ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពលរដ្ឋរាប់រយនាក់លេងទាញព្រ័ត្រមិត្តភាពវែង ២៥០ម៉ែត្រ ក្នុងថ្ងៃចូលឆ្នាំទី១

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពលរដ្ឋរាប់រយនាក់លេងទាញព្រ័ត្រមិត្តភាពវែង ២៥០ម៉ែត្រ ក្នុងថ្ងៃចូលឆ្នាំទី១

រាជធានីភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ថ្ងៃទី១៤ មេសា ២០២៦ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានដឹកនាំប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិលេងល្បែងទាញព្រ័ត្រមិត្តភាពយ៉ាងវែង ២៥០ម៉ែត្រ នៅលើផ្លូវថ្មើរជើងចតុមុខ។

ទាញព្រ័ត្រមិត្តភាព

ព្រឹត្តិការណ៍នេះមានមនុស្សចូលរួមជាង ៧០០នាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងប្រវត្តិលេងល្បែងទាញព្រ័ត្រក្នុងឱកាសចូលឆ្នាំខ្មែរ។ ល្បែងនេះជាប្រពៃណីវប្បធម៌ដ៏សំខាន់របស់ខ្មែរ ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូនៅឆ្នាំ២០១៥។

ពលរដ្ឋលេងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រជាល្បែងលេងកំសាន្តសប្បាយរបស់យុវជនខ្មែរ ដែលលេងដោយប្រើកម្លាំងកាយ និងលេងតែនៅរដូវចូលឆ្នាំខ្មែរប៉ុណ្ណោះ។ ល្បែងនេះចាត់ទុកជាការហាត់កម្លាំង ហាត់ប្រាណ ឱ្យរាងកាយមានកម្លាំង មានសុខភាពល្អ។

ឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានី

នៅរាជធានីភ្នំពេញ ក្នុងថ្ងៃទី១នៃថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលគេនិយមហៅថា ជាថ្ងៃមហាសង្ក្រាន្ត មានការរៀបចំតុបតែងលំអរ ផ្ការភ្ញី ក្បូក្បាច់រចនា បំពាក់អំពូលភ្លើងលំអរពេលរាត្រី និងលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយ៍ខ្មែរ នៅគ្រប់ទីប្រជុំជន។

ការប្រកួតទាញព្រ័ត្រ

ឯកឧត្តម ហ៊ុន ម៉ានី ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមដឹកនាំព្រឹត្តិការណ៍នេះដោយផ្ទាល់ ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះការអភិរក្សប្រពៃណីវប្បធម៌ជាតិ។

ភ្ញៀវទេសចរចូលរួម

ព្រឹត្តិការណ៍នេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជាច្រើន ដែលបានចូលរួមសប្បាយរីករាយជាមួយប្រជាពលរដ្ឋកម្ពុជា ធ្វើឱ្យថ្ងៃចូលឆ្នាំខ្មែរមានភាពសប្បាយរីករាយ និងចម្រុះជាតិសាសន៍។

បរិយាកាសរីករាយ

administrator

Related Articles