សេដ្ឋកិច្ចចិនរីកចម្រើន 5% នៅត្រីមាសទី១ លើសការព្យាករណ៍ទាំងអស់

សេដ្ឋកិច្ចចិនរីកចម្រើន 5% នៅត្រីមាសទី១ លើសការព្យាករណ៍ទាំងអស់

អន្តរជាតិ – ក្នុងពេលដែលសេដ្ឋកិច្ចសកលកំពុងប្រឈមនឹងការលំបាក សេដ្ឋកិច្ចចិនបានបង្ហាញពីសក្តានុពលដ៏រឹងមាំដោយសម្រេចបានកំណើន 5% នៅត្រីមាសទីមួយឆ្នាំ២០២៦ ដែលលើសពីការព្យាករណ៍របស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

សេដ្ឋកិច្ចចិនរីកចម្រើន

អង្គការ IMF បានកែប្រែបញ្ចុះការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ 0,2% ទៅត្រឹមតែ 3,1% ប៉ុណ្ណោះ។ ក្នុងបរិបទបែបនេះ ការរីកចម្រើន 5% របស់ចិនបានក្លាយជាចំណុចពន្លឺនៅក្នុងភាពងងឹតរបស់សេដ្ឋកិច្ចសកល។

លក្ខណៈសំខាន់ៗដែលជួយឱ្យសេដ្ឋកិច្ចចិនទទួលបានជោគជ័យមាន៖

១. ស្ថិរភាព – ថ្លៃទំនិញប្រើប្រាស់កើន 0,9% អត្រាបាត់បង់ការងារនៅស្ថិរភាព និងការប្រើប្រាស់ក្នុងសង្គមកើនឡើង 2,4%។

២. ភាពថ្មី – ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់កើនឡើង 1,4% ដោយការរួមចំណែករបស់វាចំពោះកំណើនឧស្សាហកម្មឈានដល់ 32,6%។ រថយន្តថាមពលថ្មីរបស់ចិនកាន់តំណែងឈានមុខលើពិភពលោក។

៣. ភាពធន់ – ពាណិជ្ជកម្មអន្តរជាតិកើនឡើង 15% ដោយការនាំចូលកើនឡើងជិត 20% និងការនាំចេញកើន 7,7%។

លោកស្រី Kristalina Georgieva អគ្គនាយក IMF បានវាយតម្លៃថា៖ “សេដ្ឋកិច្ចចិននៅតែមានភាពធន់និងសក្តានុពលយ៉ាងខ្លាំង និងនឹងជះឥទ្ធិពលយ៉ាងសកម្មដល់ពិភពលោក។”

ការរីកចម្រើននេះមិនត្រឹមតែជាតួលេខស្ថិតិប៉ុណ្ណោះទេ ប៉ុន្តែវាជាសញ្ញាបង្ហាញពីការចាប់ផ្តើមដ៏ល្អប្រសើរក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ និងឆន្ទៈរបស់ចិនក្នុងការចែករំលែកភាពជោគជ័យជាមួយសកលលោក។

administrator

Related Articles