ជីវិត និងសង្គម

ប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចឡោមព័ទ្ធអគារកាស៊ីណូ ឃាត់ខ្លួនជនបរទេស១៣៩នាក់ពាក់ព័ន្ធអនឡាញស្កាម

ខេត្តបន្ទាយមានជ័យ៖ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត បានឡោមព័ទ្ធអគារកាស៊ីណូ RICH នៅក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលត្រូវបានសង្ស័យថាជាទីតាំងអនឡាញស្កាម។ ប្រតិបត្តិការនេះមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយមានកម្លាំងនគរបាលកងរាជអាវុធហត្ថខេត្ត និងក្រុងប៉ោយប៉ែតច្រើនក្រុមចូលរួម។ ជាលទ្ធផល បានឃាត់ខ្លួនជនបរទេសចំនួន១៣៩នាក់ និងរឹបអូសសម្ភារៈអនឡាញស្កាមមួយចំនួន។ ជនបរទេសដែលត្រូវបានឃាត់ខ្លួនមានចម្រុះជាតិសាសន៍ រួមមានជនជាតិចិន…

តម្លៃប្រេងឆៅអន្តរជាតិឡើងវិញបន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំង ដោយសារការបារម្ភពីច្រកហ័រមូស

ភ្នំពេញ៖ តម្លៃប្រេងឆៅអន្តរជាតិបានងើបឡើងវិញនៅក្នុងការជួញដូរដំបូងនៅអាស៊ី ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីធ្លាក់ចុះយ៉ាងខ្លាំងកាលពីថ្ងៃមុន។ ការកើនឡើងនេះកើតឡើងនៅពេលដែលវិនិយោគិនកំពុងបារម្ភថា ការផ្គត់ផ្គង់ប្រេងពីតំបន់មជ្ឈិមបូព៌ាអាចនឹងមិនបន្តឡើងវិញទាំងស្រុង ដោយសារការរឹតបន្តឹងនៅច្រកសមុទ្រហ័រមូស។ កិច្ចសន្យាប្រេងឆៅម៉ាក Brent ដែលជាស្តង់ដារសកល បានកើនឡើង ២,៦ ដុល្លារ ឬ ២,៧៤% នៅតម្លៃ ៩៧,៣៥ ដុល្លារក្នុង១បារ៉ែល…

ជំងឺអាថ៌កំបាំង៖ ស្ត្រីចំណាស់ហើមជើងដោយមិនដឹងមូលហេតុ ពេទ្យពិនិត្យមិនឃើញជំងឺ

ខេត្តព្រះសីហនុ – ស្ត្រីចំណាស់ម្នាក់ឈ្មោះ កែវ ចំរើន អាយុ ៦៧ ឆ្នាំ រស់នៅភូមិវាលមាស ឃុំវាលរេញ កំពុងជួបបញ្ហាសុខភាពចម្លែក ដែលជើងហើមធំឡើងៗដោយមិនដឹងមូលហេតុ។ ស្ត្រីរូបនេះបានត្រឡប់មកសម្រាកនៅផ្ទះវិញបន្ទាប់ពីទៅព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព រាជធានីភ្នំពេញមួយរយៈកន្លងមក។ ស្ត្រីរូបនេះបានរំលឹកថា កាលពីជាង ២ ខែមុន គាត់បានទៅលេងកូននៅភ្នំពេញ ដើរធ្វើការជាធម្មតា…

សារព័ត៌មានកោះសន្តិភាព ផ្អាកផ្សាយពេលបុណ្យចូលឆ្នាំថ្មី តែគេហទំព័រនៅបន្តដំណើរការ

ភ្នំពេញ៖ សារព័ត៌មានកោះសន្តិភាព បានប្រកាសផ្អាកការផ្សាយព័ត៌មានរបស់ខ្លួនជាបណ្តោះអាសន្ន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការផ្អាកនេះនឹងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ លោកអ្នកអានជាទីគោរពនឹងអាចអានសារព័ត៌មានកោះសន្តិភាពជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ តទៅ។ ចំណែកគេហទំព័រកោះសន្តិភាព នៅតែបន្តដំណើរការផ្សាយព័ត៌មានប្រចាំថ្ងៃជាធម្មតា។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ក្នុងនាមគណៈគ្រប់គ្រងសារព័ត៌មាន និងគេហទំព័រកោះសន្តិភាព សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ…

