ជីវិត និងសង្គម

គ្រូពេទ្យវះកាត់ កូនសោរសំខាន់! រដ្ឋមន្ត្រីសុខាភិបាលប្ដេជ្ញាពង្រឹងការព្យាបាលមហារីកនៅកម្ពុជា

រាជធានីភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា គ្រូពេទ្យវះកាត់ដើរតួនាទីជាស្នូលយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការព្យាបាលជំងឺមហារីកឱ្យជាសះស្បើយដាច់ស្រឡះ ដែលជាកិច្ចខិតខំប្រឹងប្រែងសង្គ្រោះអាយុជីវិតប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី៣០ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្និសីទដ៏មានសារៈសំខាន់នេះ ឆ្លើយតបទៅនឹងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធប្រឆាំងជំងឺមិនឆ្លង ដែលជាការឆ្លើយតបបន្ទាន់ចំពោះបន្ទុកជំងឺមហារីកដែលកំពុងកើនឡើង និងជាមូលហេតុចម្បងមួយនៃការស្លាប់មុនអាយុរំពឹងរស់របស់ប្រជាជនកម្ពុជា។…

ឱកាសមាស! អតីតពលករខ្មែរនៅបាត់ដំបង រីករាយនឹងពិព័រណ៍ការងាររបស់ក្រសួង ដែលនាំការងារដល់មូលដ្ឋាន

ខេត្តបាត់ដំបង ៖ អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃវិញ ក្នុងខេត្តបាត់ដំបង កំពុងបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការរៀបចំពិព័រណ៍ការងារដ៏ធំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបាននាំយកឱកាសការងារជាង ១,១ម៉ឺនកន្លែង វគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. មកផ្សព្វផ្សាយដល់ភូមិឋានរបស់ពួកគាត់ផ្ទាល់។ ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ត្រូវបានរៀបចំឡើងនៅវត្តសុវណ្ណបុប្ផារាមថ្មគោល ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៥…

បន្ធូរបន្ថយភាពណែនណាន់តាន់តាប់! ជនជាប់ឃុំ១២នាក់ ត្រូវបានផ្ទេរទៅមណ្ឌលអប់រំកែប្រែទី៣ ដោយមានការអនុញ្ញាតពីឯកឧត្តម ស សុខា

ត្រពាំង​ផ្លុ​ង ៖ ជនជាប់ឃុំចំនួន ១២នាក់ ត្រូវបានផ្ទេរចេញពីមណ្ឌលអប់រំកែប្រែទី៤ មកបន្តឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី៣ ដើម្បីចូលរួមចំណែកក្នុងការបន្ធូរបន្ថយភាពចង្អៀតណែន។ នេះបើយោងតាមការប្រកាសរបស់ផេកអគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្ថែមថា ការផ្ទេរនេះបានធ្វើឡើងដោយមានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ កម្លាំងនាយកដ្ឋានសន្តិសុខពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ…

អាវុធហត្ថ​ភ្នំពេញ​បង្ក្រាប​ហាង​«​ប៉ា​ឧត្ដម»​ រក​ឃើញ​អនីតិជន​១២​នាក់​ពាក់ព័ន្ធ​សេវា​ផ្លូវភេទ

រាជធានី​ភ្នំពេញ ៖ ភោជនីយដ្ឋាន​យីហោ «​ប៉ា​ឧត្ដម» មួយ​កន្លែង​ដែល​លួចលាក់​បម្រើ​សេវាកម្ម​ផ្លូវភេទ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥។ ក្នុង​ប្រតិបត្តិការ​នេះ ម្ចាស់​ហាង​ត្រូវ​បាន​ឃាត់ខ្លួន រីឯ​នារី​ជា​អនីតិជន​ចំនួន​១២​នាក់ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​សាកសួរ។ ទីតាំង​ភោជនីយដ្ឋាន​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង (​អតីត​រ៉ា​សំរោង​) ក្នុង​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រន្ធត់ណាស់! ភ្លើងឆេះផ្ទះប្រជាពលរដ្ឋ ១២ខ្នង ក្លាយជាផេះដីទាំងព្រឹកនៅភ្នំពេញ។

ភ្នំពេញ៖ រាជធានីភ្នំពេញត្រូវប្រឈមនឹងហេតុការណ៍អគ្គិភ័យដ៏សោកសៅមួយទៀត កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ដោយសារការសង្ស័យឆ្លងចរន្តអគ្គិសនី បានបង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ឆាបឆេះខ្ទេចខ្ទីគ្មានសល់ទាំងស្រុង។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចគល់ស្ពានអាកាសមរតកតេជោ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋដែលរស់នៅផ្នែកខាងក្រោយផ្ទះកើតហេតុ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ…

រថយន្តយីឌុបដឹកទំនិញពេញៗពីវៀតណាម ក្រឡាប់ផ្ងាចាក់ប្រេងឆា និងមីរាប់រយកេសលើផ្លូវ នៅស្វាយរៀង

