ភ្នំពេញ៖ សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដែលជាជនជាតិវៀតណាម ពាក់ព័ន្ធនឹងបទលួចទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋក្នុងពិធីនគរសង្រ្កាន្តទួលទំពូង។

ការឃាត់ខ្លួននេះបានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦។
ក្រុមសមត្ថកិច្ចដែលដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង បានសហការជាមួយកម្លាំងព្រហ្មទណ្ឌខណ្ឌចំការមន ធ្វើប្រតិបត្តិការនៅក្នុងកម្មវិធីនគរសង្រ្កាន្តទួលទំពូង ផ្លូវ១៥៥ សង្កាត់ទួលទំពូង១។

ជនសង្ស័យទាំង៤នាក់មានឈ្មោះដូចខាងក្រោម៖
- CHU THI CHIEN អាយុ៦៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ E03786780
- NGUYEN THI HOA អាយុ៥៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ N1577750
- TRAN THI THAO អាយុ៥៣ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8438511
- KIM THI LIEU អាយុ៦០ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C8460685
ជនសង្ស័យទាំងអស់ស្នាក់នៅផ្ទះជួល មិនមានមុខរបរច្បាស់លាស់ ហើយត្រូវបានគេធ្វើតេស្តសារធាតុញៀនដែលបានបង្ហាញលទ្ធផលអវិជ្ជមាន។

សមត្ថកិច្ចបានចាប់យកវត្ថុតាងរួមមាន៖
- កាបូបស្ពាយពីក្រោយចំនួន០១ពណ៌ខ្មៅ
- ទូរស័ព្ទដៃចម្រុះម៉ាកចំនួន១៧គ្រឿង
- ក្រដាស់អាលុយមីញ៉ូមមួនចំនួនមួយ
បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងក្នុងគោលបំណងការពារសុវត្ថិភាពប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

អ្នកភូមិបានបញ្ជាក់ថា ការលួចទូរស័ព្ទកើតមានញឹកញាប់ក្នុងពិធីបុណ្យធំៗ ដែលជនល្មើសតែងទៅលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលកំពុងរីករាយនឹងពិធីបុណ្យ។
