ភ្ញៀវទេសចរជាង៤០ម៉ឺននាក់ បានចូលរួមសង្ក្រាន្តនៅខេត្តស្វាយរៀងក្នុងឱកាសចូលឆ្នាំខ្មែរ

ភ្ញៀវទេសចរជាង៤០ម៉ឺននាក់ បានចូលរួមសង្ក្រាន្តនៅខេត្តស្វាយរៀងក្នុងឱកាសចូលឆ្នាំខ្មែរ

ខេត្តស្វាយរៀង៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ខេត្តស្វាយរៀងបានទទួលភ្ញៀវទេសចរនិងប្រជាពលរដ្ឋចំនួនសរុបជាង៤០៧,៩៦៩នាក់ ដែលបានចូលរួមកម្មវិធីសង្ក្រាន្តនានានៅតាមគោលដៅទេសចរណ៍សំខាន់ៗក្នុងខេត្ត។

សង្ក្រាន្តខេត្តស្វាយរៀង

យោងតាមមន្ទីរទេសចរណ៍ខេត្តស្វាយរៀង ក្នុងថ្ងៃចូលឆ្នាំទី១ (១៤មេសា២០២៦) មានភ្ញៀវចំនួន១០០,៨៣៩នាក់ ក្នុងនោះមានភ្ញៀវបរទេស៨៥នាក់។ នៅថ្ងៃទី២ (១៥មេសា) ចំនួនកើនឡើងដល់១២០,៥៤០នាក់ ដោយមានភ្ញៀវបរទេស២៥០នាក់។

ភ្ញៀវទេសចរនៅសង្ក្រាន្ត

សម្រាប់ថ្ងៃទី៣ (១៦មេសា) ដែលជាថ្ងៃចុងក្រោយនៃពិធីបុណ្យ មានភ្ញៀវចំនួនខ្ពស់បំផុតគឺ១៨៦,៥៩០នាក់ ក្នុងនោះមានភ្ញៀវបរទេស៣៩០នាក់។

ប្រជាពលរដ្ឋចូលរួមសង្ក្រាន្ត

នៅតាមវត្តអារាមទូទាំងខេត្តស្វាយរៀង មានប្រជាពុទ្ធបរិស័ទជាច្រើនអញ្ជើញទៅវត្តយកចង្ហាន់ និងទេយ្យទានទៅប្រគេនព្រះសង្ឃ និងសមាទានសីល បួងសួងឧទ្ទិសជូនបុព្វការីជន និងវរកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិ។

សកម្មភាពនៅវត្តអារាម

កម្មវិធីសង្ក្រាន្ត

អត្ថបទសរសេរដោយ វ៉ាន់ ប៊ុនធឿន
កែសម្រួលដោយ សារ៉ា ចន្ទ

ទេសចរណ៍ខេត្តស្វាយរៀង

ពិធីបុណ្យចូលឆ្នាំ

ប្រពៃណីខ្មែរ

ការប្រារព្ធពិធី

ទេសចរក្នុងបុណ្យ

administrator

Related Articles