បង្ក្រាបគ្រឿងញៀន៖ សមត្ថកិច្ចស្វាយរៀង បង្ក្រាបក្រុមឧក្រិដ្ឋជនវៀតណាម ៥នាក់ ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់
ខេត្តស្វាយរៀង ៖ សមត្ថកិច្ចបានបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជន ជនជាតិវៀតណាមចំនួន០៥នាក់ ស្រី០១ នាក់ដែលជាប់ទាក់ទិនក្នុងករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននិងកាន់កាប់ រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាតិត្រូវបានកម្លាំងជំនាញផែន ការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបង្ក្រាបនិងចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាក្រុមឧក្រិដ្ឋជននេះធ្វើឡើងកាលពីថ្ងៃទី០៨ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥នៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរះ ស្នងការនគរបាលខេត្តនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តម សេនីយ៍ត្រី…
