើយអាជ្ញាធរនឹងប្រឹងប្រែងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនដល់បងប្អូនពលរដ្ឋ។

អភិបាលខេត្តកំពង់ចាម

ប្រសាសន៍នេះត្រូវបានលើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នារសៀលថ្ងៃទី១៣ មេសា ឆ្នាំ២០២៦ ក្នុងឱកាសបើកសង្ក្រាន្តរយៈពេល៣ថ្ងៃ នៅទីលានវាលស្មៅមុខសាលាខេត្តកំពង់ចាម។

ជាមួយនោះមានការអញ្ជើញចូលរួមពីឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត ព្រមទាំងស្ថាប័នផ្សេងទៀតរាប់រយនាក់។

កម្មវិធីសង្ក្រាន្ត

លោកស្រី សុភ័ក្ត្រ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្ត បានលើកឡើងថា៖ ការរៀបចំកម្មវិធីនិងប្រតិការសង្ក្រាន្តកំពង់ចាមនិងសង្ក្រាន្តតាមស្រុកនៅឆ្នាំនេះ គឺបានផ្សារភ្ជាប់នៅមនោសញ្ចេតនារំលឹកនឹកដល់គុណូបការៈចំពោះថ្នាក់ដឹកនាំនិងវីរៈយុទ្ធជនជួរមុខ។

អ្នកចូលរួមសង្ក្រាន្ត

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងដែរថា ដោយឡែកខេត្តកំពង់ចាមក្រោមការណែនាំរបស់ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខែកំពង់ចាម រដ្ឋបាលខេត្តនៅតែសស្រាក់ស្រាំក្នុងការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ។

ការអភិវឌ្ឍន៍ខេត្ត

ឯកឧត្តមអភិបាលខេត្តបានបន្តថា ចំពោះសមិទ្ធិផលធំៗចំនួន៤ដែលសម្រេចបានក្នុងនោះ រួមមាន៖

១. ការចូលរួមថែរក្សានៅសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈរបស់សង្គម

២. ការផ្ដល់សេវាសាធារណៈល្អប្រកបដោយគុណភាពនិងតម្លាភាពជូនប្រជាពលរដ្ឋ

សេវាសាធារណៈ

៣. ការអភិវឌ្ឍន៍មូលដ្ឋានបន្ថែម រួមមានផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញអគ្គិសនី បណ្ដាញទឹកស្អាត មន្ទីរពេទ្យ សាលារៀន សំណង់ផ្សេងៗ

ការអភិវឌ្ឍន៍មូលដ្ឋាន

ក្នុងឆ្នាំ២០២៥កន្លងទៅ អង្គភាពផ្ដល់សេវាចំនួន៣នៅខេត្តកំពង់ចាមទទួលបានជ័យលាភីលេខ១ជាអង្គភាពផ្ដល់សេវាឆ្នើម សម្រាប់ការប្រឡងប្រណាំងថ្នាក់ជាតិ។

សមិទ្ធិផលខេត្ត

អត្ថបទសរសេរដោយ យ៉ាន់ ចាន់ថេត
កែសម្រួលដោយ ធីតា

សង្ក្រាន្តខេត្តកំពង់ចាម

administrator

Related Articles