ខេត្តស្វាយរៀង ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ក្រោយ​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ធំ​សម្បើម ដឹក​ទំនិញ​សំពីងសំពោង​សង្ស័យ​លើស​ទម្ងន់​ពី​ប្រទេស​វៀតណាម បាន​ក្រឡាប់​ផ្ងារជើង​ម្ខាង​យ៉ាង​គួរ​ឲ្យ​ខ្លាច នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្នុងភូមិ​បុស​មន ឃុំ​បុស​មន ស្រុក​រំដួល។ គ្រោះថ្នាក់​នេះ​បាន​បណ្ដាល​ឲ្យ​ទំនិញ​ជា​ប្រេងឆា និង​មី​រាប់រយ​កេស​ត្រូវ​បាន​កំពប់​មក​លើ​ផ្លូវ​ដូច​ចាក់ចោល ដែល​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​អ្នកដំណើរ​យ៉ាងខ្លាំង។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​នេះ​បាន​ធ្វើ​ដំណើរ​ចេញពី​ច្រក​ទ្វារ​ទ្វេភាគី​បុស​មន ដោយ​មាន​គោលដៅ​បន្ត​ទៅ​រាជធានី​ភ្នំពេញ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៣។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បាន​ផ្អៀង​ក្រឡាប់​ផ្ងារជើង​លើ​ចិញ្ចើម​ផ្លូវ…

ម្ចាស់យានដ្ឋានវាយនារីម៉ាស្សា ព្រមសង ១២០០$ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន!

រាជធានី​ភ្នំពេញ ៖ ជន​ដៃដល់ ដែល​ប្រើ​អំពើ​ហិង្សា​វាយ​ទាត់​ធាក់​ទៅ​លើ​នារី​ម៉ាស្សា​ម្នាក់ បន្ទាប់​ពី​ទៅ​រក​សេវា​ផ្លូវ​ភេ​ទ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បន្ទាប់​ពី​ចូលខ្លួន​ដោះស្រាយ ដោយ​ត្រូវរ៉ូវ​គ្នា សង​សំណង​ជំងឺចិត្តចំនួន​១,២០០​ដុល្លារ នៅ​វេលា​រសៀល​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ប៉ុន្តែ​មិន​ទាន់​បាន​សង​ផង ក៏​ត្រូវ​នគរបាល​នាំ​ខ្លួន ។ ជន​ដៃដល់​រូប​នោះ ឈ្មោះ ម៉ា រ៉ា​ឌី…

ចាប់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​ឆក់​ម៉ូតូ​យ៉ាង​កម្រោល​នៅ​ខេត្ត​ព្រះសីហនុ

ខេត្ត​ព្រះសីហនុ ៖ កម្លាំង​នគរបាល​ស្រុក​កំពង់សីលា នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​វាយ​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោង ១៤:០០​នាទី ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០២៥ ។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​ក្រោម​បទបញ្ជា​ផ្ទាល់​ដ៏​ម៉ឺងម៉ាត់​ពី​ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​តាម​ការ​ណែនាំ​ពី​លោក​ឧត្ដមសេនីយ៍ត្រី ណុប…

ចន្លុះដូនតា៖ ភ្លើងបំភ្លឺពីអតីតកាល រហូតមកបច្ចុប្បន្ននៅតែមានតម្លៃ! 🔥

ខេត្តឧត្តរមានជ័យ៖ នៅក្នុងស្រុកអន្លង់វែង ប្រជាពលរដ្ឋខ្មែរនៅតែបន្តប្រកបរបរធ្វើចន្លុះលក់ ដែលជាមុខរបរបុរាណមួយបន្សល់ទុកពីដូនតា។ មុខរបរនេះមិនត្រឹមតែជាមរតកវប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជួយដោះស្រាយជីវភាពគ្រួសារបានយ៉ាងសមរម្យផងដែរ។ ក្មួយស្រី វ៉ាន់ ឌី បានឲ្យដឹងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ប្រជាពលរដ្ឋប្រមាណ ៣០% នៅក្នុងស្រុកអន្លង់វែង ប្រកបរបរធ្វើចន្លុះនេះ។ នាងខ្លួនឯងក៏ជាអ្នកប្រមូលទិញចន្លុះពីអ្នកស្រុក ដើម្បីលក់បន្តឲ្យឈ្មួញថៃតាមច្រកទ្វារអន្តរជាតិជាំ កាលពីមុនមិនទាន់បិទច្រក។…

ទារលុយជំពាក់៣ខែមិនបាន ម្ចាស់បំណុលទាញប៉ែលវាយបែកក្បាលកូនបំណុលរបួសធ្ងន់

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកគងពិសី ធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានប្រើហិង្សាដោយយកប៉ែលវាយទៅលើកូនបំណុលបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ដោយសារតែខឹងនឹងរឿងជំពាក់លុយយូរខែមិនសង។ ហេតុការណ៍ចាប់ឃាត់ខ្លួនជនដៃដល់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងភូមិស្នួល ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ មន្ត្រីកងរាជអាវុធហត្ថស្រុកគងពិសី បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ង៉ែត ថន ភេទប្រុស…