ខេត្តកំពង់ស្ពឺ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានឈ្លក់វង់ជាមួយភាពសប្បាយរីករាយនៅខេត្តកំពង់ស្ពឺ ដោយមានចំនួនសរុបជិត២លាននាក់។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ បានបង្ហាញថា ក្នុងរយៈពេល៣ថ្ងៃពីថ្ងៃទី១៤-១៦ ខែមេសា មានអ្នកមកចូលរួមពិធីសង្ក្រាន្តចំនួនសរុបប្រមាណ ១,៧១២,០០០ នាក់។

ក្នុងចំនួននោះ ភ្ញៀវទេសចរជាតិសរុបមាន ១,៧០៩,០៧០ នាក់ ដែលមាន៖
- ភ្ញៀវស្នាក់នៅ៖ ៥,៩៦០ នាក់
- ប្រជាពលរដ្ឋដើរលេងកម្សាន្ត៖ ១,៧០៣,១១០ នាក់

ភ្ញៀវទេសចរបរទេសមានចំនួន ២,៩៣០ នាក់។ សម្រាប់ពិធីសង្ក្រាន្តកំពង់ស្ពឺឆ្នាំ២០២៦ មានអ្នកចូលរួមចំនួនប្រមាណ ១,៦៤០,០០០ នាក់ ដែលរួមមាន៖
- ប្រជាពលរដ្ឋដើរលេងកម្សាន្ត៖ ១,៦៣៧,៧១០ នាក់
- ភ្ញៀវទេសចរបរទេស៖ ២,២៩០ នាក់

ចំណែកឯតាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ មានភ្ញៀវសរុបប្រមាណ ៧២,០០០ នាក់ ដែលមាន៖
- ភ្ញៀវទេសចរជាតិសរុប៖ ៧១,៣៦០ នាក់
- ភ្ញៀវទេសចរបរទេស៖ ៦៤០ នាក់

ពិធីសង្ក្រាន្តកំពង់ស្ពឺបានទាក់ទាញអ្នកចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមានសកម្មភាពប្រពៃណីជាច្រើន និងការសម្តែងសិល្បៈវប្បធម៌ដ៏សម្បូរបែប ធ្វើឱ្យខេត្តកំពង់ស្ពឺក្លាយជាចំណុចទាក់ទាញដ៏សំខាន់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។