បង្ក្រាបបានប្ដីប្រពន្ធជួញគ្រឿងញៀន ដកហូតគ្រឿងញៀនជាង១០គីឡូក្រាម

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលជំនាញប្រឆាំងការជួញដូរគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានបង្ក្រាបបានប្ដីប្រពន្ធពីរនាក់ និងដកហូតគ្រឿងញៀនប្រភេទចម្រុះប្រមាណជាង១០គីឡូក្រាម។ ការបង្ក្រាបមុខសញ្ញាពីរនាក់ប្ដីប្រពន្ធខាងលើនេះ អនុវត្តតាមបទបញ្ជានិងការដឹកនាំដ៏ខ្ពង់ខ្ពស់លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដម សុិន វិរៈ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ។ នគរបាលខេត្តកំពង់ស្ពឺបាននិយាយដឹងថា ការបើកប្រតិបត្ដិការលើករណីមុខសញ្ញាចាស់ជាក់ស្ដែង កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦កន្លងទៅ នៅចំណុចភូមិក្រាំងពង្រ…

នាវាចម្បាំងរុស្ស៊ី២គ្រឿងចូលចតកម្ពុជា លើកកម្ពស់សហប្រតិបត្តិការយោធា

ភ្នំពេញ៖ នាវាចម្បាំងរបស់រុស្ស៊ីចំនួន២គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ ដែលត្រូវបានគេមើលឃើញថាជាការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលស្វាគមន៍នាវាចម្បាំងទាំងពីរគ្រឿងគឺនាវា Sovershenny លេខ៣៣៣ និងនាវា Rezky លេខ៣៤៣ នៅថ្ងៃទី៧ ខែមេសា…

សម្តេចបវរធិបតីជំរុញផលិតករខ្មែរបង្កើនគុណភាព ប្រកួតប្រជែងទីផ្សារអន្តរជាតិ

រាជធានីភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យផលិតករខ្មែរបង្កើនការច្នៃប្រឌិត និងគុណភាពផលិតផល ដើម្បីប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ក្នុងពិធីប្រកាសទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ កាលពីព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សម្តេចបានអបអរសាទរការរៀបចំពិធីនេះ ដែលមានប្រធានបទ “ខ្មែរផលិត ខ្មែរប្រើប្រាស់ ខ្មែររីកចម្រើន”។ ការរៀបចំទិវាជាតិនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរឱ្យកាន់តែទូលំទូលាយនិងផុលផុស។ សម្តេចបានជំរុញឱ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រផលិតផលខ្មែរ ដោយជឿជាក់លើគុណភាពនិងតម្លៃ។ “ការជ្រើសរើសនិងគាំទ្ររបស់បងប្អូន…

ឧត្ដមមន្ត្រីអាស៊ានកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំអាទិភាពនៅហ្វីលីពីន

ប្រទេសហ្វីលីពីន៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្ដមមន្ត្រីអាស៊ានរបស់កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំឧត្ដមមន្ត្រីអាស៊ាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦។ ក្រសួងការបរទេសបានប្រកាសនៅព្រឹកថ្ងៃទី០៨ ខែមេសាថា កិច្ចប្រជុំនេះពិភាក្សាលើការងារអាទិភាព និងការត្រៀមកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ កិច្ចប្រជុំបានពិភាក្សាអំពីការផ្តល់អនុសាសន៍លើការងារអាទិភាពក្រោយការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេក្នុងអាស៊ាន។ រួមផងដែរ កិច្ចប្រជុំបានពិភាក្សាលើសំណើសុំចូលជាភាគី ការអនុវត្តសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍…

ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ប្តេជ្ញាពង្រឹងសហប្រតិបត្តិការជាមួយកម្ពុជា និងរៀបចំទស្សនកិច្ចទៅភ្នំពេញ

ប៉ារីស៖ ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យសំខាន់ៗ និងប្រកាសពីការទៅបំពេញទស្សនកិច្ចនៅភ្នំពេញនាខែវិច្ឆិកាខាងមុខ។ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានប្រកាសនាព្រឹកថ្ងៃទី៩ ខែមេសា នេះពីសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស។ ឯកឧត្តម Macron បានថ្លែងថា៖…

តម្លៃប្រេងធ្លាក់ខ្លាំង ក្រោយអាមេរិក-អ៊ីរ៉ង់ព្រមព្រៀងបទឈប់បាញ់ ២សប្តាហ៍

សហរដ្ឋអាមេរិក – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសយល់ព្រមលើបទឈប់បាញ់រយៈពេល ២សប្តាហ៍រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រសិនបើច្រកសមុទ្រហ័រមូសត្រូវបានបើកឡើងវិញភ្លាមៗ និងដោយសុវត្ថិភាព។ ទន្ទឹមជាមួយគ្នានោះ អ៊ីរ៉ង់ក៏បានយល់ព្រមជាផ្លូវការចំពោះបទឈប់បាញ់ ២សប្តាហ៍ និងឯកភាពបើកច្រកហ័រមូស បើការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលត្រូវបានបញ្ឈប់ភ្លាមៗ។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas…