ខេត្តកំពង់ស្ពឺ៖ ក្នុងឱកាសបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៦ នៅក្នុងខេត្តកំពង់ស្ពឺ កើតមានបទល្មើសចំនួន៦៩លើក ស្មើនឹង៥ករណី។ នេះបើយោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ស្ពឺ។

របាយការណ៍បានបញ្ជាក់ថា បទល្មើសទាំង៦៩លើកចែកជា៥ករណីធំៗ៖
១. ករណីចោរកម្ម៖ កើតឡើងចំនួន៥៦លើក រួមមាន៖
– វះយកកាបូប៤០លើក
– កាត់ខ្សែកាបូប១០លើក
– លូកយកក្នុងហោប៉ៅ២លើក
– យកម្សៅប៉ាតមុខបន្លំលូកយកទូរស័ព្ទ៤លើក

២. ករណីគ្រោះថ្នាក់ចរាចរណ៍៖ កើតឡើង៥លើក បណ្តាលឱ្យមាន៖
– មនុស្សស្លាប់៤នាក់
– រងរបួស១៣នាក់
– ខូចខាតម៉ូតូ៤គ្រឿង និងរថយន្ត១គ្រឿង
៣. ករណីហិង្សាដោយចេតនា៖ កើតឡើង៥លើក រួមមានករណីប្រើអាវុធបាញ់១លើក ដោយមន្ត្រីយោធាម្នាក់បានបាញ់ជនរងគ្រោះ២គ្រាប់ បណ្តាលឱ្យរបួស៥នាក់ និងឃាត់ខ្លួន៧នាក់។
៤. ករណីក្មេងទំនើងបង្ហោះម៉ូតូ៖ កើតឡើង២លើក ឃាត់ខ្លួន៦នាក់ និងដកហូតម៉ូតូ៣គ្រឿង។
៥. ករណីអគ្គិភ័យ៖ ឆេះផ្ទះ១លើក ដោយម្ចាស់ផ្ទះដុតសំរាមក្បែរគុម្ពប្ញស្សី ហើយឆេះរាលដាលដល់ផ្ទះខ្លួនឯង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិច្រើន។ សមត្ថកិច្ចបានជួយពន្លត់អគ្គីភ័យទាន់ពេលវេលា។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួន និងដោះស្រាយបទល្មើសទាំងអស់តាមនីតិវិធីច្បាប់។
អត្ថបទសរសេរដោយ អ៊ំ ណូន | កែសម្រួលដោយ ស្រីណា
