ជិត ១ លាននាក់ សម្រុកមកលេងកម្សាន្ត នគរសង្ក្រាន្ត ថ្ងៃទី១ នៃចូលឆ្នាំខ្មែរ

ជិត ១ លាននាក់ សម្រុកមកលេងកម្សាន្ត នគរសង្ក្រាន្ត ថ្ងៃទី១ នៃចូលឆ្នាំខ្មែរ

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ មានភ្ញៀវជាតិ និងអន្តរជាតិជិត ១ លាននាក់ បានចូលរួមអបអរសាទរព្រឹត្តិការណ៍«នគរសង្ក្រាន្ត»នៅទូទាំងរាជធានីភ្នំពេញ។

នគរសង្ក្រាន្ត

តាមការឱ្យដឹងរបស់លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ ថ្ងៃទី១៥ មេសា ឆ្នាំ២០២៦ បានបញ្ជាក់ថា ថ្ងៃទី១៤ ខែមេសា មានប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាចចំនួន ៩៨៣,០៨០ នាក់ និងមានភ្ញៀវទេសចរបរទេសចំនួន ៧,០៦៨ នាក់។

ភ្ញៀវលេងកម្សាន្ត

ទីតាំងរៀបចំទាំង៦ទីតាំង និងទីតាំងថ្មីមួយទៀតនៅអតីតព្រលានយន្តហោះអន្តរជាតិភ្នំពេញ សុទ្ធតែទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមលេងល្បែងប្រជាប្រិយយ៉ាងច្រើនកុះករ។

ល្បែងប្រជាប្រិយ

ឆ្នាំនេះព្រឹត្តិការណ៍«នគរសង្ក្រាន្ត»ត្រូវបានរៀបចំឡើងរយៈពេល៦ថ្ងៃនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដោយសហភាពសហព័ន្ធយុវជនកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ។

ពិធីបុណ្យចូលឆ្នាំ

មានការលេងល្បែងកំសាន្ត ល្បែងប្រជាប្រិយខ្មែរ នៅគ្រប់ទីប្រជុំជនដូចជា៖ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ផ្លូវថ្មើជើងចតុមុខ តាមដងទន្លេសាប ភូមិវប្បធម៌ អតីតទីលានប្រជាធិបតេយ្យ និងនៅតាមទីប្រជុំជននានាជាច្រើនកន្លែងទៀត។

ទីប្រជុំជន

នៅថ្ងៃទី១ នៃការចាប់ផ្ដើមព្រឹត្តិការណ៍ ភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមទស្សនាស្តង់ពិព័រណ៌ផ្សព្វផ្សាយពីតួនាទី ភារកិច្ច សកម្មភាពការងាររបស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Emergency Hotline) 1291។

សកម្មភាពពិធី

ក្នុងឱកាសចូលទស្សនានេះ ភ្ញៀវជាតិ និងអន្តរជាតិបានចូលរួមឆ្លើយសំណួរ ប្រកួតកីឡា និងលេងល្បែងប្រជាប្រិយ ដើម្បីទទួលបានរង្វាន់ជាច្រើន ជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញយ៉ាងច្រើនកុះករ។

ការប្រកួត

ព្រឹត្តិការណ៍នគរសង្ក្រាន្តបានបង្ហាញពីភាពរីកចម្រើន និងការរក្សាប្រពៃណីវប្បធម៌ខ្មែរឱ្យបន្តរស់នៅ និងអភិវឌ្ឍន៍ជាមួយនឹងការចូលរួមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរអន្តរជាតិ។

វប្បធម៌ខ្មែរ

ពិធីបុណ្យ

ការចូលរួម

ទេសចរអន្តរជាតិ

ពិធីសង្ក្រាន្ត

ការអបអរសាទរ

administrator

Related Articles