ស្វាយរៀងទទួលភ្ញៀវសង្ក្រាន្តជិត៥សែននាក់ ក្នុង៣ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ស្វាយរៀងទទួលភ្ញៀវសង្ក្រាន្តជិត៥សែននាក់ ក្នុង៣ថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ខេត្តស្វាយរៀង៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៦ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងធំធេង ដោយមានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង៤០៧ពាន់នាក់ បានទៅលេងកម្សាន្តតាមគោលដៅទេសចរសំខាន់ៗនៅក្នុងខេត្ត។

សង្ក្រាន្តស្វាយរៀង

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ក្នុងថ្ងៃទី៣នៃសង្ក្រាន្ត (ថ្ងៃទី១៦ មេសា ២០២៦) មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរសរុប១៨៦,៥៩០នាក់ បានចូលរួមកម្សាន្ត ដោយក្នុងនោះមានភ្ញៀវបរទេស៣៩០នាក់។

ភ្ញៀវសង្ក្រាន្ត

សរុបរយៈពេល៣ថ្ងៃសង្ក្រាន្ត (១៤-១៦ មេសា ២០២៦) ខេត្តស្វាយរៀងបានទទួលភ្ញៀវសរុបចំនួន ៤០៧,៩៦៩នាក់ ក្នុងនោះមានភ្ញៀវបរទេស៧២៥នាក់។ ព្រឹត្តិការណ៍សង្ក្រាន្តនានាបានធ្វើឡើងយ៉ាងរលូន និងមានភាពសប្បាយរីករាយគ្រប់ទីកន្លែង។

កម្មវិធីសង្ក្រាន្ត

ការចូលរួមយ៉ាងកក់ក្តៅពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរបានបង្ហាញពីភាពរស់រវើកនៃវប្បធម៌បុណ្យចូលឆ្នាំខ្មែរ និងសក្តានុពលទេសចរណ៍ដ៏ខ្លាំងក្លារបស់ខេត្តស្វាយរៀង។

ទេសចរស្វាយរៀង

administrator

Related Articles