សង្ក្រាន្តស្វាយរៀងឆ្នាំនេះពេញពេញទៅដោយសំឡេងសើច និងភាពសប្បាយរីករាយ

សង្ក្រាន្តស្វាយរៀងឆ្នាំនេះពេញពេញទៅដោយសំឡេងសើច និងភាពសប្បាយរីករាយ

ខេត្តស្វាយរៀង – បន្ទាប់ពីការប្រារព្ធពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅជាមួយនឹងភាពរីករាយ ថ្ងៃទី២នៃសង្ក្រាន្តនៅខេត្តស្វាយរៀងបានទទួលភ្ញៀវទេសចរនិងប្រជាពលរដ្ឋមកកម្សាន្តកាន់តែច្រើនជាងថ្ងៃទី១។

សង្ក្រាន្តស្វាយរៀង

ស្នាមញញឹម និងសំឡេងសើចសប្បាយបានគ្របដណ្តប់ពេញទីលានកម្សាន្ត។ ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបានចូលរួមលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ រួមមានទាញព្រាត់ ចោលឈូង ច្រកបាវរត់ប្រណាំង វាយក្អម និងបោះអង្គុញ។

ល្បែងប្រជាប្រិយសង្ក្រាន្ត

កម្មវិធីសិល្បៈក៏បានបន្តធ្វើឱ្យបរិយាកាសកាន់តែរស់រវើកដោយមានការសម្តែងល្ខោនទោល យីកេរ របាំគោះត្រឡោក របាំត្រុត និងតន្ត្រីសម័យដែលបានប្រគុំរាំលេងកម្សាន្តពេញទីលាន។

សិល្បៈសង្ក្រាន្ត

ការប្រារព្ធពិធីសង្ក្រាន្តឆ្នាំនេះបានបង្ហាញពីភាពសាមគ្គីភាព និងការរួមរស់រួមរាយរបស់ប្រជាពលរដ្ឋក្នុងការថែរក្សាប្រពៃណីវប្បធម៌ជាតិ។ អាជ្ញាធរខេត្តបានរៀបចំកន្លែងកម្សាន្តយ៉ាងមានសណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពដល់អ្នកមកចូលរួមទាំងអស់។

ប្រជាពលរដ្ឋសង្ក្រាន្ត

សូមជូនពរឱ្យការធ្វើដំណើរមកកម្សាន្តរបស់បងប្អូនប្រកបដោយសុវត្ថិភាព និងក្តីសោមនស្សរីករាយបំផុត។

ភាពសប្បាយសង្ក្រាន្ត

ពិធីសង្ក្រាន្ត

អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន | កែសម្រួលដោយ ធីតា

administrator

Related Articles